អានតួអត្ថបទ
បទសម្ភាស

លោក ​សួន ​ប៊ុនស័ក្តិ​៖ ​សៀវភៅ​ស្តី​ពី​ កម្រង​រឿង​រ៉ាវ​របស់​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ជា​ផ្នែក​មួយ​នៃ​សំណង​ខាង​ផ្លូវ​ចិត្ត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ RF​I​ នៅ​ថ្ងៃ​នេះ ​គឺ​​លោក ​សួន ​ប៊ុន​ស័ក្តិ ​ប្រធាន​​លេខា​ធិ​ការ​ដ្ឋាន​ នៃ​​គណៈ​ក​ម្មា​ធិការ​​ប្រព្រឹត្ត​កម្ម​​នៃ​​អង្គការ​​សមាគម​​ការពា​​រ​​សិទ្ធិ​មនុស្ស​​កម្ពុជា​​ហៅ​​កាត់​​ថា​​CHRAC​។ ​CHRAC ​ទើប​តែ​​បាន​ចេញ​​ផ្សាយ​​នូវ​​សៀវភៅ​​មួយ​​ក្បាល​​ស្តី​ពី ​កម្រង​​រឿង​រ៉ាវ​របស់​​ដើម​​បណ្តឹង​រដ្ឋ​ប្បវេណី ​នៅ​​ចំពោះ​មុខ​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ក្នុង​​តុលាការ​​កម្ពុជា´​។​សៀវ​ភៅ​​ដែល​​សរសេរ​​ជា​​ពីរ​​ភាសា ​គឺ​​ភាសា​​ខ្មែរ ​និង​​ភាសា​​អង់គ្លេស​​ដែល​មាន​​កម្រាស់​១០០​ទំព័រ​​នេះ​ បាន​​ចង​ក្រង​​នូវ​​ប្រវត្តិ​​រឿង​រ៉ាវ​​របស់​​ជន​រង​គ្រោះ​​នៃ​​របប​​ខ្មែរ​ក្រហម​​ចំនួន​២៩​រូប ​ដែល​​បាន​​តាំង​ខ្លួន​​ជា​​ភាគី​​ដើម​​បណ្តឹង​រដ្ឋប្បវេណី ​នៅ​ក្នុង​​សំណុំ​រឿង​00២/0១​។​ ​លោក ​សួន ​ប៊ុន​ស័ក្តិ​ បាន​​ហៅ​​សៀវភៅ​​នេះ​​ថា ​ជា​​ផ្នែក​​មួយ​​នៃ​​សំណង​​ខាង​​ផ្លូវ​ចិត្ត​​របស់​​ជន​រង​គ្រោះ​​នៃ​​របប​​ខ្មែរ​ក្រ​ហម ​និង​​ជា​​ប្រវត្តិ​សាស្ត្រ​​នៃ​​រឿង​រ៉ាវ​​របស់​​ជន​រង​គ្រោះ​​នៅ​ក្នុង​​របប​​នេះ។​ 

លោក ​​សួន ​​ប៊ុន​ស័ក្តិ ​​ប្រធាន​​​លេខា​​ធិ​ការ​ដ្ឋាន​​ នៃ​​​គណៈ​ក​ម្មា​​ធិការ​​​ប្រព្រឹត្ត​​កម្ម​​​នៃ​​​អង្គការ​​​សមាគម​​​ការពា​​រ​​​សិទ្ធិ​​មនុស្ស​​​កម្ពុជា​​​ហៅ​​​កាត់​​​ថា​​​CHRAC​​។​
លោក ​​សួន ​​ប៊ុន​ស័ក្តិ ​​ប្រធាន​​​លេខា​​ធិ​ការ​ដ្ឋាន​​ នៃ​​​គណៈ​ក​ម្មា​​ធិការ​​​ប្រព្រឹត្ត​​កម្ម​​​នៃ​​​អង្គការ​​​សមាគម​​​ការពា​​រ​​​សិទ្ធិ​​មនុស្ស​​​កម្ពុជា​​​ហៅ​​​កាត់​​​ថា​​​CHRAC​​។​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ