បទសម្ភាស
លោក ហូ វណ្ឌី ៖ ផ្ទះសំណាក់-សណ្ឋាគារក្នុងខេត្តទេសចរណ៍ត្រូវបានភ្ញៀវកក់ស្ទើរតែអស់ហើយ !
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះគឺលោក ហូ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជន។ លោក ហូ វ៉ាន់ឌី បានប្រាប់ឲ្យដឹងថា សណ្ឋាគារចាប់ពីផ្កាយបីចុះរហូតដល់ផ្ទះសំណាក់ក្នុងខេត្តទេសចរណ៍ធំៗត្រូវបានភ្ញៀវកក់ស្ទើរតែអស់ទៅហើយតាំងពីប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំ។ រីឯតម្លៃទៀតសោតបានឡើងខ្ពស់រហូតពីរឬបីដងលើសតម្លៃធម្មតា។ នៅទូទាំងប្រទេសមានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ប្រមាណជាជាង ៣ ម៉ឺនបន្ទប់។ ការដំឡើងថ្លៃសេវាកម្មទេសចរណ៍ និងម្ហូបអាហារជារឿងដដែលៗមិនអាចដោះស្រាយបាន។