អានតួអត្ថបទ
បទសម្ភាស

លោក​ម៉ា ចន្ទបញ្ញា៖ ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី មិន​មែនជា​ការ​ងាយ​ស្រួល​ ប៉ុន្តែ​​​អាច​ធ្វើ​ទៅ​បាន​ដោយ​​ចិត្ត​ស្រឡាញ់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ គឺ​លោក​ ​ម៉ា ចន្ទ​បញ្ញា តំណាង​ក្រុម SongKites ឬ​ខ្លែង​ឯក។ ក្រុម SongKites នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​រៀបចំ​ការ​ប្រគុំ​តន្ដ្រី​មួយ ដើម្បី​សម្ពោធ​អាល់ប៊ុម​ចម្រៀង​ថ្មី។ ជា​អាល់ប៊ុម​ដែល​មាន​ចម្រៀង​១៣​បទ សុទ្ធ​សឹង​តែ​ជា​ការ​តែង​និពន្ធ​ថ្មី ទាំង​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង។ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោក​ម៉ា ចន្ទបញ្ញា បាន​រៀប​រាប់ប្រាប់​ថា អាល់ប៊ុម​ចម្រៀង​នេះ គឺ​ជា​ផ្លែ​ផ្កា​នៃ​សិក្ខាសាលា​រយៈ​ពេល​៦​ខែ ដោយ​មាន​ការ​ចូល​រួម​ពី​យុវអ្នក​និពន្ធ​ចំនួន​១២​រូប។ ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី ត្រូវ​បាន​លោក​ម៉ា ចន្ទ​បញ្ញា អះអាង​ថា មិន​មែនជា​ការ​ងាយ​ស្រួល​ឡើយ ប៉ុន្តែ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​ចិត្ត​ស្រឡាញ់។ លោក​បាន​លើក​ទឹក​ចិត្ត​ដល់​យុវជន​ផ្សេង​ទៀត ដែល​មាន​ចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ​ចម្រៀង ឲ្យ​ព្យាយាម​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ និង​ត្រូវ​ជឿ​ថា ក្ដី​សុបិន សុទ្ធ​តែ​អាច​សម្រេច​បាន​ដោយ​សារ​ការ​ព្យាយាម។

លោក​ម៉ា ចន្ទបញ្ញា អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង - តំណាង​ក្រុម ខ្លែង​ឯក ឬ SongKites
លោក​ម៉ា ចន្ទបញ្ញា អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង - តំណាង​ក្រុម ខ្លែង​ឯក ឬ SongKites RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ