អានតួអត្ថបទ
បទយកការណ៍

ការ​យកចិត្ត​ទុកដាក់​បន្តិច​បន្តួច​ពី​អ្នក​ក្រុង ​ប៉ុន្តែ​ផ្តល់​នូវ​ស្នាម​ញញឹម​យ៉ាង​រីក​រាយ​ដល់​កុមារ​នៅ​ជន​បទ​ដាច់​ស្រយ៉ាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេ​ល​បាន​ទទួល​បាន​អំណោយ​បន្តិច​បន្តួច​ ដែល​មាន​ដូច​ជា​សៀវ​ភៅ ​ប៊ិច ​ខ្មៅដៃ ​ជ័រ​លុប​ជា​ដើម​នោះ កុ​មារ៉ា កុមារី​នៅសា​លា​បឋម​សិក្សា​ទី​តាងើយ ​ឃុំរោងដំរី ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​បាន​សម្តែង​អារម្មណ៍​សប្បាយ​រីករាយ​ជាមួយ​នឹង​ទឹក​មុខ​ញញឹម​ញញ៉ែម​។ សាលា​បឋម​សិក្សា​ទីតាងើយ ​គឺ​ជា​សាលា​មួយ​ដែល​កន្លះ​ឆ្នាំ​គោក ​កន្លះ​ឆ្នាំ​ទឹក​ ហើយ​ស្ថិត​នៅ​ក្នុង​តំបន់​មួយ​ដែល​ដាច់​ស្រយ៉ាល​។ នៅ​រដូវ​រវស្សា​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ទូក ​ដើម្បី​ទៅ​ដល់​សាលា​​​​ហើយ​បើ​នៅ​ខែ​ប្រាំ​ង​វិញ ​គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ មាន​ដីហុយ​ទ្រលោម​ សសំព្រោង ​មាន គ្រលីក​គ្រលុក ព្រោះ​ជា​ផ្លូវ​សម្រាប់​គោយន្ត ​និង​រទេះគោ ​ឬក៏​ម៉ូតូ​ជាដើម​។ ផ្លូ​វ​នោះ​មិ​ន​ល្អ​សម្រាប់​រថយន្ត​ទំនើប​ៗ​នោះទេ​។ ចង់​ដឹង​ថា​តើ ​កុមារ៉ា កុមារី​នៅ​ភូមិ​ទី​តាងើយ ​សប្បាយ​ចិត្ត​យ៉ាង​ណា ​នៅ​ពេល​ដែល​មាន​អ្នក​ទីក្រុង​ទៅ​បង្ហាញពី​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ពួក​គេ​។

កូន​សិស្សា​សាលា​បឋម​សិក្សា​ទីតាងើយ​កំពុង​តែ​ធ្វើ​លំហាត់ ​នៅ​ម៉ោង​បន្ថែម​ពេល​ល្ងាច​។
កូន​សិស្សា​សាលា​បឋម​សិក្សា​ទីតាងើយ​កំពុង​តែ​ធ្វើ​លំហាត់ ​នៅ​ម៉ោង​បន្ថែម​ពេល​ល្ងាច​។ @RFI/Prak Thida
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ