អានតួអត្ថបទ
បទសម្ភាស

លោក​ ស៊ាំ ​ពិសិដ្ឋ​៖ ​អ្នក​បច្ចេក​ទេស​ត្រូវ​ការ​ពេល​៨ឆ្នាំ​ទៀត​ដើម្បី​រំដោះ​ភ្នំ​ពេញ​ពី​ជំនន់​ទឹក​ភ្លៀង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្ដរជាតិ​​នៅ​​ថ្ងៃ​​សៅរ៍​​នេះ​ គឺ​​លោក ​ស៊ាំ ​ពិសិដ្ឋ​ ដែល​ជា​​ប្រធាន​​មន្ទីរ​​សាធារណការ​ និង​​ដឹក​ជញ្ជូន​​រាជ​ធានី​​ភ្នំពេញ​។​លោក ​ស៊ាំ ​ពិសិដ្ឋ ​ទទួល​ស្គាល់​ថា ​ការ​​លុប​​បឹង​ធំ​ៗ ​ក្នុង​​ទី​ក្រុង​​ភ្នំពេញ ​ជា​​កត្តា​​មួយ​ ដែល​​ធ្វើ​ឲ្យ​​ទឹក​ភ្លៀង​​លិច​​រាជ​ធានី​​របស់​​ប្រទេស​​កម្ពុជា​ ប៉ុន្តែ​​វា​​មិន​មែន​ជា​​មូល​ហេតុ​​តែ​មួយ​គត់​​នោះ​ទេ​។ ​លោក​​ពន្យល់​​អំពី​​កត្តា​ផ្សេង​ៗ​ជា​ច្រើន​​ទៀត​។ ​ដោយ​​សុំ​​ការ​យោគ​យល់ ​និង​​អធ្យា​ស្រ័យ​ ពី​​ប្រជា​ពលរដ្ឋ​ អ្នក​បច្ចេកទេស​​រូប​នេះ​ រៀប​រាប់​​អំពី​​ការងារ​​ទាំង​ឡាយ ​ដែល​​សាលា​​រាជ​ធានី​​ភ្នំពេញ​​កំពុង​​ធ្វើ​ ដើម្បី​​រំដោះ​​ក្រុង​​​បុរាណ ​ឲ្យ​​រួច​​ផុត​ពី​ទឹក​​ជំនន់​។ ​បើ​តាម​​លោក ​ស៊ាំ ​ពិសិដ្ឋ​ អាជ្ញាធរ​​សង្ឃឹម​ថា ​ភ្នំពេញ​​នឹង​​លែង​​លិច​​ទឹក​ភ្លៀង​ ក្នុង​​រយៈ​ពេល​៨​ឆ្នាំ​​ទៀត​។ ​នេះ​​ជា​​រយៈពេល​«​សមស្រប​»​សម្រាប់​​អ្នក​បច្ចេកទេស​ ដែល​មាន​​ជំនួយ​​ពី​​អង្គកា​រ​​ចៃ​ការ​ (JICA)​ របស់​​ជប៉ុន​​ខ្លះ​​ផង​។ 

លោក ​ស៊ាំ ​ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​។
លោក ​ស៊ាំ ​ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​។ @សាលារាជធានីភ្នំពេញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ