អានតួអត្ថបទ
បទយកការណ៍

ឱកាស​កំណត់​ជ័យ​ជំ​នះ​​ភាពយន្ត​ខ្មែរ​រឿង “កង្វះ​រូបភាព”​បាន​មក​ដល់​ហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​ភាពយន្ត​ឯកសារ​រឿង “កង្វះ​រូបភាព” អាច​ទទួលបាន​ជ័យលាភីអូស្កា​ដែល​ឬ​អត់? នេះ​​ជា​អ្វីដែល​ពលរដ្ឋ​ខ្មែរ​កំពុង​រង់ចាំ។ នៅ​រាត្រី​ថ្ងៃទី២មីនា​ នៅ​សហរដ្ឋអាមេរិក​ ដែល​ត្រូវ​នឹង​វេលា​ព្រឹក​ថ្ងៃទី៣មីនា ម៉ោង​នៅ​កម្ពុជា គណៈកម្មការ​ពានរង្វាន់​ភាពយន្ត​អូ​ស្កា​ នឹងធ្វើ​ពិធី​ប្រកាស​ជ័យលាភី​ភាពយន្ត​ដែលត្រូវ​​ទទួល​ពានរង្វាន់​ភាពយន្ត​អន្តរជាតិ​ប្រចាំឆ្នាំ។ ចំណែក នៅ​កម្ពុជា​ពិធី​អបអរសាទរ​ព្រឹត្តិការណ៍​ដែល​ផ្តល់​កិត្តិយស​ធំ​បំផុត​សម្រាប់​វិស័យ​ភាព​ខ្មែរ​មាន​រៀបចំ​ធ្វើឡើង​ នៅឯ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា កន្លែង​ដែល​ភាពយន្ត"កង្វះ​រូបភាព"ប្រសូត្រ​ឡើង។ នៅ​ទីនោះ​នឹងមាន​ការជួបជុំ​មនុស្ស​ជាច្រើន​ដើម្បី​ទស្សនាការ​ផ្សាយ​ផ្ទា​ល់ពី​កម្មវិធី​ប្រគល់​​​ពានរង្វាន់​អូ​ស្កា។

សមិទ្ធិករ​រិទ្ធី ប៉ាន់​នៅ​ទីក្រុង​Los Angeles ថ្ងៃ​ទី ២៨​កុម្ភៈ ដើម្បី​ចូលរួម​ការប្រកួត​រង្វាន់​អូស្ការ​សម្រាប់​ខ្សែ​ភាព​យន្តឯកសារ​កង្វះរូបភាព
សមិទ្ធិករ​រិទ្ធី ប៉ាន់​នៅ​ទីក្រុង​Los Angeles ថ្ងៃ​ទី ២៨​កុម្ភៈ ដើម្បី​ចូលរួម​ការប្រកួត​រង្វាន់​អូស្ការ​សម្រាប់​ខ្សែ​ភាព​យន្តឯកសារ​កង្វះរូបភាព ©REUTERS/Lucas Jackson
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ