អានតួអត្ថបទ
រុស្ស៊ី-ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី​ទិញយន្តហោះ​ចម្បាំង​រុស្ស៊ី​៦គ្រឿង​ទៀត​

គឺយន្តហោះ​ប្រដេញ​ធុន Sukhoi-30 ​ក្នុងទឹកប្រាក់​សរុប​ប្រមាណ​៥០០លាន​ដុល្លារ​អាមេរិក។​ ការសម្រេច​ចិត្ត​ទិញ​នេះ ​ត្រូវបាន​អនុម័ត​ដោយ​គណៈប្រតិភូ​យោធា​ឥណ្ឌូនេស៊ី​ថ្ងៃទី៦​ធ្នូ​ម្សិលមិញ ដែលជា​ថ្ងៃបើក​ធ្វើពិព័រណ៍​សព្វាវុធ​អន្តរជាតិ​នៅកោះ​ Langkawi ​ប្រទេស Malaisie។ ​ពិព័រណ៍នេះ​ដែលមាន​ឈ្មោះថា​ Lima-2011​ តាំង​បង្ហាញ​ ទាំងដោយ​សព្វាវុធ​របស់​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាងលក់​អាវុធ​ទៅក្រៅ​RosOboron​ Export​ នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃទី១០​ធ្នូ​ខាងមុខ។

ដំណាច់ឆ្នាំ២០១១នេះ​រុស្ស៊ី​នឹង​លក់​ទៅឲ្យ​ឥណ្ឌូនេស៊ី​នូវ​យន្តហោះ​ប្រដេញ​ធុន Sukhoi-30​ ចំនួន​៦គ្រឿង​ទៀត​
ដំណាច់ឆ្នាំ២០១១នេះ​រុស្ស៊ី​នឹង​លក់​ទៅឲ្យ​ឥណ្ឌូនេស៊ី​នូវ​យន្តហោះ​ប្រដេញ​ធុន Sukhoi-30​ ចំនួន​៦គ្រឿង​ទៀត​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

អគ្គនាយករង​នៃ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាងលក់​អាវុធ​ទៅក្រៅ​RosOboron​Export​ លោក Victor Komardin ​បាន​ថ្លែង​បញ្ជាក់​ព្រឹកថ្ងៃ​៧ធ្នូ​នេះ ​ក្នុង​ពិព័រណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះថា​ ទៅទល់​ដំណាច់​ឆ្នាំ២០១១​នេះ​ ភាគី​រុស្ស៊ី​នឹងចុះ​កុងត្រា​ដើម្បី​លក់ទៅ​ឲ្យ​ឥណ្ឌូនេស៊ី​នូវ​យន្តហោះ​ប្រដេញ​ធុន​ Sukhoi-30​ ចំនួន​៦គ្រឿង​ទៀត​ បន្ថែម​ទៅលើ​អាធុន​នេះ​ចំនួន​១០គ្រឿង​ដែល​ឥណ្ឌូនេស៊ី​ធ្លាប់បាន​ទិញ​ពីរុស្ស៊ី​ទៅហើយ។​ តម្លៃ​កុងត្រា​នេះគឺ​ក្នុងទឹកប្រាក់​ប្រមាណ​ ៥០០លាន​ដុល្លារ​អាមេរិក។​ គាត់គូស​បញ្ជាក់ថា​ សម្រាប់​ឥណ្ឌូនេស៊ី​ រុស្ស៊ី​ជាដៃគូ​ប្រពៃណី​ទៅហើយ​ក្នុងវិស័យ​សហប្រតិបត្តិការ​យោធា-បច្ចេកទេស។

 
គួររំលឹក​ថា​ កាលពី​ចុងឆ្នាំ​ទៅមិញ​ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​ក្នុងសម្ភាសន៍​មក​ទីភ្នាក់ងារ​ពត៌មាន​រុស្ស៊ី​ RIA Novosty​ ចាត់ទុក​ជាភារកិច្ច​ចម្បង​របស់​ក្រសួង​គាត់​គឺបង្កើត​ឲ្យបាន​ពេញរូប​ពេញរាង​ជា​កងយន្តហោះ​ចម្បាំង​ធុន Sukhoi​ ផ្សំឡើង​ពីយន្តហោះ​ចំនួន​ ១៦ គ្រឿង។​ តាម​ប្រសាសន៍​គាត់​បច្ចុប្បន្ន​ឥណ្ឌូនេស៊ី​មាន​យន្តហោះ​ធុនSukhoi-30​ ចំនួន​១០គ្រឿង​ដែល​សុទ្ធតែ​ទិញពី​រុស្ស៊ី ពោលគឺ​ ៖ ៤គ្រឿង​ទិញក្នុង​ឆ្នាំ២០០៣ ​ ៦គ្រឿង​ទិញ​ក្នុង​ឆ្នាំ២០០៧។​ មិនតែ​ប៉ុណ្ណោះ ​ឥណ្ឌូនេស៊ី​ក៏បាន​ទិញពី​រុស្ស៊ី​ក្នុងឆ្នាំ២០១០​កន្លងទៅ​ គឺ​យន្តហោះ​ប្រដេញ​ធុន Sukhoi-27​ ចំនួន​៣គ្រឿងដែរ។

ចំណែក​តំណាង​ក្រុមហ៊ុន​រដ្ឋរុស្ស៊ី ​RosOboron​Export​ បាន​បន្ថែម​ថា ​ទីក្រុង​ម៉ូស្គូ​ធ្លាប់បាន​លក់​កាលពីមុនៗ​ទៅឲ្យ​ក្រុង Jakarta ក៏ទាំង​សព្វាវុធ​ផ្សេងទៀត​ដែរ​ បែបយ៉ាង​ឧទ្ធម្ភាគចក្រ​ធុន Mi-35​ ចំនួន​១០គ្រឿង ​,ឧទ្ធម្ភាគចក្រ​ធុន Mi-17 ​ចំនួន ​១៤គ្រឿង ​ យានយន្ត​ចម្បាំង​របស់​ ទ័ពថ្មើរជើង​ ធុន TMP-3 ​ចំនួន​ ១៧គ្រឿង ​ រថពាស​ដែកកង់​ច្រវាក់​ធុនBTR-80​ ចំនួន​៤៨គ្រឿង​, កាំភ្លើង​ស្វ័យប្រវត្ត​ ធុន​AK-102 ​ចំនួន​ ៩.០០០ដើម។

ដោយឡែក​ ដោយបូក​សរុប​តុល្យាការ​ឆ្នាំ២០១១​នេះ អគ្គនាយករង​នៃក្រុមហ៊ុន​រដ្ឋរុស្ស៊ី​ខាងលក់​អាវុធ​ទៅក្រៅ ​ RosOboron​Export​ លោក​ Victor Komardin ​បានឲ្យ​ដឹងថា​ គិតទាំង​ទឹកប្រាក់​ប្រមាណ​១.០០០លាន​ដុល្លារ​នៃ​កុងត្រា​ដែល​នឹងចុះ​បាន​ក្នុង​ក្របខ័ណ្ឌ​នៃ​ពិព័រណ៍​នៅប្រទេស​ម៉ាឡេស៊ី​លើកនេះ​រុស្ស៊ី​នឹង​ទទួល​បាន​ពីការលក់​អាវុធ​ទៅក្រៅ​ក្នុងឆ្នាំនេះ​គឺដល់​ទំហំ ​៩.៧០០​លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ