អានតួអត្ថបទ
ចិន

ចិន​​នឹង​​ហាម​ឃាត់​​ការ​ជួញដូរ​​ភ្លុក​​​ទាំង​​ស្រុង​​ចាប់​ពី​​ថ្ងៃ​​អាទិត្យ​​ទី​​៣១​​ធ្នូ​​​ទៅ​

ចិន​ដែលជា​ប្រទេស​ទី១ខាង​នាំ​​ភ្លុក​​ដំរីចូល​ នឹង​​ហាម​ឃាត់​ទាំង​ស្រុងរាល់​ការជួញដូរ​ភ្លុក​ចាប់ពីថ្ងៃអាទិត្យ​ទី​៣១​ធ្នូ​ទៅ។ វិធានការ​ថ្មី​របស់​ចិន​នេះ ត្រូវ​បានអង្គការ​នានា​ខាង​ផ្នែក​ការពារ​ធម្មជាតិ​​និង​​ប្រភេទ​សត្វ​ងាយ​រងគ្រោះ ​សម្តែងការអបអរសាទរ។

ប៉ូលិស​ចិន​ឈរ​យាម​គំនរ​ភ្លុកដំរី និង​រូមចម្លាក់​ធ្វើ​ពី​ភ្លុកដំរី នៅមុន​ពេល​កិន​កម្ទេចចោល នៅថ្ងៃ​ចន្ទ ៦មករា ២០១៤
ប៉ូលិស​ចិន​ឈរ​យាម​គំនរ​ភ្លុកដំរី និង​រូមចម្លាក់​ធ្វើ​ពី​ភ្លុកដំរី នៅមុន​ពេល​កិន​កម្ទេចចោល នៅថ្ងៃ​ចន្ទ ៦មករា ២០១៤ REUTERS/Alex Lee
ផ្សាយពាណិជ្ជកម្ម

រហូតមក​ទល់​ពេល​នេះ ​ប៉េកាំង​ បាន​​អនុញ្ញាត​​​​​ឲ្យ​លក់​​ដូរ​តែ​របស់របរ​​ធ្វើ​ពី​ភ្លុកដំរីណា​​​ដែល​ទិញ​បាន​នៅ​មុន​​​​​ការ​អនុម័ត​​អនុសញ្ញា​​​ឆ្នាំ​១៩៧៥​ ស្តីពី​ពាណិជ្ចកម្ម​អន្តរជាតិ​​លើ​ប្រភេទ​សត្វ​និង​រុក្ខជាតិ​​ព្រៃ​​​ដែល​ត្រូវ​គំរាម​ផុត​ពូជ និង​ក៏​ដរាបណាវត្ថុទាំងនោះ​​មាន​​​វិញានប័ន​ប័ត្រ​​ស្រ​ប​ច្បាប់​​​​។ ក៏​ប៉ុន្តែ​អង្គការ​ ការពារ​បរិស្ថាន​នានា ​​នៅ​តែ​យល់​ឃើញ​​​ថា” ការ​​បើក​​ចំហរ​​ទីផ្សារ​ចិន​និង​ហុងកុង​​ គឺ​​ជា​ការ​លើក​ទឹកចិត្ត​​​មួយដល់​​​​ការ​ជួញ​ដូរ​ខុស​ច្បាប់។

ម្យ៉ាងទៀត ការ​ប្រម៉ាញ់​សត្វ​ព្រៃ​ខុស​ច្បាប់ ក៏​ជា​កត្តា​ដ៏​ចម្បង​​ដែល​ជំរុញ​ឲ្យ​​ចំនួន​ដំរីព្រៃ​ មាន​​ការ​ធ្លាក់ថយ​​ចុះ​ជា​​គំហុក​នៅ​​​ទ្វីប​អាហ្រិ្វក​ ។​ ​អង្គការ​ក្រៅ​រដ្ឋាភិបាលទាំងនោះ​​ក៏ បាន​ជូនដំណឹង​ដែរថា ដំរី​​ចំនួន​ជាង​៣​ម៉ឺន​ក្បាល​ ត្រូវ​បានគេ​សម្លាប់​ជា​រៀង​រាល់​​ឆ្នាំ។

យោង​អង្គការ​ក្រៅ​រដ្ឋាភិបាលផ្នែក​​ការពារ​បរិស្ថាន WWF វិញ “ នៅ​ចុង​ឆ្នាំ ២០១៦ ដំរី​ព្រៃ​នៅ​​លើ​ទ្វីប​អាហ្វ្រិក នៅ​សល់​ចំនួន​ប្រមាណ​ជា ៤១​​ម៉ឺន​៥០០០​ក្បាល​តែ​ប៉ុណ្ណោះ ដែល​ផ្ទុយ​​​​ពី​ជំនាន់​ដើម​សតវត្សរ៍​ទី​២០ ចំនួន​​ដំរី​ព្រៃ មាន ពី​​​៣ ​លាន ​ទៅ​​ដល់ ​៥​លានក្បាល។​

ចាប់ពី​អំណេះ​ត​ទៅ ដំរី​ព្រៃ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រភេទ​សត្វ​មួយ​ដែល​ងាយ​នឹង​រង​គ្រោះ​​ថ្នាក់​​​បំផុត​។ យ៉ាងណាមិញ ទស្សនៈវិស័យ​លើ​ការ​ហាម​ជួញ​ដូរ​ភ្លុក​ទាំង​ស្រុង​នៅ​ក្នុង​​ប្រទេស​ចិន​​​ដែល​​ត្រូវបាន​ជូន​ដំណឹង​​តាំង​ពី​ចុង​ឆ្នាំ​មុន ក៏​បាន​ជួយ​​ជំរុញអោយ​​ការ​​រិប​អូស​​​ភ្លុកដំរី​​ខុស​ច្បាប់ ​ធ្លាក់​ចុះ​ ៨០%​​ ​និង ​​តម្លៃ ​​ភ្លុក​ដំរី ​​ធ្លាក់ចុះ​៦៥% ដែរ បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤-នេះ​ជាការលើកឡើង​របស់អង្គការការពារបរិស្ថាន​ WildAid។​

ម្យ៉ាងទៀត នៅ​​ក្រោម​​សេចក្តី​សម្រេចចិត្ត​របស់​អាជ្ញាធរ​ចិននេះ ​រោងចក្រ​និង​ហាង​លក់​ទំនិញនានា ដែល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ភ្លុក​ដំរី ចំនួន​១៧២ កន្លែង​នឹង​ត្រូវ​បិទទ្វារ​។ នៅ​លើបញ្ហានេះ លោក Peter Knights នាយក​នៃអង្គការការពារបរិស្ថាន​ WildAid ​​បាន​​​សំដែង​ការ​អបអរសាទរយ៉ាងក្រៃលែង ​និង ​អះអាង​ថា គឺ​ជា​វិធានការ​​ឯកតោ​ភាគី​ដ៏​សំខាន់​បំផុត​មួយ​របស់​ប្រទេសចិន​នៅ​ក្នុងការប្រយុទ្ធ​​​ប្រឆាំង​ទល់​នឹង​ការ​ប្រម៉ាញ់​សត្វ​ដំ​រី​​ព្រៃ។

ទន្ទឹមនេះ អង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត​ ក៏បាន​​សំដែងការសោកស្តាយ​ដែរ ដោយ​ហេតុថា ការហាមឃាត់ខាងលើនេះ​ នៅ​ពុំទាន់​អនុវត្ត ​នៅ​ហុងកុងនៅឡើយ​ទេ ពីព្រោះ ហុងកុង ក៏​​ជា​ទីផ្សារ ដ៏​ធំ​ទីមួយដែរ នៅលើ​ការ​​លក់​រាយ​ ​របស់របរធ្វើពីភ្លុកដំរី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ