អានតួអត្ថបទ
កម្ពុជា

បក្ស​កាន់​អំណាច​បដិ​សេធ​មិន​បោះឆ្នោត​ឡើង​វិញ

គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​នេះ ​បាន​បញ្ជាក់ថា​ការបោះឆ្នោត​សារ​ឡើងវិញ​មិនអាច​ធ្វើ​បានទេ។ ការអំពាវនាវ​របស់​គណបក្សប្រឆាំង​ដែល​ស្នើឱ្យ​មានការ​បោះឆ្នោតជាតិ​សារ​ឡើងវិញ ទន្ទឹមនឹង​ប្រទេស​ថៃ​បានប្រកាស​រំលាយ​រដ្ឋសភា និង​កំពុង​រៀបចំ​ការបោះឆ្នោត​សភា​ឡើងវិញ។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ស្ថានការណ៍​នៅ​កម្ពុជា មិនទាន់​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ថៃ​នោះទេ។ ប៉ុន្តែ​បក្សប្រឆាំង អះអាងថា ការបោះឆ្នោត​គឺជា​ជម្រើស​សមស្រប​ដើម្បី​ទំ​លុះ​បញ្ហានយោបាយ​នាពេល​បច្ចុប្បន្ន។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃថ្លែងក្នុងវេទិការរដ្ឋាភិបាល​នៅថ្ងៃពុធ ទី១១ ខែធ្នូ ២០១៣។
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃថ្លែងក្នុងវេទិការរដ្ឋាភិបាល​នៅថ្ងៃពុធ ទី១១ ខែធ្នូ ២០១៣។ @rfi/channa
ផ្សាយពាណិជ្ជកម្ម

គណបក្ស​កំពុង​កាន់អំណាច បាន​ច្រានចោល​សំណើរ​បក្សប្រឆាំង​ស្នើឱ្យ​មានការ​បោះឆ្នោត​សារ​ឡើងវិញ​ខណៈ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​មិនទាន់​បិទ​បញ្ចប់។

ថ្លែង​ទៅកាន់​អ្នកសារ​ព័ត៌មាន​នៅ​ថ្ងៃពុធ​ ក្រោយ​ការចូលរួមវេទិការ​របស់រដ្ឋាភិបាល ស្តី​ពី​បញ្ហា​អត្ត​សញ្ញាណ​អេឡិច​ត្រូ​និច​នៅ​សណ្ឋាគារ​សូហ្វីតែល​លោក ស ខេង មន្ត្រីជាន់ខ្ពស់​ការ​រិ​យា​ល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា កម្ពុជា​មិនអាច​បោះឆ្នោត​សារ​ឡើងវិញ​ដូច​ប្រទេស​ថៃ​ក្បែ​ខាង​ដើម្បី​បញ្ចប់​វិ​ប​ត្ត​នយោបាយ​នោះឡើយ។  ព្រោះថា​វិ​ប​ត្ត​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុងតែបន្ត​នេះ មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ថៃ។

មិន​ធ្ងន់ធ្ងរ​ព្រោះថា កម្ពុ​ជាមាន​យន្តការ​ច្បាប់​ដែល​បាន​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​អាណត្តិ​ទី៥រួចរាល់​ហើយ។ ការគូសបញ្ជាក់​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ដូច្នេះ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​សារ​ឡើងវិញ ដើម្បី​ទ​ម្លោះ​ជម្លោះ​នយោបាយ​រវាង​បក្ស​ជាប់ឆ្នោតធំៗទាំងពីរ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានឱ្យដឹងថា ដោយសារតែ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជាច្រើន​ត្រូវបាន​រកឃើញ ក្នុងនោះ​រួមមាន ការលួចបន្លុំ​សន្លឹកឆ្នោត និង​ឯកសារ​ក្លែងក្លាយ​បញ្ជាក់​អត្តសញ្ញាណ រួមទាំង​ការបាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជាដើម ដែល​នេះ​ជា​មូលហេតុ​ចម​ឱ្យមាន​ការបោះឆ្នោត​ឡើងវិញ។

គួ​បញ្ជាក់ថា ដោយសារតែ​វិ​ប​ត្ត​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​រដ្ឋាភិបាល និង​រដ្ឋសភា​ឯក​បក្ស​ទៅតាម​ច្បាប់​ដែលមាន​ចែង ក្រោម​សម្លេង៥០+១ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា និង​អំពាវនាវ​ឱ្យមាន​ការដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជាមុនសិន។

យ៉ាងណាក៏ដោយ ទាំង​គណបក្សប្រឆាំង និង​បក្ស​កាន់អំណាច​សុទ្ធតែ​បញ្ជាក់រៀងៗខ្លួន​ថា បិទទ្វា​នៃ​ការចរចារ​រវាង​បក្ស​ទាំងពីរ​នៅតែ​បើកចំហរ​ជា​ដើម្បី​បិទ​បញ្ចប់​វិ​ប​ត្ត​នយោបាយ​កម្ពុជា​ជានិច្ច។ ប៉ុន្តែ​គណបក្ស​ទាំងពីរ​មិនទាន់មាន​ការជួប​សារជាថ្មី​ណាមួយ​ឡើយ ក្រោយ​ជួប​ថ្នាក់​បច្ចេកទេស​រវាង​បក្ស​ទាំងពីរ​កាលពី​ថ្ងៃ៥ វិច្ឆិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ