កម្ពុជាចង់ឃើញសាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាជាងភាពតានតឹងជាមួយថៃ។ សញ្ញាខ្លះបង្ហាញឱ្យឃើញដូច្នេះ៖ កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន អបអរសាទរឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដែលក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នៅថ្ងៃព្រហស្បតិ៍។ ថ្ងៃនោះដែរ រដ្ឋមន្ត្រីការបរទេសខ្មែរ ដែលដឹងថា បច្ចុប្បន្ន ពលករខ្មែរជិត៧០ម៉ឺននាក់កំពុងធ្វើការនៅប្រទេសថៃ ប្រាប់ឯកអគ្គរាជទូតថៃផុតអាណត្តិថា កម្ពុជាចាំអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិអំពីរឿងព្រះវិហារ ជាមួយថៃក្នុងស្មារតីមិត្តភាព។ ប៉ុន្តែ អ្វីៗមិនសុទ្ធតែធម្មតាឡើយ។
មើលវគ្គផ្សេងទៀត
-
អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ
ការចាក់ដីលុបចូលទន្លេបានកើតឡើងជាថ្មីទៀតនៅខេត្តកំពង់ចាមដោយអាជ្ញាធរខេត្តបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។ តែនៅពេលមន្ត្រីចុះត្រួតពិនិត្យនៅថ្ងៃទី២៩ ខែមេសាបែរជារដ្ឋបាលខេត្តអះអាងថា ការវាយតម្លៃបឋមលើការចាក់ថ្មនៅច្រាំងទន្លេប្រវែង១៦៥ម៉ែត្រក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ មិននាំឲ្យមានការខូចខាតច្រាំងទន្លេ ឬប៉ះពាល់លំហូរទឹកឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានបញ្ជាឲ្យផ្អាកសកម្មភាពនេះសិនដោយរង់ចាំការវាយតម្លៃពីក្រសួងធនធានទឹក។ តែអ្នកការពារបរិស្ថានចង់ឃើញរដ្ឋាភិបាលមានយន្តការជាក់លាក់ក្នុងរឿងចាក់ដីទប់ច្រាំងទន្លេដើម្បីជៀសវាងការរំលោភយកសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។30/04/2024 -
គម្រោងព្រែកជីក៖ តើជាសេណារីយូ ឬជាការប្រឆាំងមែនទែនរបស់ លោក សម រង្ស៊ី?
ក្រុមអ្នកគាំទ្ររដ្ឋាភិបាលបានចេញញត្តិគាំទ្រគម្រោងព្រែកជីក«ហ្វូណនតេជោ»ទៅតាមការអំពាវនាវរបស់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីយប់ថ្ងៃទី២៦ខែមេសា។ គឺជាការអំពាវនាវឲ្យប្រជាជនកម្ពុជារួមសាមគ្គីគ្នា សម្រេចឲ្យខាងតែបានគម្រោងស្តារព្រែកជាប្រវត្តិសាស្ត្រនេះ ខណៈពេលដែល លោក សម រង្ស៊ី ចេញមុខរិះគន់គម្រោងនេះ ដូចសហរដ្ឋអាមេរិក និងវៀតណាម ដែលធ្លាប់លើកឡើងថា គម្រោងនេះធ្វើឲ្យប៉ះពាល់បរិស្ថាន និងជាយុទ្ធសាស្ត្ររបស់ចិន។ អ្នកតាមដាននយោបាយខ្លះ បានចោទសួរថា តើលោក សម រង្ស៊ី ចេញមុខប្រឆាំងគម្រោងនេះ ជាសេណារីយូ ចង់រុញឲ្យគម្រោងនេះចេញកាន់តែឆាប់ឬយ៉ាងណា ខណៈវៀតណាមប៉ុនប៉ងរាំងខ្ទប់គម្រោងរបស់កម្ពុជា? ឬមួយ លោក សម រង្ស៊ី ប្រឆាំងមែនទែន?27/04/202412:18 -
អាមេរិកថាស្ថានភាពសិទ្ធិមនុស្សកម្ពុជាឆ្នាំ ២០២៣នៅតែអាក្រក់ តែកម្ពុជាថាមិនបានឆ្លុះបញ្ចាំងការពិត
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយនៅពេលថ្មីៗនេះបានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាមិនមានការផ្លាស់ប្តូរអ្វីគួរឱ្យកត់សម្គាល់ទាល់តែសោះនៅក្នុងស្ថានភាពសិទ្ធិមនុស្ស។ របាយការណ៍ដដែលបានលើកឡើងពីការរំលោភសិទ្ធិមនុស្សដែលបានកើតមានធ្ងន់ធ្ងរ រួមមានការធ្វើទារុណកម្ម ឬអំពើឃោរឃៅអមនុស្សធម៌ ការព្យាបាទ ឬការដាក់ទណ្ឌកម្មដោយរដ្ឋាភិបាល និងតុលាការមិនឯករាជ្យ ការដាក់ទោសលើអ្នកទោស អ្នកនយោបាយ និងសកម្មជនសង្គម។ តែរដ្ឋាភិបាលកម្ពុជាអះអាងថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្ពុជាទេ៕23/04/202411:33 -
ហេតុអ្វីចរន្តចុះចូលរបស់អ្នកប្រឆាំងនៅតែបន្តកើតមាននៅក្រោយការបោះឆ្នោត?
អ្នកចេញមុខប្រឆាំងខ្លាំងៗទៅលើរដ្ឋាភិបាលកម្ពុជាបានបន្តចុះចូលជាមួយគណបក្សកាន់អំណាចបន្ថែមទៀតនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីបានចេញ-ចូលកម្ពុជា និងរួចផុតពីការជាប់ទោស។ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បានស្វាគមន៍អ្នកប្រឆាំងទាំងនោះ ដូចជា លោក មុំ អហ្សានី អតីតយោធាលំហសមុទ្រ និង លោក គង់ សភា អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាអតីតជនរងគ្រោះដែលត្រូវ បាតុករវាយនៅមុខរដ្ឋសភា។ អ្នកតាមដានសភាពការណ៍នយោបាយ កត់សំគាល់ថា ការចុះចូលរបស់អ្នកប្រឆាំងខ្លះ ដោយសារតែភាពទាល់ច្រក និងអ្នកខ្លះដើម្បីចង់បានផលប្រយោជន៍។20/04/202415:04 -
ហេតុអ្វីសហរដ្ឋអាមេរិកលូកដៃចូលគម្រោងព្រែកជីក «ហ្វូណនតេជោ»?
បន្ទាប់ពីកម្ពុជាប្រកាសពីគម្រោងព្រែកជីកពីតាកែវទៅកាន់សមុទ្រខេត្តកែបនៅចុងឆ្នាំ២០២៤ នេះ គេឃើញមានប្រតិកម្មមួយចំនួនបានធ្លាក់មកជាបន្តបន្ទាប់។ វៀតណាមដែលជាប្រទេសនៅកៀកនឹងគម្រោងព្រែកជីក«ហ្វូណនតេជោ» បានប៉ុនប៉ងរារាំងគម្រោងនេះក្រោមលេសពីការប៉ះពាល់ដល់បរិស្ថាន។ ចំណែកសហរដ្ឋអាមេរិកបានសម្តែងក្តីបារម្ភថា គម្រោងនេះអាចជា «ផ្លូវនាវាចរណ៍របស់កងយោធាជើងទឹកចិន»។ តែសម្រាប់កម្ពុជា រាល់ការលើកឡើងទាំងនេះសុទ្ធសឹងជាហេតុផលនយោបាយ៕16/04/202412:56