អានតួអត្ថបទ
បទសម្ភាស

លោក​ សេង ​ឬទ្ធី​៖ ​កង្វះ​សៀវភៅ​សិក្សា​គោល​ ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​នៅ​ថ្នាក់​វិទ្យា​ល័យ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​RFI​នៅ​ថ្ងៃ​នេះ​គឺ​​លោក​សេង ​ឬ​ទ្ធី​ នាយក​​ប្រតិបត្តិ​ វិទ្យា​ ស្ថាន​​ខ្មែរ​​សម្រាប់​​អភិវឌ្ឍន៍​​ជាតិ​ហៅ​​កាត់​​ថា​ខា​ញន៍​ (KIND)​។ ​វិទ្យា​ស្ថាន​​ខ្មែរ​​សម្រាប់​​អភិវឌ្ឍន៍​​ជាតិ​ ហៅ​​កាត់​​ថា ​ខា​ញន៍​ (KIND)​ នៅ​​ថ្ងៃ​​ព្រ​ហ​ស្ប​តិ៍​នេះ​បាន​រៀបចំ​​វេទិការ​​ពិគ្រោះ​​យោបល់​​មួយ​ដោយ​បាន​​ផ្តោត​ជា​សំខាន់​​ទៅ​លើ​​តម្រូវ​ការ​​របស់​​សិស្ស​និង​​សៀ​ភៅ​​សិក្សា​​គោល​។ ​បើ​តាម​​លោក​ សេង​ ឬ​ទ្ធី​ កង្វះ​​សៀវភៅ​​សិក្សា​​គោល ​កំពុង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ការ​សិក្សា​​របស់​​សិស្ស​​នៅ​​ថ្នាក់​​វិទ្យាល័យ​ ហើយ​​ជា​​អនុសាសន៍ ​លោក ​សេង ​ឬ​ទ្ធី​ បាន​​ទទូច​​ឲ្យ​​ក្រសួង​​ត្រូវ​តែ​​ផ្តល់​​សៀវភៅ​​សិក្សា​​គោល​​នេះ​​ឲ្យ​ដល់​​សិស្ស​​ទាន់​ពេល​វេលា ​និង​គ្រប់​ៗ​គ្នា​ ហើយ​​ថែម​ទាំង​​លើក​កម្ពស់​​ជីវភាព​​រប​ស់​​គ្រូ​បង្រៀន​​នៅ​​ទូទាំង​ប្រទេស​ ដើម្បី​​ពង្រឹង​គុណភាព​​អប់រំ​​នៅ​​កម្ពុជា​​ឲ្យ​បាន​​ពិត​ប្រាកដ​។

លោក សេង ឬទ្ធី នាយកប្រតិបត្តិ វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ ហៅកាត់ថា ខាញន៍ (KIND)។
លោក សេង ឬទ្ធី នាយកប្រតិបត្តិ វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ ហៅកាត់ថា ខាញន៍ (KIND)។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ