អានតួអត្ថបទ
រុស្ស៊ី-ចិន

ចិន​ទិញយន្តហោះ​ចម្បាំង​សែនទំនើប​ដល់ទៅ​៤៨គ្រឿង​ពីរុស្ស៊ី​

ដំណឹង​នេះ​​ទើបចេញ​​ផ្សាយ​​ដោយ​កាសែត​​ក្រុងម៉ូស្គូ​​ “Kommersant”​​ យោង​​លើ​​ប្រភព​​ក្នុង​​”ពហុ​ឧស្សាហកម្ម​​យោធា​រុស្ស៊ី”​​ នឹង​លើ​ភាគី​​ចិន​​នៅក្នុង​​”គណៈ​កម្មការ​​អន្តរ​រដ្ឋាភិបាល​​រុស្ស៊ី-ចិន”​។​ ប៉ុន្តែ​​មុននឹង​​ចុះ​កិច្ច​សន្យា​​ទិញលក់នេះ​​ រុស្ស៊ី​​សុំចិន​​ឲ្យធានា​​តាមផ្លូវ​​គតិយុត្ត​​ថា ​​ឈប់​ប្រើ​​យន្ត​​ហោះ​​យោធា​​រុស្ស៊ី​​ជាសំណាក​​ដើម​​សម្រាប់​​ខ្លួន​​ផលិត​​ដោយ​​ចម្លង​​តាម​​ដូចមុនៗ​​ទៀត​ឡើយ។ ​​ភាគីចិន​​នៅមិន​​ទាន់​​ផ្តល់​ចម្លើយទេ។​

ចិន​គ្រោង​ទិញ​យន្តហោះ​​ប្រដេញ​​ធុន​​ Sukhoi-35​ របស់​រុស្ស៊ី
ចិន​គ្រោង​ទិញ​យន្តហោះ​​ប្រដេញ​​ធុន​​ Sukhoi-35​ របស់​រុស្ស៊ី © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ចម្បាំង​ដែលចិន​គ្រោងទិញនេះ​ គឺយន្តហោះ​ប្រដេញ​ធុន​ Sukhoi-35។​ កុងត្រា​ដែល​គូភាគី​ត្រៀមចុះ​ដូចគ្នា​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ប្រមើល​លក់​ទៅឲ្យ​ចិន​នូវ​យន្តហោះ​រុស្ស៊ីនេះ​ចំនួន​ដល់ទៅ​៤៨គ្រឿង​ដែល​នីមួយៗ​តម្លៃ​៨៥លាន​ដុល្លារ​អាមេរិក​គិតជា​ ទឹកប្រាក់​សរុប​គឺ​៤.០០០លាន​ដុល្លារ។

 
យន្តហោះ​ប្រដេញ​រុស្ស៊ី ​ធុន​ Sukhoi-35​ ប្រើបាន​ច្រើនយ៉ាង​ ត្រូវ​បក្សសម្ព័ន្ធ​ OTAN​ ឲ្យឈ្មោះថា​ Flanker។ ​វាជា​យន្តហោះ​ស្រករ​ទី៤​ ចំណាត់​ថ្នាក់​បូក២ដង​ គឺ + + ។​ ល្បឿនវា​គឺ២.៥០០គ.ម.​ ក្នុង​១ម៉ោង។ ​ហើយវង់​សកម្ម​របស់វា​គឺហោះ​ដល់​ចម្ងាយ​៣.៤០០គម។ ​គឺតាំងពី​ឆ្នាំ​២០០៨ម៉្លេះ ​ដែល​ចិន​បាន​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ចង់ទិញ​យន្តហោះ​នេះ​ ប៉ុន្តែ​លុះក្នុង​ឆ្នាំ​ ២០១០​ ទើបមាន​លេចចេញ​មក​ពត៌មាន​ក្រៅផ្លូវការ​ស្តីអំពី​ចេតនា​នេះ​របស់ចិន។​ ហើយ​នៅទីបំផុត​ ក្នុងខែកុម្ភៈ​កន្លង​ទៅ ​ពត៌មាន​នេះក៏​ត្រូវ​គូភាគី ​បញ្ជាក់​ជាផ្លូវការ​មែន។

ប៉ុន្តែ​នៅលើ​ផ្លូវចុះ​កិច្ចសន្យា ​គូភាគី​ មិនទាន់​ចុះ​សម្រុង​គ្នា​ជុំវិញ​បញ្ហា​មួយ​ជាក្តី​កង្វល់​របស់​រុស្ស៊ី។ ​សាច់រឿង​គឺថា​ ទោះបី​៤ឆ្នាំមុន​ រុស្ស៊ី​និង​ចិន​បានចុះ​”កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ”​ ស្តីអំពី​ការ​ការពារ​កម្មសិទ្ធិ​បញ្ញាក្តី​ ក៏ឥឡូវ​រុស្ស៊ី​ទទូច​ឲ្យចិន​ចុះ​”កិច្ចព្រមព្រៀង​មួយ​ដោយឡែក​បន្ថែម​ទៀត​” ដើម្បី​ជាការ​ធានា​ពីខាងចិន​មក​រុស្ស៊ី ​តាម​ផ្លូវ​គតិយុត្ត​តែម្តង​ ថា​ចាប់ពី​អណើះ​តទៅ​ ចិនឈប់​ផលិត​យន្តហោះ​យោធាខ្លួន​ ដោយ​ចម្លង​តាម​សំណាក​ដើម​នៃ​យន្តហោះ​យោធារុស្ស៊ី។

ប្រភព​ក្នុង​រដ្ឋាភិបាល​រុស្ស៊ី ​រំលឹក​ជាឧទាហរណ៍​ទៅកាសែត​“Kommersant”​ ថា ៖ ​យន្តហោះ​ចម្បាំង​របស់​ចិន​ ធុន​J-10​ តាមធាតុ​ពិត​ដែលមាន​គឺជា​បទចម្លង​នៃ​យន្តហោះ ​យោធា​រុស្ស៊ី​ ធុន Sukhoi-27។
- ហើយ​អាធុន​ J-11 ​របស់​ចិន​ជាបទ​ចម្លង​តាមអាធុន Sukhoi-30 ​របស់​រុស្ស៊ី។
- ចំណែក​អាធុន FC-1 ​របស់​ចិន​ជាបទ​ចម្លង​តាម​អាធុន ​Mig-29 របស់​រុស្ស៊ី។
- អាធុន​ J-15​ របស់​ចិន​ជាបទ​ចម្លង​តាម​ អាធុន Sukhoi-33 របស់រុស្ស៊ី។
- ហើយ​ អាធុន ​J-16 ​ផលិត​បាន​ពេលថ្មីៗ​ដោយចិន​ គឺជាបទ​ចម្លង​តាម ​អាធុន ​Sukhoi-30 MK2 ​របស់រុស្ស៊ី។

យន្តហោះ​ចិន​ទោះបី​មាន​លក្ខណៈ​បច្ចេកទេស​អន់ជាង​អាសំណាកដើម​របស់​រុស្ស៊ីក្តី​បែបយ៉ាង​ អាធុន​ FC-1​ មួយគ្រឿងៗ​ គឺលក់​តែថ្លៃ​១០លាន​ដុល្លារ​ប៉ុណ្ណោះ ​ទល់នឹង​ថ្លៃដល់​ទៅ​ ៣៥លាន​ ដុល្លារ​ នៃ​សំណាកដើម​របស់​រុស្ស៊ី ​អាធុន Mig-29​ ទាល់តែ​ក្នុង​ឆ្នាំ២០០៩ ​វាបាន​ប្រជែង​ឈ្នះ ​អា ​បស់រុស្ស៊ី ​លើទីផ្សារ​ប្រទេស​ភូមា ​ហើយ​ក្នុងឆ្នាំ​២០១០ ​គឺ​នៅលើ​ទីផ្សារ​ប្រទេស​អេស្ស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ