អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នឹង​បញ្ជូន​កង​ទ័ព​ដោះមីន​ជិត​៣០០​ នាក់​ ទៅ​ប្រទេស​ម៉ាលី​

រដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រៀមលក្ខណៈ​បញ្ជូនទាហាន​វិស្វកម្ម​ចំនួន ២៩៩ នាក់ ទៅកាន់​ប្រទេស​ម៉ាលី​នៅ​ខែធ្នូ ចុងឆ្នាំ២០១៣ នេះ។ នេះ​បើ​យោងតាម​លោក​ឧ​ត្ត​ម​សេនីយ៍ សែម សុ​វ​ណ្ណី អគ្គនាយក​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​កង​រក្សា​សន្តិភាព​បោ​សម្អាត​មីន​ និង​កាកសំណល់​មិនទាន់​ផ្ទុះ​ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ។ លោក​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ១៤៩ នាក់​កំពុង​បំពេញបេសកកម្ម​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង និង ២១៨នាក់​ផ្សេងទៀត​ នៅក្នុង​ប្រទេស​លី​បង់។

ទាហាន​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ ធ្វើ​ពិធី​ស្បថ​មុនចេ​ញដំណើរ​។
ទាហាន​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ ធ្វើ​ពិធី​ស្បថ​មុនចេ​ញដំណើរ​។ RFI/Chana Siv
ផ្សាយពាណិជ្ជកម្ម

គួររម្លឹកថា កាលពី​ឆ្នាំ ២០០៦ កម្ពុជា​បាន​បញ្ជូន​កងទ័ព​រប​ស់​ខ្លួន​ជា​លើកដំបូង​ក្នុង​ក្របខណ្ឌ​នៃ​កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ​ជា​លើកដំបូង​ទៅ​បំពេញ​បេសកកម្ម​នៅក្រៅ​ប្រទេស។ រហូតមកទល់​ពេលនេះ កងទ័ព​កម្ពុជា​សរុប​ជាង ១ ៦១០ នាក់​ហើយ ​ដែល​​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាត អាហ្វ្រិក​កណ្តាល លី​បង់ និង​ស៊ី​រី។ ពេលនេះ កងទ័ព​កម្ពុជា​កំពុង​ត្រៀមខ្លួន​ចេញទៅ​បំពេញបេសកកម្ម​នៅក្នុង​ប្រទេស​ម៉ាលី​មួយទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ