អានតួអត្ថបទ
បទយកការណ៍

កម្ពុជា​​ត្រៀម​បញ្ជូន​រូប​ចម្លាក់​​មុន​សម័យ​អង្គរអោយ​​​​ចូលរួម​​ក្នុង​ពិព័រណ៍​​​អាស៊ី​អាគ្នេយ៍ ​នៅ​សារ​មន្ទីរសហរដ្ឋ​​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រូបចម្លាក់​​របស់​កម្ពុ​ជា​ដែលមាន​អាយុកាល​ជិត២ពាន់​ឆ្នាំ​ចំនួន២០រូប នឹងត្រូវ​ធ្វើដំណើរទៅ​​កាន់​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​ក្នុង​ពិធី​ពិព័រណ៍​នៅ​សារមន្ទីរ Metropolitan ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក ក្នុង​រយៈពេល៣ខែ។ ជា​ពិ​ពរ​ណ៌​ដែលមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​អាស៊ាន ក្រោម​ប្រធានបទ "អាណាចក្រ​ដែល​បាត់បង់​នៅ​សម័យកាល​ដំបូង​នៃ​អាស៊ី​អាគ្នេយ៍"។ នៅ​ថ្ងៃ​ចន្ទ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានធ្វើ​ពិធី​សាសនា និង​រៀបចំ​ទុកដាក់​រូបចម្លាក់​​ទាំងអស់​សម្រាប់​ការចេញដំណើរ​នៅ​ថ្ងៃ​អង្គារ​ស្អែក​ទៅ​សហរដ្ឋអាមេរិក។ ប្រធាន​សារមន្ទីរ លោក គង់ វីរៈ បានឱ្យដឹងថា ការតាំង​ពី​ព័រ​ណ៌​នេះ គឺជា​ឱកាស​ដែល​កម្ពុជា​បង្ហាញ​ភាពរុងរឿង​របស់​អា​ណា​ចក្រ​កម្ពុជា​កាលពី​អតីតកាល ហើយ​រូបចម្លាក់​​នេះ ក៏​ជា​ជា​ឯក​អគ្គ​រដ្ឋ​ទូត​​សុ​ឆន្ទៈ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ដែល​នឹង​ផ្សព្វផ្សាយ​ពី​កម្ពុជា​ផងដែរ។

រូបចម្លាក់​របស់​កម្ពុ​ជា ​ដែលមាន​អាយុកាល​ជិត២ពាន់​ឆ្នាំ​ ដែល​នឹង​ត្រូវ​បញ្ចូន​ទៅ​កាន់​សារមន្ទីរសហរដ្ឋអាមេរិក។
រូបចម្លាក់​របស់​កម្ពុ​ជា ​ដែលមាន​អាយុកាល​ជិត២ពាន់​ឆ្នាំ​ ដែល​នឹង​ត្រូវ​បញ្ចូន​ទៅ​កាន់​សារមន្ទីរសហរដ្ឋអាមេរិក។ RFI/Sun Mesa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ