អានតួអត្ថបទ
អាហ្វហា្កនិស្ថាន

ឃាតកម្ម​ទៅ​លើ​រូប​លោក​ Rabbani ​គឺ​ជា​ការ​វាយ​យ៉ាង​ដំណំ​ទៅ​លើ​កិច្ច​ចរចា​សន្តិភាព​

នៅ​អាហ្វហ្កានិស្ថាន​ ​ ការវាយ​ប្រហារ​ថ្មី​ត្រូវ​បាន​ធ្វើ​នៅ​រដ្ឋ​ធានី​ ​ មួយ​សប្តាហ៍​បន្ទាប់​ពី​អំពើ​ភេរវកម្ម​ទៅ​លើ​ស្ថានទូត​អាមេរិកាំង​។​អតីត​ ប្រធានាធិបតី​ដែល​ទទួល​បន្ទុក​ខាង​កិច្ច​ចរចា​ជាមួយ​ពួក​អ្នក​បះបោរ​គឺ​លោក​ Burhanuddin​ Rabbani​ បាន​ត្រូវ​គេ​សម្លាប់​ នៅ​ក្នុង​ផ្ទះ​ខ្លួន​ នៅ​ក្នុង​អំពើ​ភេរវកម្ម​-អត្តឃាត​ នៅ​ថ្ងៃ​អង្គារ​២០​កញ្ញា​ម្សិល​មិញ​។​អង្គរក្ស​ជា​ច្រើន​នាក់​របស់​គាត់​ ក៏​ព្រម​ទាំង​ទីប្រឹក្សា​បី​នាក់​របស់​គាត់​ត្រូវ​របួស​។​លោក​ប្រធានាធិបតី​ Karzaï​ដែល​ត្រូវ​ចូល​រួម​ក្នុង​មហាសន្និបាត​ អ.ស.ប.​ បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​កាន់​ប្រទេស​ជាតិ​វិញ​ ជា​បន្ទាន់​។​ឃាតកម្ម​នេះ​ប្រហែល​អាច​នឹង​ជះ​ផល​ប៉ះ​ពាល់​អាក្រក់​ទៅ​លើ​ កិច្ច​ចរចា​សន្តិភាព​។

គារវកិច្ច​ចំពោះ​វិញ្ញាណក្ខ័ន្ធអតីត​ប្រធានាធិបតី Burhanuddin Rabbani ស្លាប់​ក្នុង​អំពើ​ភេរវកម្ម-អត្តឃាត​នៅ Kaboul ថ្ងៃ​២០ កញ្ញា ២០១១។
គារវកិច្ច​ចំពោះ​វិញ្ញាណក្ខ័ន្ធអតីត​ប្រធានាធិបតី Burhanuddin Rabbani ស្លាប់​ក្នុង​អំពើ​ភេរវកម្ម-អត្តឃាត​នៅ Kaboul ថ្ងៃ​២០ កញ្ញា ២០១១។ REUTERS/Ahmad Masood
ផ្សាយពាណិជ្ជកម្ម

ឃាតកម្មទៅលើរូប​អតីតប្រធានាធិបតី គឺ​ជា​សារនយោបាយ​មួយដ៏ខ្លាំង ​ដោយហេតុថា គាត់ បាន​ដឹកនាំ ឧត្តម​ក្រុមប្រឹក្សា​ដើម្បីសន្តិភាព។ អង្គការនេះ ដែល​ត្រូវ​បាន​បង្កើត​ឡើងនៅឆ្នាំទៅ​ដើម្បីចរចាជាមួយ​ពួកអ្នកបះបោរ បាន​បំពេញ​កិច្ចការ​ពុំសូវជឿនលឿនទេ ​រហូត​មកទល់​ពេល​នេះ។ ​ជានិមិត្តរូប ឃាតកម្ម​ទៅលើរូប​លោក Rabbani អាច ត្រូវ​បកស្រាយ​ថា ​ជាការ​ប្រឆាំង​យ៉ាង​​ម៉ឺងម៉ាត់​ទៅនឹង​កិច្ច ​ចរចា​ យ៉ាង​ហោច​ណាស់​ ពីខាង​ក្រុមជនដែល​លាក់ខ្លួន​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ។ ប៉ុន្តែ​ ការនេះ ទំនង​ជាមាន​សភាព​ផ្ទុយ​ពី​ទស្សនវិស័យ នៃ​កិច្ច​ចរចា ​ដែល​បាន​​ចាប់​ផ្តើម​លេច​ចេញ​ជារូបរាង។ មាន​ការ​ជួបទាក់ទងគ្នា​​ជាអាទិ៍ រវាង​ពួ​ក​អ្នកតំណាង​សរអា និង​​ពួកអ្នកតំណាង ពួក​តាលីបង់។

ផ្ទុយទៅវិញ​ សម្លាប់​ លោក Rabbani ក៏​ប្រហែល​អាច​ជា​របៀប​មួយ ​តម្រូវ​បង្ខំ ឲ្យ​ទទួល​យក​ល័ក្ខខ័ណ្ឌ​នៃ​កិច្ច​ចរចា ​ជាយថាហេតុនិង​លុប​បំបាត់ តួអង្គ​មួយ ​ដែល​គេ​មិន​ចង់​ឃើញ​មុខ​មាត់ ដោយ​ហេតុ​ថា អតីតប្រធានាធិបតី​​ត្រូវ​គេ​ចាត់ទុកជា​ខ្មាំងសត្រូវ ​របស់​ពួកតាលីបង់។​
មរណភាព​​​​របស់​ លោក Rabbani ក៏​អាច​ ជា​ហានិភ័យ ​ធ្វើ​ឲ្យ​ពិបាក​ចុះ​កិច្ច​ព្រមព្រៀងសន្តិភាព ដោយ​​មូលហេតុ​ជាតិ​ពន្ធុ។

គាត់​ មាន​ជាតិ​ពន្ធុ ជា​ tadjik ហើយ​មរណភាព ​របស់ គាត់​អាច​ជាហានិភ័យ អុជអាល​​ឲ្យ​កើត​មាន​ភាព​តានតឹង​រវាង​ជាតិ​ពន្ធុ​ដូចកាល​ជំនាន់ សង្គ្រាម​ស៊ីវិល​អ៊ីចឹង។ ​ដោយ​ហេតុ​ថា ឥស្សជន tadjik ពីរនាក់​ទៀត ដែល​ស្ថិត​ក្នុង​គណបក្ស​តែមួយ​ដូច​លោក Rabbani អ៊ីចឹង​ដែរ ត្រូវ​​បាន​គេ​សម្លាប់នៅឆ្នាំនេះ។ ដោយសរុប ជនជាតិ Tadjik ខ្លាច​បារម្ភ តែ​ផល​ប្រយោជន៍ របស់ខ្លួន ពុំត្រូវ​គេជួយការពារ ហើយពួក​Tadjik ប្រឆាំង​នឹង​កិច្ច​ចរចា ជាមួយ ពួក តាលីបង់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ