អានតួអត្ថបទ
ភូមា

ការ​​​​ប្រយុទ្ធ​​​​​​ដ៏​​​​ហិង្សា​​​​​​​រវាង​​​​​​ឧទ្ទាម​​​​​​ជនជាតិ​​​​ភាគ​​​​តិច​​​​និង​​​​កង​​កម្លាំង​​​​សន្តិសុខ​​​​ភូមា​​​​បាន​​​​សម្លាប់​​​​​មនុស្ស​​​​​៣០​​​​នាក់​​​​

មនុស្ស​ស្លាប់​យ៉ាង​តិច​ចំនួន​៣០​នាក់​នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា​ដ៏​ហិង្សា​មួយ​កាលពីម្សិលមិញ រវាង​ក្រុម​ឧទ្ទាម​ជន​ជាតិ​ភាគ​តិច​​និង​កង​កម្លាំង​សន្តិសុខ​ភូមា​នៅ​តំបន់ ​Kokang ​ភាគ​ខាង​ជើង​ភូមា​និង​ជិត​​ព្រំដែន​ជា​មួយ​ចិន-នេះ​បើយោង​តាម​ប្រភព​រដ្ឋាភិបាល​ភូមា។

កងទ័ព​នៃចលនាឧទ្ទាម​ជនជាតិភាគតិច​សាន(Shan)
កងទ័ព​នៃចលនាឧទ្ទាម​ជនជាតិភាគតិច​សាន(Shan)
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ជូន​ដំណឹងនៅ​លើបណ្តាញ​សង្គម Facebook  ​របស់​ការិយាល័យ​ប្រមុខ​ដឹកនាំ​ភូមា​លោកស្រី អ៊ុងសាន ស៊ូជី​ “ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​យ៉ាង​តិច ២០​នាក់​ ​ប៉ូលីស​៥​នាក់​និង​ប្រជាជន​ស៊ីវីល​៥​នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រឈម​អាវុធ​ដ៏​កាច​សាហាវ​មួយ​នៅ​ Laukkai ដែល​ជា​ក្រុង​ដ៏​សំខាន់នៅ​ក្នុង​រដ្ឋ Shan ​កាលពី​ម្សិលមិញ​។

 
យោងតាមប្រភពដដែល ដោយ​មាន​ទាំង​បង្ហាញ​រូបថត​ជាច្រើន​ បង្ហាញ​ មនុស្ស​ស្លាប់​និង​រង​​របួស​ជា​ច្រើន​នាក់​នោះ ភាគ​ច្រើនគឺ​​ជា​ប្រជាជន​ស្លួតត្រង់ ​ក្នុងនោះ​ក៏មាន​​គ្រូ​បង្រៀន​​បឋម​សិក្សា​ម្នាក់​​ដែល​បាន​ស្លាប់​​នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា​រវាង​ក្រុមឧទ្ទាម​ប្រដាប់អាវុធ​ហៅកាត់ថា MNDAA ​និង​​កង​សន្តិសុខ​រដ្ឋាភិបាល​ភូមា។​ ក្រុម​ឧទ្ទាម​នេះ ដែល​ខ្លះៗ​  មាន​​ឯកសណ្ឋាន​ប៉ូលីស​ បាន​បើក​ការ​វាយប្រហារ​តាំង​ពី​ព្រឹក​ព្រលឹម​ម្សិលមិញ​ប្រឆាំង​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលីស​និង​កងទ័ព​ភូមា​នានា និង​បន្ទាប់មក​ ទៅ​លើ ​ទី​រមណីយដ្ឋាន​នានា​ក្នុង​ក្រុងដោយ​បាន​​បាញ់​កាំភ្លើង​​ធំ​​និង​អាវុធធុនស្រាល ​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ។
​​​​​​​​​
ចំណែក​ប្រភព​យោធា​ភូមា​វិញ​ដែល​​ជូន​ដំណឹង​ដល់​ទីភ្នាក់ងារព័តមាន​បារាំង AFP ​បាន​បញ្ជាក់​​ថា ការវាយប្រយុទ្ធគ្នា​​នៅ​តែ​បន្ត​ធ្វើ​ទៀត​នៅ​ពេល​យប់។ ហេតុការណ៍​នេះ បាន​​ជម្រុញ​​ឲ្យ​ប្រជាជន​​ជា​ច្រើន ​​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ ​តែ​ប្រភពផ្លូវការ​ភូមា ​នៅ​​ពុំ​ទាន់​មាន​តួលេខ​ជា​​ផ្លូវការ ​ពី​​​ចំនួនពិតប្រាកដ​នៃ​​ប្រជាជន​ជនភៀស​ខ្លួន​នោះ​ទេ។

សូមបញ្ជាក់ថា​ ក្រុម ឧទ្ទាមប្រដាប់អាវុធ ​MNDAA  ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​​ចំនួន​​៤ ​ដែលមាន​ឈ្មោះ​រួម​ហៅ​ថា​សម្ព័ន្ធ​ភាគ​ខាង​ជើង។ សម្ព័ន្ធ​ភាគ​ខាង​ជើងនេះ​​​បាន​​អះអាង​ថា យុទ្ធជន​​របស់​ខ្លួន បាន​ធ្វើការ​វាយប្រយុទ្ធ​នៅ​​តំបន់ Laukkai គឺ​​ដើម្បី​ការ​​ការពារ​ខ្លួន​​ប្រឈម​មុខ​​នឹង​​ការ​​វាយ​លុករបស់ពួកសត្រូវ។ គួររំលឹកថា​ការប្រឈម​មុខ​រវាង​កងទ័ព​ភូមា​និង​​សម្ព័ន្ធ​ភាគ​ខាង​ជើង បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​រដ្ឋ ​Shan ចាប់តាំងពី​ចុង​ឆ្នាំ​​២០១៦ មក នឹង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៦០​​នៅ​តាម​តំបន់​ព្រំដែន​៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ