អានតួអត្ថបទ
ឥណ្ឌា

ទស្សនកិច្ចបីថ្ងៃ​នៅឥណ្ឌា​របស់​លោកស្រី ​Hillary Clinton​

លោក​ស្រី​ Hillary​ Clinton​ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ឥណ្ឌា​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិល​មិញ​១៨​កក្កដា​ ដើម្បី​ជួប​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ Manmohan​ Singh​។​​ លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិកាំង​បំពេញ​ទស្សនកិច្ច​បី​ថ្ងៃ​ ដោយ​ផ្តោត​ទៅ​លើ​ចំណង​សេដ្ឋកិច្ច​និង​សន្តិសុខ​នៅ​ក្នុង​ភូមិភាគ​។​ ​ជា​ ទស្សនកិច្ច​ដែល​ប្រព្រឹត្ត​ទៅ​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​មាន​អំពើ​ភេរវកម្ម​បី​កន្លែង​នៅ​ទី​ក្រុង​Bombay​ដែល​បាន​បណ្តាល​ ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៩នាក់​និង​ត្រូវ​របួស​ជាង​១០០​នាក់​។

លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​​ការបរទេស​​អាមេរិកាំង​​បំពេញ​​ទស្សនកិច្ច​​បី​ថ្ងៃ​​នៅប្រទេស​​ឥណ្ឌា​
លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​​ការបរទេស​​អាមេរិកាំង​​បំពេញ​​ទស្សនកិច្ច​​បី​ថ្ងៃ​​នៅប្រទេស​​ឥណ្ឌា​ © Reuters/B.Mathur
ផ្សាយពាណិជ្ជកម្ម

 

ដំណៅ​ទិស​នានា​កំពុង​តែ​កម្រើក​ នៅ​អាស៊ី​ខាង​ត្បូង​។​ទាហាន​លោក​ខាង​លិច​នឹង​ចាក​ចេញ​ពី​អាហ្វហ្កានិស្តង់​ ​ ​ ទំនុក​ទុក​ចិត្ត​គ្នា​រវាង​អាមេរិក​និង​ប៉ាគីស្តង់​បាន​ស្រុត​ចុះ​។​ប៉េកាំង​ប្រាថ្នា​ចង់​បាន​កន្លែង​មួយ​ ​ ​ អ៊ីស្លាម៉ាបាដ​ខិត​ចូល​ជិត​តេហេរ៉ង់​ ​ ​ ឥណ្ឌា​ខ្លាច​បារម្ភ​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ដំណើរ​ប្រែ​ក្រឡាប់​ចក្រ​ជា​ថ្មី​នៃ​សភាពការណ៍​ នៅ​កាប៊ូល​ ​ ព្រម​ជាមួយ​រដ្ឋាភិបាល​ជា​ខ្មាំង​សត្រូវ​និង​ពួក​យុទ្ធជន​ស្រករ​ថ្មី​រំសាយ​ពី​កង​ទ័ព​និង​ដែល​ប្រែ​ត្រឡប់​ជា​ប្រឆាំង​នឹង​ខ្លួន​វិញ​។

ប៉ុន្តែ​ ឥណ្ឌា​មាន​មធ្យោបាយ​ដ៏​សំខាន់​បំផុត​មួយ​ ចាប់​តាំង​ពី​វ៉ាស៊ិនតោន​និង​ញីវ​ ដេលី​ បាន​ក្លាយ​​ទៅ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​បំផុត​នៃ​ពិភពលោក​។​រដ្ឋ​ធានី​ឥណ្ឌា​ ជា​រឿយៗ​គឺ​ជា​ដំណាក់​ការ​មួយ​ដ៏​ចាំ​បាច់​ខាន​មិន​បាន​នៃ​ការទូត​អាមេរិកាំង​ដែល​រំលឹក​ពុំ​ដែល​ខាន​ទេ​អំពី​ធាតុ​ពិត​យុទ្ធសាស្ត្រ​នៃ​ជំនួប​សន្ទនា​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​និង​ក្តី​សង្ឃឹម​របស់​ឥណ្ឌា​ទៅ​លើ​សហប្រតិបត្តិការ​ទ្វេ​ភាគី​ និយាយ​ម្យ៉ាង​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ឥណ្ឌា​កក់​ក្តៅ​ក្នុង​ចិត្ត​ឡើង​វិញ​។

ទស្សនកិច្ច​របស់​លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិកាំង​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ដ៏​ជាក់​លាក់​ដែល​ឥណ្ឌា​និង​ប៉ាគីស្តង់​រៀប​ចំ​យ៉ាង​លម្អិត​កិច្ច​ចរចា​សន្តិភាព​ឡើង​វិញ​និង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​មាន​អំពើ​ភេរវកម្ម​ថ្មីៗ​ជា​បន្ត​បន្ទាប់​គ្នា​ នៅ​បុមបៃ​ ដោយ​ពុំ​ដឹង​ជា​ស្នាដៃ​របស់​នរណា​ទេ​ ​ ប៉ុន្តែ​ដែល​នៅ​ពេល​ផ្សេង​វិញ​ ​ ជា​ការ​គ្រប់​គ្រាន់​ហើយ​ ដើម្បី​ផ្អាក​រយៈ​ពេល​យូរ​ ​ រាល់​ដំណើរ​ការ​ជួប​ពិភាក្សា​គ្នា​រវាង​អ៊ីស្លាម៉ាបាដ​និង​ញីវ​ ដេលី​។

ដោយ​ប្រត្យក្ស​ ​ គេ​ពុំ​ដឹង​ជា​រហូត​ដល់​ចំណុច​ណា​ទេ​ ​​វ៉ាស៊ិនតោន​អាច​ធ្វើ​អន្តរាគមន៍​ ​ ដើម្បី​បញ្ចៀស​ការបែក​ឆ្វេង​ជា​ថ្មី​ម្តង​ទៀត​នៃ​សំណុំ​រឿង​ ​ ប៉ុន្តែ​ ទំនង​ខ្លាំង​ណាស់​ដែល​ផល​ប្រយោជន៍​អាមេរិកាំង​ ដើម្បី​សន្តិសុខ​ក្នុង​ភូមិភាគ​ ជះ​ឥទ្ធិពល​ខ្លួន​ទាំង​អម្បាល​ម៉ាន​ទៅ​លើ​ការលេង​ល្បែង​billard​អាច​នឹង​ផ្ទុះ​ឡើង​មួយ​លើក​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ