អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប្រជាជន​ទៅ​ធ្វើ​បុណ្យ​ច្រើន​នៅ​ថ្ងៃ​ដាក់​បិណ្ឌ​ដំបូង​ តែ​ថយ​ចុះ​បន្ទាប់​ម​ក​ដោយ​​ខ្សោយ​ថវិកា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធីបុណ្យ​​ភ្ជុំ​បិណ្ឌ​​គឺ​ជា​​បុណ្យ​ប្រពៃណី​​ខ្មែរ​​មួយ​​ដ៏​​ធំ​ ដែល​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​បាន​​ប្រារព្ធ​ប្រ​ណិ​ប័តន៍ធ្វើ​ត​ៗ​គ្នា​​តាំង​ពី​ដើម​​រៀង​មក​។ ​ពិធី​បុណ្យ​​ដែល​​ឧទ្ទិស​​ទៅ​ដល់​វិញ្ញាណ​ក្ខន្ធ បុព្វការី​​ជន​​ដែល​​បាន​​បាត់​បង់​​ជីវិត​​ទៅ​កាន់​​ប​​រលោក​​ខាង​មុខ​នេះ ​បាន​​ប្រ​ពឹ​ត្ត​​ឡើង​​រយៈ​ពេល​១៥​ថ្ងៃ ​គឺ​​ចាប់​​ពី​ថ្ងៃ​១​រោច​ ​ដល់​​ថ្ងៃ១​៥​រោច ​ខែ​​ភ​ទ្រ​ប​ទ​។ ​សម្រាប់​​ការ​ចាប់​ផ្តើម​​ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ​​នៅ​​ឆ្នាំ​នេះគេ​​ឃើញ​​មាន​​ប្រជាពលរដ្ឋ​ នាំ​គ្នា​​ទៅ​កាន់​​វត្ត​​អា​រា​ម​​តាម​​ទម្លាប់​ ដើម្បី​​បោះ​​បាយ​បិណ្ឌ​​និង​ ដាក់​​បិណ្ឌ​ ព្រម​ទាំង​​ចែក​គ្នា​​ជា​​វេន​​ចំពោះ​​ពុទ្ធ​បរិស័ទ​​ជើង​វត្ត​នីមួយ​។ ​ដោយ​ឡែក​​បញ្ហា​​ធន​ធាន​​ក៏​​ជា​ការ​​កត់​សម្គាល់​​មួយ​​ដែរ​ ដែល​​ធ្វើ​​ឲ្យ​​អ្នក​​ទៅ​ធ្វើ​​បុណ្យ​​មាន​ការ​​ថយ​ចុះ​។​

ប្រជា​ពលរដ្ឋ​នាំ​គ្នា​ទៅ​វត្ត​យ៉ាង​ច្រើន​កុះ​ករ​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ដំបូង​
ប្រជា​ពលរដ្ឋ​នាំ​គ្នា​ទៅ​វត្ត​យ៉ាង​ច្រើន​កុះ​ករ​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ដំបូង​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ