អានតួអត្ថបទ
ចិន-កាណាដា

ចិន​ចោទ​ប្រកាន់​ជនជាតិកាដាណាម្នាក់​ពីបទ​ចារកិច្ច

អាជ្ញាធរ​ចិន​បានចោទ​ប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ជនជាតិ​កាណាដាម្នាក់ រស់​នៅ​ជាប់​ព្រំដែន​កូរ៉េខាង​ជើង ជាមួយ​ភរិយា ពី​បទ​ចារកិច្ច និង​លួច​​ការណ៍​សម្ងាត់​រដ្ឋ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃសុក្រ​ទី ២៩​មករា ២០១៦។ ការ​ចោទ​ប្រកាន់​ពី​បទ​​លួច​ការណ៍​សម្ងាត់​រដ្ឋ មាន​អត្ថន័យ​ទូលំទូលាយ​ណាស់​  នៅ​ប្រទេស​ចិន និង​បើ​នៅ​កូរ៉េខាង​ជើង​ ទណ្ឌកម្ម​មាន​កាន់​តែ​ធ្ងន់ធ្ងរ។

ហាង​កាហ្វេ​របស់ Kevin Garratt នៅ​ដង់ដុង
ហាង​កាហ្វេ​របស់ Kevin Garratt នៅ​ដង់ដុង Reuters
ផ្សាយពាណិជ្ជកម្ម

គេវីន ហ្ការ៉ាត់ Kevin Garratt ដែល​​​អាជ្ញាធរ​ចិនបាន​​ចាប់​ខ្លួន កាល​ពី​ឆ្នាំ​២០១៤ ​ ក្នុង​ពេល​ជាមួយនឹង​​ភរិយា តែ​នាង​បាន​ទទួល​សេរីភាព​​វិញភ្លាម ក្រោយ​ពី​បាន​បង់​ប្រាក់​លួស ត្រូវ​ជាប់​ចោទ​ជា​​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ ពី​បទ​ចារកិច្ច​និង​លួច​ការណ៍​សម្ងាត់​រដ្ឋ។  បើ​តាមការ​​អង្កេតរបស់​​អាជ្ញាធរ​ ជនជាតិ​កាណាដា​រូប​នេះ​មាន​​ផ្សំ​គំនិត​ក្នុង​ការ​លួច​ប្រមូល​ព័ត៌មាន​​ទៅ​ឱ្យ​ភ្នាក់​ងារ​ចារកិច្ច​កាណាដា។​  ​នេះ​បើ​តាម​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ ដែល​បាន​បដិសេធ​ដាច់​ខាត​ថា ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពលរដ្ឋ​កាណាដា​នេះ គ្មាន​ពាក់​ព័ន្ធ​នឹង​​សកម្មភាព​សាសនា​របស់​ជនជាប់​ចោទឡើយ។

 
សូម​បញ្ជាក់​ថា គេវីន ហ្ការ៉ាត់ បាន​មក​រស់​នៅក្នុង​ខេត្ត​ដង់ដុង ជាប់​ព្រំដែន​កូរ៉េខាង​ជើង ​ជា​មួយ​ភរិយា តាំង​ពី​ឆ្នាំ​១៩៨៤​មក និងរក​ស៊ី​បើក​ហាង​កាហ្វេ។ ជឿ​ស៊ុប​ក្នុង​​គ្រិស្តសាសនា​ ​ ​ប្តីប្រពន្ធពីរ​នាក់នេះ ​មាន​សកម្មភាព​មនុស្សធម៌​យ៉ាង​ប្រញឹក​ ខាង​ដឹក​នាំជញ្ជូន​​ជំនួយ​ទៅ​ឱ្យ​កូរ៉េខាង​ជើង។ ការ​ចាប់​ខ្លួន​ គេវីន ហ្ការ៉ាត់ ប្រព្រឹត្ត​ទៅ​តែ​មួយ ​សប្តាហ៍​ក្រោយពី កាណាដា​បាន​ចោទ​ចិន​ក្នុង​សំណុំ​រឿង​ចោរ​លួច​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា។ ដូច្នេះ​សម្រាប់​កាណាដា ការ​​ចាប់​គេវីន គឺ​ល្បែង​ឆ្ពិន​ភ្នែក​​របស់​ប៉េកាំង​ដើម្បី​សង​សឹក​កាណាដា​តែ​ប៉ុណ្ណោះ។

ខេត្ត​ដង់ដុង ជា​តំបន់​យោធា​យ៉ាង​រសើប​បំផុត​ ! ជា​ច្រក​ផ្លូវ​​ដ៏​សំខាន់ មាន​ស្ពាន​មិត្តភាព ​​ភ្ជាប់​​ទំនាក់ទំនង​រវាង​ប៉េកាំង​និង​​ព្យុងយ៉ាង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប៉េកាំង​ប្រុងប្រយ័ត្ន​ខ្លាំង ជាពិសេស​ចំពោះ​អង្គការ សាសនាផ្សេងៗ ខ្លាច​​ប៉ះពាល់​ដល់​អំណាច​បក្ស​កុម្មុយនិស្ត។ ក្រោមផ្លាក​​សន្តិសុខ​ជាតិ មាន​ជន​បរទេស​ជា​ច្រើន​នាក់​ហើយ ដែល​ចិន​បាន​ចាប់​ខ្លួន។ ចុងក្រោយ​ជនជាតិ​អាមេរិក​​ដើម​កំណើត​ចិន​ម្នាក់ ជាប់ទោស​លួច​ការ​សម្ងាត់​រដ្ឋ ត្រូវ​បាន​ថ្កោល​ទោស​ជាប់​ពន្ធនាគារ​៧​ឆ្នាំ។ គ្រាន់​តែ​​ផុត​ទោស​កាលពី​ឆ្នាំ​២០១៥ភ្លាម ត្រូវ​បណ្តេញ​ចេញទឹក​ដី​ចិន​ភ្លែត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ