អានតួអត្ថបទ
កម្ពុជា

ថៃ​នឹង​ផ្តល់​ទិដ្ឋា​កា​រស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ជាង​៨​ពាន់​នាក់​

ក្រសួងការបរទេស​ថៃ​នឹង​បញ្ជា​ឱ្យ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ផ្តល់​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ​ចំនួន ជាង៨ពាន​នាក់​ដែល​ភាគី​កម្ពុជា​បានស្នើ​ដើម្បី​ចេញទៅ​បម្រើ​ការងារ​ស្របច្បាប់​នៅ​ទឹកដី​ថៃ។ ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ ​ភាគី​​កម្ពុជា​​នៅ​​មិន​ទាន់​​ដឹង​ថា​​មាន​​ទិ​ដ្ឋា​ការ​​ប៉ុន្មាន​​ហើយ​​ដែល​​ភាគី​​ថៃ​​បាន​ផ្តល់​​នោះ​ទេ​។

ពលករខ្មែរដែលយោធាថៃបញ្ជូនមកកម្ពុជាវិញ។
ពលករខ្មែរដែលយោធាថៃបញ្ជូនមកកម្ពុជាវិញ។
ផ្សាយពាណិជ្ជកម្ម

ពលករ​ខ្មែរ​ប្រមាណ​ជាង៨ពាន់ ៣រយ​នាក់ នឹង​ទទួលបាន​ទិ​ដ្ឋាការ​ការងារ​ស្របច្បាប់​ចូលក្នុង​ទឹកដី​ថៃ។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃ​សុក្រ​ទី២០ មិថុនា។

លោក គុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់ថា ក្រសួងការបរទេស​ថៃ នឹង​បញ្ជា​ឱ្យ​ស្ថានទូត​ថៃ​ប្រចាំ​ភ្នំពេញ ផ្តល់​ទិដ្ឋាកា​រការងារ​ដល់​ពលករ​ខ្មែរ​ឱ្យបាន​ឆាប់។ ការបញ្ជាក់​យ៉ាង​ដូច្នេះ​គឺ​ក្រោយ​ជំនួប​រវាង​អគ្គរាជទូត​កម្ពុជា​លោកស្រី អ៊ា​ត សោភា និង​ក្រសួងការបរទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ និង​តាមរយៈ​អន្តរាគមន៍​កំណត់​ទូត​ពីរ​ផ្សេងគ្នា​របស់​កម្ពុជា​កាលពី​ថ្ងៃទី៦ និង​ទី១៦ មិថុនា​កន្លងទៅ។

សូមបញ្ជាក់ថា ក្នុងជំនួប​រវាង​អគ្គ​ស្ថានទូត​កម្ពុជា និង​ភាគី​ក្រសួងការបរទេស​ថៃ​នោះ ភាគី​កម្ពុជា​បានស្នើ​ដល់​ភាគី​ថៃ​ធ្វើយ៉ាងណា​ឱ្យ​ពលករ​ខ្មែរ​មិន​ស្របច្បាប់​ដែល​នៅសល់​ក្នុង​ទឹកដី​ថៃ ក្លាយទៅជា​ពលករ​ស្របច្បាប់។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​លោក គុយ គួ​ង​ដដែល។ យ៉ាងណាក៏ដោយ ចំពោះ​ចំនុច​នេះ លោក កុយ គួ​ង​បាន​បញ្ជាក់ថា ភាគី​ថៃ​បាន​សន្យា​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​អនុគណៈកម្មការ ថៃ​ទទួលបន្ទុក​បញ្ហា​ពលករ​បរទេស។

សូម​រលឹក​ឱ្យដឹង​បន្ថែមថា ពលករ​ខ្មែរ​ចំ​នួ៣៨នាក់​កាលពី​ថ្ងៃទី១៥មិថុនា​កន្លងទៅ ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន​ពីបទ​ប្រើប្រាស់​ត្រា​ក្លែងក្លាយ។ ជាការ​ឆ្លើយតប​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក បាន​ស្វែងរក​មេធាវី​ការពារ​ក្តីត​តាំង​ជាមួយ​តុលាការ​ថៃ​រួចរាល់​ហើយ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​គុយ គួ​ង​ដដែល។

សូម​រំលឹក​ជូន​ថា តាំងពីដើម​ខែមិថុនា​នេះ​មក ពលករ​កម្ពុជា​ខុសច្បាប់​ជាង២២ម៉ឺន​នាក់​ហើយ ត្រូវបាន​បញ្ជូន​ត្រឡប់មក​ទឹកដី​កម្ពុជា។ ទាក់ទង​នឹក​ការបញ្ជូន​ពលករ​ខុសច្បាប់​កម្ពុជា​យ៉ាងគំហុក​ដូចនេះ​ភាគី​កម្ពុជា​តាមរយៈ​អគ្គរាជទូត​បានស្នើ​ឱ្យ​អាជ្ញាធរ​ថៃ​ផ្តល់ព័ត៌មាន​ឱ្យបាន​ច្បាស់ អំពី​ពេលវេលា និង​ច្រកព្រំដែន នៃ​ការបញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ ក្នុងន័យ​ដើម្បី​ជៀសវាង​ការបញ្ជូន​ដែលមាន​លក្ខណៈ​ច្របូកច្របល់ និង​គ្មាន​សណ្តាប់ធ្នាប់។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ដឹងថា​តើ​មាន​ពលករ​កម្ពុជា​ប៉ុន្មាន​នាក់​ហើយ​ដែល​ទទួលបាន​ទិ​ដ្ឋ​ការ​ការងារ​ស្របច្បាប់​ពី​ភាគី​ថៃ​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស​កម្ពុ​ជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ