អានតួអត្ថបទ
ភូមា-អង្គការ​សហប្រជាជាតិ

អង្គការ​សហប្រជាជាតិ៖ ការកាត់ផ្តាច់​អ៊ីនធ័រនែត​​ធ្វើឡើង ដើម្បី​បិទបាំង​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ភូមា

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សំណុំរឿង​សិទ្ធិមនុស្ស​នៅ​ភូមា នៅ​ថ្ងៃអង្គារទី ២៥ មិថុនា ២០១៩ បាន​សំដែង​ក្តីបារម្ភពីការរំលោភ​សិទ្ធិមនុស្ស នៅក្រោយ​អាជ្ញាធរ​ភូមា បញ្ជា​ឲ្យ បិទ​ប្រព័ន្ធ​អ៊ីនធ័រនែត នៅ​រដ្ឋរ៉ាឃីន។ សម្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ការកាត់ផ្តាច់​បណ្តាញ​អ៊ីនធ័រនែត នឹង​អាច​ជួយ​បិទបាំង​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅ​រដ្ឋរ៉ាឃីន ជាទី ដែល​ធ្លាប់​កើតមាន​អំពើហិង្សា រហូត​ធ្វើ​ឲ្យ​ប្រជាជន ភាគតិច រ៉ូហ៊ីងយ៉ាង រាប់សែននាក់ រត់ភៀសខ្លួន ទៅ​ក្នុង​ទឹកដី បង់ក្លាដែស។ 

ប្រជាជន​ភូមា​នៅទីក្រុង​រ៉ង់ហ្គូន ប្រើប្រាស់​អ៊ីនធ័រនែត​ដើម្បី បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា
ប្រជាជន​ភូមា​នៅទីក្រុង​រ៉ង់ហ្គូន ប្រើប្រាស់​អ៊ីនធ័រនែត​ដើម្បី បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា ©SAI AUNG MAIN / AFP
ផ្សាយពាណិជ្ជកម្ម

រហូត​មកដល់​ថ្ងៃ​អង្គារនេះ អ៊ីនធ័រនែត​ត្រូវ​បាន​កាត់ផ្តាច់​ទាំងស្រុង នៅ​ទីក្រុង​ប្រជុំជន​មួយចំនួន ក្នុង​រដ្ឋរ៉ាឃីន ហើយនិង​រដ្ឋ​ឈីន ប៉ែក​ខាងលិច​ប្រទេស​ភូមា។ កាលពី​ថ្ងៃ​សុក្រ ក្រសួង​ទូរគមនាគមន៍​ភូមា​បានបញ្ជា​ឲ្យ​គ្រប់​ក្រុមហ៊ុន​ទូរស័ព្ទ បិទ​បណ្តាញ​អ៊ីនធ័រនែត នៅ​រដ្ឋរ៉ាឃីន ដោយ​គ្មាន​ថ្ងៃ​កំណត់។ អាជ្ញាធរ​ភូមា​បាន​លើកយក បញ្ហា​បង្ក​អសណ្តាប់ធ្នាប់​សាធារណៈ ហើយ​និង​សកម្មភាព​ខុសច្បាប់ មកធ្វើ​ជា​ហេតុផល​នៃ​ការបិទប្រព័ន្ធ​អ៊ីនធ័រនែត​នៅ​រ៉ាឃីន។ ប៉ុន្តែ សម្រាប់ អ្នករាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិ​មនុស្ស​នៅ​ភូមា ការបិទ​អ៊ីនធ័រនែត នៅរដ្ឋរ៉ាឃីន វិធានការ​របស់​អាជ្ញាធរ​ភូមា ដើម្បី អាច​បិទបាំង ការរំលោភ សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅ​ក្នុង​តំបន់ ដែល​កងទ័ពភូមា ​ធ្លាប់​បើក​ប្រតិបត្តិការ​ហិង្សា វាយបណ្តេញ ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា។

អ្នករាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាជាតិ លោកស្រី Lee Yanghee និយាយ​មិន​លាក់ទេថា លោកស្រី ខ្លាច បារម្ភ​ពី​សុវត្ថិភាព​របស់​ប្រជាជន​ស៊ីវិល ព្រោះថា ប្រតិបត្តិការបោសសម្អាត​របស់​អាជ្ញាធរ​ភូមា នឹង​អាច​ផ្ទាំងក្រណាត់ ទៅបិទបាំង អំពើហិង្សា រំលោភបំពាន​របស់​កងទ័ព​ភូមា ទៅលើ​ប្រជាជន​ស៊ីវិល នៅ​ក្នុង​រដ្ឋរ៉ាឃីន។

ការបិទប្រព័ន្ធ​អ៊ីនធ័រនែត ដោយ​គ្មាន​កាលកំណត់​យ៉ាងដូច្នេះ គឺ​ជារឿងដែល​មិនធ្លាប់​កើត​មាន​ទេ ពីមុនមក​នៅភូមា។ ប្រជាជន​ម្នាក់​នៅ​រដ្ឋរ៉ាឃីន បាន​សំដែង​ក្តីបារម្ភ ប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP តាម​ទូរស័ព្ទ ថា ដោយសារ​តែ​គ្មាន​អ៊ីនធ័រនែត ពួកគេ​ត្រូវ​បាន​កាត់ផ្តាច់​ទាំងស្រុង​ពី​ពិភព​ខាងក្រៅ។ វាជារឿង​គ្រោះថ្នាក់​ណាស់ ដែល ប្រជាជន រស់នៅ​ក្នុង​តំបន់​ជម្លោះ ដ៏គ្រោះថ្នាក់ មិនអាច​ចែករំលែក ព័ត៌មាន ទៅខាងក្រៅ បាន។

វិធានការ​បិទ​អ៊ីនធ័រនែត នៅ​រដ្ឋរ៉ាឃីន មិនមែន​ប៉ះពាល់​តែ​ទៅលើ​ប្រជាជន​រ៉ូហ៊ីងយ៉ា​ម្នាក់ទេ ប៉ុន្តែ វា​ប៉ះពាល់​ផងដែរ ការងារ​រដ្ឋបាល​របស់​អាជ្ញាធរ​ភូមា នៅ​ថ្នាក់​មូលដ្ឋាន។ ប៉ូលិស​ភូមាម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ AFPថា ការប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា នៅបន្ត​មាន រៀងរាល់ថ្ងៃ។ ប៉ុន្តែ ដោយសារ​តែ​គ្មាន​អ៊ីនធ័រនែត ប៉ូលិស ត្រូវ​រាយការណ៍ ទៅថ្នាក់លើ តាមរយៈ សារ​ផ្ញើ​តាមទូរស័ព្ទ ឬ​តាម​តែ​ទូរសារ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការវាយប្រហារ​របស់​ពួកឧទ្ទាម​រ៉ូហ៊ីងយ៉ា ទៅលើ​កប៉ាល់យោធា ភូមា កាល​ពី​ចុងសប្តាហ៍មុននេះ បាន​សម្លាប់មនុស្ស​២នាក់ នៅទីក្រុង Sittwee រដ្ឋរ៉ាឃីន។ នៅ​ចុងខែ​ឧសភា អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​ចោទប្រកាន់​កងទ័ព​ភូមា​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​សង្រ្គាម សម្លាប់​មនុស្ស​ក្រៅច្បាប់ ហើយ​និង​ធ្វើទារុណកម្ម​ទៅលើ​ក្រុមឧទ្ទាម នៅក្នុង​រដ្ឋរ៉ាឃីន ប៉ែកខាងលិច​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ