អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ច្បាប់ ស្នើ​ឲ្យ​ពង្រឹងនិង​បញ្ជ្រាប​​ច្បាប់ក្រោយ​កើត​មាន​ករណី​ចាប់​កោ​សក់​ស្ត្រី​ម្នាក់ដែល​ពលរដ្ឋ​ចោទ​ថា ​ចោរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ថ្ងៃ​មក​នេះ សាធារណៈ​ជន​បាន​វែក​ញែក​យ៉ាង​ផុស​ផុល លើ​ចំណាត់​ការ​របស់​ពល​រដ្ឋ​​​មួយ​ក្រុម​ដែល​ចាប់​កោសក់​ស្ត្រី​ម្នាក់​ក្រោម​រូបភាព​ហិង្សា​ទុក​ជា​ការ​ព្រមាន ដោយ​សារ​តែ​ស្ត្រី​រូប​នោះ បាន​ធ្វើ​សកម្មភាព(លួច)។ សកម្មភាព​នេះ អ្នក​ច្បាប់​ថា ពលរដ្ឋធ្វើ​ទង្វើ​ខុស។ ខុស​ព្រោះ​ថា ទោះ​ជា​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ក៏​ដោយ អ្នក​ដែល​មានសិទ្ធ​កាត់​សេចក្ដី​ថា​ មាន​ទោស ឬ​គ្មាន​ទោស​គឺ​មាន​តែ​តុលាការ​ទេ។ ប្រឈម​បទ​ល្មើសជាក់ស្ដែង​បែប​នេះ សិទ្ធិ​ពលរដ្ឋ គ្រាន់​ចាប់​ជន​ល្មើស​ឲ្យ​សមត្ថកិច្ច​ប៉ុន​ណោះ។ ចំពោះទស្សន​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា ដោយ​សារ​តែ​ពលរដ្ឋ​អស់​ជំនឿ​លើ​ការ​អនុវត្តច្បាប់ ទើប​កាត់​សេចក្ដី​ដោយ​ខ្លួន​ឯង។ ដូច្នេះ​គេ​មិន​អាច​បន្ទោស​ភាគី​ណា​មួយ​បានឡើយ លើ​សំណុំ​រឿង​​នេះ។ អ្វី​​ជា​​ដំណោះ​​ស្រាយ? 

រូបភាព៖​ស្ត្រី​ម្នាក់​ដែល​ពលរដ្ឋ​ចោទ​ថា ជា​ចោរ​កំពុង​រង​ទណ្ឌ​កម្ម​ចាប់​កោរ​សក់
រូបភាព៖​ស្ត្រី​ម្នាក់​ដែល​ពលរដ្ឋ​ចោទ​ថា ជា​ចោរ​កំពុង​រង​ទណ្ឌ​កម្ម​ចាប់​កោរ​សក់ @ទាញចេញពីហ្វេសបុក
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ