អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សង្គម​ខ្មែរ​ត្រូវ​ការ​ព្យា​បាល​«​ជំ​ងឺ​បាក់​ស្បាត​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្លង​កាត់​រ​បត់​ន​យោ​បាយ​ឈាម​និង​ទឹក​ភ្នែក​ជា​ច្រើន​ទស​វត្សរ៍​ជា​ពិ​សេស​រយៈ​ពេល​ជិត​៤​ឆ្នាំ​ក្នុ ង​រ​បប​ប្រ​ល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ ពល​រដ្ឋ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​មាន​ជំ​ងឺ​ផ្លូវ​ចិត្ត​ជាប់​ខ្លួន​ក្នុង​នោះ​«​ជំ​ងឺ​បាក់​ស្បាត​»​បញ្ហា​ធំ​ធេង​តែ​គ្មាន​អ្នក​ណា​សូវ​មើល​ឃើញ​។​ បច្ចុប្បន្ន ​នៅ​ពេ ល​ដែល​ប្រ​ទេស​ជាតិ​មាន​សន្តិ​ភាព ​និង​កំ​ពុង​ស្គាល់​ការ​អភិ​វឌ្ឍ វា​ជា​ពេល​វេលា​សម​ស្រប​ណាស់​សម្រាប់​ព្យា​បាល​«​ជំ​ងឺ​បាក់​ស្បាត​»​ចេញ​ពី​មនុស្ស​ខ្មែរ​។ ​អ្នក​ន​យោ​បាយ​ដើរ​តួ​នា​ទី​សំ​ខាន់​ជាងគេ​ក្នុង​ការ​រំ​ងាប់​ជំ​ងឺ​នេះ​ ឬ​ផ្ទុយ​ទៅ​វិញ ​ពួក​គេ​ជា​អ្នក​ធ្វើ​ឲ្យ​ជំ​ងឺ​ផ្លូ​វចិត្ត​រើ​ឡើង​វិញ​គ្មាន​ទី​បញ្ចប់​។

ប្រជាពលរដ្ឋខ្មែរជិត២លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហមដោយគ្មានអ្នកទទួលខុសត្រូវ។
ប្រជាពលរដ្ឋខ្មែរជិត២លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហមដោយគ្មានអ្នកទទួលខុសត្រូវ។ RFI
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា​ ស្ថាន​ភាព​ន​យោ​បាយ​មិន​ត្រឹម​តែ​មាន​ឥទ្ធិ​ពល​ទៅ​លើ​ជីវ​ភាព​ប្រ​ជា​ជន​ឬ​ទៅ​លើ​សេដ្ឋ​កិច្ច​ជាតិ​ប៉ុ​ណ្ណោះ​ទេ ​ប៉ុ​ន្តែ​ ក៏​មាន​ឥទ្ធិ​ពល​ខ្លាំង​ទៅ​លើ​ផ្លូវ​ចិត្ត​របស់​ប្រ​ជា​ពល​រដ្ឋ​ផង​ដែរ​។ ស្លាក​ស្នាម​ប្រ​វត្តិ​សាស្ត្រ​និង​មរតក​ន​យោ​បាយ​គឺ​ភស្តុ​តាង​ដែល​អាច​បញ្ជាក់​បញ្ហា​នេះ​បាន។

ជា​ការ​ពិត​ណាស់ ​ក្រោយ​ចាក​ចេញ​ពី​របប​ខ្មែរ​ក្រ​ហម​ ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លង​កាត់​របប​នេះ​ហាក់​នៅ​សល់​តែ​សម្បក​ខ្លួន​ រី​ឯ​ស្មា​រតី​របស់​ពួក​គេ​ត្រូវ​បាន​បំ​ផ្លាញ​ខ្ទេច​ខ្ទី​ដោយ​សារ​ភាព​ឃោរ​ឃៅ​អ​មនុស្ស​ធម៌​ក្នុង​របប​នោះ​អស់​ទៅ​ហើយ​។ ​ភាព​ភ័យ​រន្ធត់​ តក់​ស្លុត​ បាក់​ស្បាត​ តែង​ តាម​លង​អារម្មណ៍​របស់​ខ្មែរ​គ្រប់​ពេល​វេ​លា​ប្រៀប​បាន​នឹង​ស្រ​មោល​អន្ទោល​តាម​ប្រា ណ​។​ អ្នក​ដែល​រង​គ្រោះ​ដោយ​អំ​ពើ​ឃោរ​ឃៅ​ហួស​ប្រ​មាណ​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ខាង​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​រហូត​ក្លាយ​ជា​ជំ​ងឺ​ពិ​បាក​ព្យា​បាល​។ ​នេះ​ជា​បញ្ហា​ធំ​ធេង​ណាស់​សម្រាប់​សង្គម​ខ្មែរ​ ប៉ុ​ន្តែ ​មិន​សូវ​មាន​អ្នក​ណា​ចាប់​អា​រម្មណ៍​នោះ​ឡើយ​។

រយៈ​ពេល​ ៣៥​ ឆ្នាំ​បាន​កន្លង​ផុត​ទៅ ​ពល​រដ្ឋ​ខ្មែរ​បាន​ស្គាល់​ភាព​ស្រស់​ស្រាយ​និង​ស្នាម​ញ​ញឹ ម​ឡើង​វិញ​។ ​ប្រ​ទេស​ជាតិ​បាន​ស្គាល់​សន្តិ​ភាព​និង​ការ​អភិ​វឌ្ឍ ជា​ពិ​សេស​វប្ប​ធម៌​ប្រ​ជា​ធិប​តេ យ្យ​ដែល​បាន​ចាប់​កំ​ណើត​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​ក៏​បាន​ចូល​រួម​ចំ​ណែក​ជួយ​ព្យា​បាល​ជំ​ងឺ​ផ្លូវ​ចិត្ត​របស់​ពល​រដ្ឋ​ខ្មែរ​បាន​មួយ​ចំ​ណែក​ដែរ​តាម​រយៈ​ការ​សម្តែង​មតិ​នា​នា​ដើ​ម្បី​បាន​ធូរ​ទ្រូង​ខ្លះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ស្ថាន​ភាព​ន​យោ​បាយ​និង​សង្គម​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​វិ​បត្តិ​ផ្លូវ​ចិត្ត​របស់​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​។

ជាក់​ស្តែង ​រយៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​ព្រឹត្តិ​ការណ៍​គួរ​ឲ្យ​រន្ធត់​ជា​ច្រើន​ដែល​គេ​ចាត់​ទុក​ជា​ការ​បន្ថែម​សម្ពាធ​ផ្លូវ​ចិត្ត​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ដែល​មិន​ទាន់​ជា​សះ​ស្បើយ​ពី​«​ជំ​ងឺ​បាក់​ស្បាត​»​នៅ​ឡើយ​។​ គ្រាន់​តែ​ក្នុង​វិ​បត្តិ​ន​យោ​បាយ​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​ឈុត​ឆាក​អំ​ពើ​ហិ​ង្សា​ជា​ច្រើន​បាន​កើត​ឡើង​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ របួស​ និង​អ្នក​ជាប់​ពន្ធ​នា​គារ​ជា​ច្រើន​។

នេះ​នៅ​មិន​ទាន់​រាប់​បញ្ហា​នៅ​ក្នុង​សម័យ​ថ្មី​នេះ​ជា​ច្រើន​ទៀត​មាន​ដូច​ជា ​អំ​ពើ​ហិ​ង្សា​ក្នុង​គ្រួ​សារ បញ្ហា​ដី​ធ្លី ​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ ​អំ​ពើ​​អ​យត្តិ​ធម៌​សង្គម​ និង​គម្លាត​រ​វាង​អ្នក​មាន​និង​អ្នក​ក្រ​។​ល​។​និង​។​ល​។​ ដែល​បាន​បន្ត​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​របួស​ផ្លូវ​ចិត្ត​របស់​ពួក​គេ​នៅ​មិន​ទាន់​សះ​ស្បើយ​នៅ​ឡើយ​ផង​។ ​មិន​ត្រឹម​តែ​អ្នក​ទទួល​រង​គ្រោះ​ផ្ទាល់​ប៉ុ​ណ្ណោះ​ទេ សូ​ម្បី​តែ​អ្នក​ដែល​បាន​លឺ​ព័ត៌​មាន​នេះ​ក៏​ទទួល​អា​រម្មណ៍​ប៉ះ​ពាល់​ដែរ​ខណៈ​ដែល​ជន​រួម​ជាតិ​របស់​ខ្លួន​មួយ​ចំ​នួន​នៅ​បន្ត​យំ​យែក​ស្រែក​រក​យុត្តិ​ធម៌​ដោយ​ក្តី​ឈឺ​ចាប់​នោះ​។

នៅ​មិន​ទាន់​មាន​ការ​សិ​ក្សា​ណា​មួយ​ឲ្យ​បាន​ជាក់​លាក់​អំ​ពី​វិ​បត្តិ​ផ្លូវ​ចិត្ត​និង​«​ជំ​ងឺ​បាក់​ស្បាត​»​នៅ​នេះ​នៅ​ឡើយ​ទេ​ ប៉ុ​ន្តែ​ យោង​តាម​ក្រុម​គ្រូ​ពេទ្យ​ឯក​ទេស​ ជំ​ងឺ​ផ្លូវ​ចិត្ត​មាន​ស​ភាព​ធ្ងន់​ធ្ងរ​ណាស់​សម្រាប់​សង្គម​កម្ពុជា​។ ​ថ្វី​ដ្បិត​តែ​វិ​បត្តិ​នេះ​ហាក់​ដូច​ជា​មិន​សូវ​មើល​ឃើញ​ ប៉ុ​ន្តែ ​វា​បាន​និង​កំ​ពុង​រាត​ត្បាត​និង​ស៊ី​រូង​សង្គម​ខ្មែរ​ដោយ​ស្ងៀម​ស្ងាត់​បំ​ផុត​។ ជា​ផល​វិ​បាក​ជាក់​ស្តែង​ មនុស្ស​ខ្មែរ​ជា​ច្រើន​រស់​នៅ​ក្នុង​ស​ភាព​ខ្ទេច​ខ្ទាំ​ខាង​ស្មារ​តី​និង​បាក់​ស្បាត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​នឹង​កត់​ស្លុត​នៅ​ចំ​ពោះ​មុខ​ស្ថាន​ភាព​យន្ត​រាយ​ណា​មួយ​។

អំ​ពើ​ហិ​ង្សា ​ឧក្រិដ្ឋ​កម្ម ​ឃាត​កម្ម​ អា​កប្ប​កិ​រិ​យា​មិន​គោរព​ច្បាប់ ​រាប់​ទាំង​ការ​ឆាប់​ជឿ​លើ​ជំ​នឿ​មិន​សម​ហេតុ​ផល​ផ្សេង​ៗ​ជា​ដើម​ផង​នោះ ​ក៏​មាន​ចំ​ណែក​ចេញ​ពី​ស្ថាន​ភាព​ខ្ទេច​ខ្ទាំ​ខាង​ស្មារតី​របស់​ពល​រដ្ឋ​នេះ​ដែរ​។​ នេះ​ក៏​ជា​មូល​ហេតុ​ដ៏​ធំ​មួយ​នៃ​ភាព​ក្រី​ក្រ។ សង្គម​មួយ​ដែល​មាន​កោ​សិ​កា​ទទួល​រង​ភាព​ខ្ទេច​ខ្ទាំ​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ​ពិត​ជា​មិន​ងាយ​នឹង​ស្តារ​ឡើយ​។ ​ទាំង​នេះ​គឺ​ជា​កំ​ហុស​របស់​អ្នក​នយោ​បាយ​ដែល​គិត​តែ​ពី​ដណ្តើម​អំ​ណាច​ហើយ​ភ្លេច​គិត​ពី​ផល​វិ​បាក​ទៅ​លើ​ប្រ​ទេស​ជាតិ​និង​ប្រ​ជា​ជន។

ដូ​ច្នេះ ​ប្រ​សិន​បើ​អ្នក​នយោ​បាយ​ជំ​នាន់​ក្រោយ​យល់​ច្បាស់​អំ​ពី​បញ្ហា​នេះ​ បេស​ក​កម្ម​ដំ​បូង​បង្អស់​របស់​ពួក​គេ​គឺ​ការ​ចូល​រួម​ចំ​ណែក​ព្យា​បាល​ជំ​ងឺ​ផ្លូវ​ចិត្ត​និង​«​ជំ​ងឺ​បាក់​ស្បាត​»​ចេញ​ពី​សង្គម​តាម​រយៈ​ការ​ក​សាង​វប្ប​ធម៌​សន្តិ​ភាព​និង​អ​ហិ​ង្សា​មុន​នឹង​ផ្តល់​សេ​វា​ពិ​គ្រោះ​យោ​បល់​និង​ព្យា​បាល​ដល់​ជន​រង​គ្រោះ​ខ្មែរ​ទាំង​ឡាយ​ណា​ដែល​កំពុង​ត្រាំ​ត្រែង​ជា​មួយ​បញ្ហា​ផ្លូវ​ចិត្ត​។

ផ្ទុយ​ទៅ​វិញ​ ប្រ​សិន​បើ​អំ​ពើ​ហិ​ង្សា​គ្រប់​រូប​ភាព​ រាប់​ទាំង​ហិ​ង្សា​ពាក្យ​សម្តី​ផង​ នៅ​តែ​កើត​ឡើង​ឥត​ឈប់​ឈរ​ និង​ប្រ​សិន​បើ​គ្មាន​ការ​គិត​គូរ​ព្យា​បាល​បញ្ហា​ផ្លូវ​ចិត្ត​ទេ​នោះ ​សង្គម​ខ្មែរ​នឹង​ត្រូវ​បន្ត​ញាំ​ញី ​ត្រាំ​ត្រែង​ដោយ​«​ជំ​ងឺ​បាក់​ស្បាត​»​រយៈ​ពេល​យូរ​ត​ទៅ​ទៀត​ហើយ​វា​ក៏​ទំ​នង​ជា​រក​ទី​បញ្ចប់​មិន​ឃើញ​ជា​រៀង​រហូត​ផង​ក៏​មិន​ដឹង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ