អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លោក​ ហ៊ុន សែន​ សុំ​ឲ្យ​បញ្ឈប់​ការ​យក​រូប​លោក​ទៅ​ប្រៀប​ធៀប​ជា​មួយ​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី ​បក្ស ​GDP​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​​ថ្ងៃទី ​២២ ​មិថុនា ​បាន​​ប្រតិកម្ម​​ជា​​លើក​ដំបូង​​ទៅ​កាន់​​បេក្ខជន​​នាយក​រដ្ឋមន្ត្រី​ គ​ណបក្ស​​ប្រជាធិបតេយ្យ​​មូលដ្ឋាន​​លោក​​បណ្ឌិត ​យ៉ង​ សាំង​​កុមារ ​ថា​​កុំ​ម​ក​​ប្រៀប​ធៀប​​ជា​មួយ​នឹង​​រូប​លោក​។ ​ប្រតិ​កម្ម​នេះ​ គឺ​​ខណៈ​ដែល​​គណបក្ស​នយោបាយ​​ថ្មី​ថ្មោងមួយ​នេះ​ ​នឹង​ចូល​រួម​​ប្រកួត​ប្រជែង​​ជា​មួយ​​គណបក្ស​កាន់​អំណាច​​របស់​លោក​​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​​ថ្ងៃទី ​២៩ ​ខែ​កក្កដា ​ខាង​មុខ​នេះ​។ ​ការណ៍​​នេះ ​នាំ​​ឲ្យ​​មាន​ការ​​ចោទ​​ជា​​សំណួរ​​ថា ​តើ​​ប្រតិកម្ម​​របស់​លោក ​ហ៊ុន សែន​ លើ​​គណបក្ស​​ប្រជាធិបតេ​យ្យ​​មូល​ដ្ឋាន ​គឺ​ជា​​យុទ្ធសាស្ត្រ​​នយោបាយ​? 

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​ប្រៀប​ធៀប​បេក្ខជន​នាយករដ្ឋ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​ហ៊ុន សែន ​និង​លោក ​យ៉ង ​សាំង​កុមារ​។​
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​ប្រៀប​ធៀប​បេក្ខជន​នាយករដ្ឋ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​ហ៊ុន សែន ​និង​លោក ​យ៉ង ​សាំង​កុមារ​។​ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ