អានតួអត្ថបទ
ឥណ្ឌា-បរិយាកាស

តុលាការបានទាមទារឲ្យញូដ៊ែលីបញ្ជាក់ភស្តុតាងពីប្រសិទ្ធិភាពនៃចរាចរណ៍យាន្តយន្តឆ្លាស់វេនគ្នា

 ប្រឈម​នឹង​បញ្ហា​បំពុល​បរិយាកាស​ខ្លាំង​នៅ​ក្នុង​ប្រទេស តុលាការ​ឥណ្ឌា នៅ​ថ្ងៃ​ពុធ​នេះ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ញូដ៊ែរលី​រក​ភស្តុតាង​មក​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​ពី​ប្រសិទ្ធិភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​យាន្តយន្ត​ឆ្លាស់​វេន​គ្នា។ ការ​ធ្វើ​ចរាចរណ៍​ឆ្លាស់​ឡាន​លេខ​គូ​បើក​ថ្ងៃ​គូ-ឡាន​លេខ​សេសបើកថ្ងៃសេស បាន​ចាប់​សាកល្បង​តាំង​ពី​ថ្ងៃ​ទី​១​មករា​មក​ម្លេះ ​ដើម្បី​ជួយ​​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​បំពុលបរិយាកាសនៅក្រុង​ញូដែលី និង​ឲ្យភាព​ល្អ​ប្រសើរ​ឡើង​វិញ។ក្រុង​ញូដ៊ែរលី ដែល​ជាប់ល្បីឈ្មោះ​ ​ថា​ជា​ទីក្រុង​មួយ​ប្រកប​ដោយ​បរិយាកាស​ពុល​ដ៏​​ខ្លាំង​ជាង​គេនៅលើភពផែនដី។ 

សារធាតិពិល​ក្នុងកម្រិត២​នៅតាមផ្លូវធំៗព័ទជុំវិញក្រុង​ប៉ារីស.
សារធាតិពិល​ក្នុងកម្រិត២​នៅតាមផ្លូវធំៗព័ទជុំវិញក្រុង​ប៉ារីស. AFP
ផ្សាយពាណិជ្ជកម្ម

 

តុលាការ​ជាន់​ខ្ពស់​ក្រុង​ញូដ៊ែរលី បាន​យល់​ឃើញ​ថា” បទពិសោធន៍ដាក់​ចរាចរណ៍​ឆ្លាស់​​ឡានលេខគូបើកថ្ងៃគូនិងឡានលេខសេសបើកថ្ងៃសែស​នេះ​ បានបង្កជា​បញ្ហា​លំបាក​ច្រើន​ដល់​​សាធារណៈជនមួយភាគធំនៅក្រុង ញូដែលី ដោយ​ហេតុតែ​​​ប្រព័ន្ធដឹកជញ្ជូនរួម​មាន​ការ​ខ្វះខាត​ច្រើន។

ទន្ទឹមនេះ នៅ​ខណៈពេលដែល​សាធាតពុល​ក្នុង​បរិយាកាស​នៅ​តែមាន​កម្រិត​ខ្ពស់​​​លើស​​​​​​១០​​ដង​ពីការទាមទាររបស់សហគមន៍អន្តរជាតិ​ តុលាការរដ្ឋធានីដែល៊ី ​បាន​ដាក់​កំហិត​ឲ្យអាជ្ញាធរ​ក្រុង​​ ដាក់​ជូននូវ​តុល្យាការមួយ ចាប់ពីពេលនេះ រហូត​ដល់​ថ្ងៃ​សុក្រខាងមុខ​ដើម្បី បញ្ជាក់​ពី​ប្រសិទ្ធិភាព​​​​​​​​​លើ​បទ​ពិសោធន៍​របស់​អាជ្ញាធរ​​ក្នុង​ការធ្វើ​ចរាចរណ៍​ឆ្លាស់វេនគ្នានេះ​​​។ ម្យ៉ាងទៀត អាជ្ញាធរ ក៏ត្រូវធ្វើការ​ប្រមែ​ប្រមូលថែមទៀតនូវទិន្នន័យទាំងអស់​​ដែលបញ្ជាក់ប្រាប់ពី​កម្រិត​សារធាតុពុល​នៅ​ក្នុង​បរិស្ថាន។​

តែទោះបី​ជាមានការអនុវត្តបទពិសោធន៍ធ្វើ​ចរាចរឆ្លាស់​វេនគ្នាចាប់​តាំង​ពី​ថ្ងៃ​ទី​១​មករា​​​ហើយ​ត្រូវ​​​​បន្តរហូតដល់ថ្ងៃទី១៥មករាក្តី  ក៏គុណភាព​ខ្សល់​អាកាស​ក្នុង​ទីក្រុង​ដែល៊ី​ នៅតែ​ចុះ​ដុន​ដាប​ជាលំដាប់​​នា​រាល់រដូវ​ត្រជាក់​ខ្លាំង​ ម្យ៉ាង​​ដោយសារ​ឧស្ម័ន​ពុល​ត្រូវ​គំាង​ស្ទះ​ក្នុង​បរិយាកាស​ និង​​រូមទាំង​បញ្ហាអគ្គីភ័យ ដែល​កើន​ចំនួន​​​ច្រើនដែរ​​នៅ​ក្នុងទី​​ក្រុង​ ។

ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលក្រុង​ញូដែលី នៅតែខិតខំការពារលើ​បទពិសោធន៍​របស់ខ្លួន ជានិច្ច​ដោយ វិនិច្ឆ័យថា៖ វា​អាចជួយ​ធ្វើ​ឲ្យ​ផ្លូវ​ធំៗ​នៅក្នុងទីក្រុង​មានភាពស្រឡះទូលាយ​ពុំ​កកស្ទះ​ចរាចរ និងក៏ជូយ​កាត់បន្ថយផ្សែងពុលដែលបង្ហុយ​ចេញពី​យាន្តយន្ត​ដែរ។

ចំណែក​លោក​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​​ក្រុងដែល៊ី ​លោកបានថ្លែងបញ្ជាក់ប្រាប់ថា ៖​រដ្ឋាភិបាល​​នឹង​ធ្វើការ​បង្កើន​​មធ្យោបាយ​ដឹកជញ្ជូនតាម​មេត្រូ​ឲ្យបានញឹកញាប់​ថែម​ទៀត​​បង្កើន​​ចំនួន​រថយន្ត​ក្រុង​និង​សុំឲ្យប្រជាជន​​ជួល​រ​ថយន្ត​ជិះរូម​គ្នា​ជា​ដើម។

យុទ្ធនាការណ៍ខាងលើនេះ ត្រូវបានប្រជាជន​ទីក្រុង​ដែល៊ី​ទាំងមូល​គាំទ្រ​ទាំង​ស្រុង នេះ​បើ​យោង​តាម​សំដីរបស់លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ