អានតួអត្ថបទ
អាមេរិក-បារាំង-ជប៉ុន

អាមេរិក​យល់ថា​លោក Strauss-Kahn​ឋិតនៅក្នុង​ស្ថានភាព​ពុំអាច​ដឹកនាំ​FMIឡើយ​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក​Timothy Geithner បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​នៅទីក្រុង​ញូវយ៉កថា​ ​ លោក​Dominique Strauss-Kahn​ឋិត​នៅក្នុង​ស្ថានភាព​ពុំ​អាច​ដឹកនាំ​មូលនិធិ​រូបិយវត្ថុ​ អន្តរជាតិ​FMI​បានឡើយ។​ សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​ដែល​បាន​ផ្តល់​មូលនិធិ​ឲ្យ​FMI​ច្រើន​ជាងគេ។​ FMI​ដែល​បច្ចុប្បន្ននេះ​ឋិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​John Lipsky ជនជាតិ​អាមេរិកាំង​និង​ជា​ភូឈួយ​ទីមួយ​របស់​លោក​Dominique Strauss-Kahn។

រដ្ឋមន្ត្រី​​ក្រសួង​​ហិរញ្ញវត្ថុ​​អាមេរិក​ ​លោក​Timothy  Geithner​
រដ្ឋមន្ត្រី​​ក្រសួង​​ហិរញ្ញវត្ថុ​​អាមេរិក​ ​លោក​Timothy Geithner​ ©​ Reuters
ផ្សាយពាណិជ្ជកម្ម

លោក​Timothy Geithner​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​នៅទីក្រុង​ញូវយ៉កថា​ ​ លោក​Dominique Strauss-Kahn​អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ឋិត​នៅក្នុង​ស្ថានភាព​​មួយ​ដែល​ធ្វើ​ឲ្យលោក​ពុំ​អាច​ដឹកនាំ​ FMI ​បានឡើយ។​ លោក​Dominique Strauss-Kahn​ដែល​កំពុង​ជាប់ឃុំ​​ក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ញូវយ៉ក​បន្ទាប់​ពី​ជាប់ចោទ​ពីបទ​បាន​ធ្វើការ​រំលោភ​សេពសន្ថវៈ។

 
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ឋិត​នៅក្នុង​សភាពការណ៍​មួយ​ដែល​ខ្លួន​ពុំ​ដែល​បាន​ជួបប្រទះ។​ ជាពិសេស​ នៅខណៈពេល​ដែល​អគ្គនាយក​របស់​ខ្លួន​ពោលគឺ​ លោក​Dominique Strauss-Kahn​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ញូវយ៉ក​ ​ ពុំ​បាន​សម្ដែង​ឲ្យ​ដឹង​ថា​ ​ តើ​លោក​នឹង​សុំលា​ចាកចេញ​ពី​មុខ​តំណែង​អគ្គនាយក​ឬ​យ៉ាងណា​ឡើយ?

បច្ចុប្បន្ននេះ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​អាច​មាន​ដំណើរការ​ទោះបី​ជា​គ្មាន​វត្តមាន​របស់​លោក​Dominique Strauss-Kahn​ក៏ដោយ។​ ស្ថាប័ន​ហិរញ្ញវត្ថុ​FMI ដ៏​ល្បី​ឈ្មោះ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មួយនេះ​កំពុង​ឋិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​John Lipsky​ដែលជា​ភូឈួយ​ទីមួយ​របស់​លោក​Dominique Strauss-Kahn។

ប្រទេស​ជប៉ុន​ឯណោះវិញ​ ​ តាមរយៈ​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លោក​Yukio Edano បានថ្លែង​ឲ្យដឹងថា​ ​ “​ពេលវេលា​សម្រាប់​ពិភាក្សា​អំពី​ការ​ស្វែងរក​អ្នក​ឡើងមក​ជំនួស​លោក​Dominique Strauss-Kahn​ពុំ​ទាន់​ឈាន​មកដល់ទេ”​។​ សូមបញ្ជាក់ថា​ ​ ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​សំខាន់​ទីពីរ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​មូលនិធិ​ឲ្យ​FMI៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ