គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យអ្នកនយោបាយជាន់ខ្ពស់ជាស្ត្រីម្នាក់«ទល់ផ្អក» ហើយការទាមទារឱ្យអនុវត្តច្បាប់ចំពោះ«ការធ្វេសប្រហែសរបស់អ្នកបើកបរ» បាននាំឱ្យគាត់បាត់បង់កៅអីក្នុងជួររដ្ឋាភិបាលកម្ពុជា។ រឿងអាស្រូវ«ធំមួយ»តាមបណ្តាញសង្គម បានជម្រុញឱ្យលោកស្រី សម មុន្នីកា «សុំលាលែង»ពីតំណែងរដ្ឋលេខាធិការក្រសួងទេសចរណ៍។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរបានត្រាស់បង្គាប់តាមសេចក្តីក្រាបបង្គំទូលរបស់នាយករដ្ឋមន្ត្រី។ នេះជាករណីដ៏កម្រ និងចម្រូងចម្រាស់សម្រាប់អ្នកវិភាគ។ ប៉ុន្តែ ក្នុងករណីនេះ រឿងអាស្រូវធំបំផុតគឺថា សង្គមខ្មែរដូចជាស្អប់អ្នកដែល«ចង់»ឱ្យមានការគោរពច្បាប់។
មើលវគ្គផ្សេងទៀត
-
តើចាំបាច់ឬទេដែលគណបក្សប្រជាជនបន្តប្រើយុទ្ធសាស្រ្ត IF ខណៈបក្សប្រឆាំងសឹងអស់ឥទ្ធិពល?
យុទ្ធសាស្ត្រទុកឲ្យលោកសមរង្ស៊ីនៅឯកោរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែនត្រូវបានគេមើលឃើញកំពុងមានប្រសិទ្ធភាព និងឥទ្ធិពលដូចដែលលោកនៅធ្វើជានាយករដ្ឋមន្ត្រី។ ជាក់ស្តែងថ្មីៗនេះ មានថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួន រួមនឹងសហជីពឯករាជ្យដែលធ្លាប់មានទំនាក់ទំនងជាមួយលោកសម រង្ស៊ីត្រូវបានអាជ្ញាធរចាប់ខ្លួន និងកំពុងរងពាក្យបណ្តឹងនៅតុលាការ។ រូបភាពនៃការបន្តចាប់ខ្លួន និងបំបិទសម្លេងអ្នកនយោបាយបក្សប្រឆាំងបែបនេះញ៉ាំងឱ្យមានប្រតិកម្មចម្រុះជុំវិញការប្រើយុទ្ធសាស្ត្រ IF របស់បក្សកាន់អំណាច។ អ្នកតាមដានសង្គមខ្លះយល់ថា បក្សកាន់អំណាចនៅតែព្រួយបារម្ភពីកម្លាំងអ្នកប្រជាធិបតេយ្យដែលមានលោកសម រង្ស៊ីនៅពីក្រោយ។ តែអ្នកវិភាគផ្សេងទៀតយល់ថា បក្សកាន់អំណាចគួរបញ្ឈប់ការប្រើយុទ្ធសាស្ត្រIFនេះ ត្បិតបក្សប្រឆាំងក្នុងស្រុកពុំមានលទ្ធភាពតទល់នឹងកម្លាំងរបស់បក្សកាន់អំណាចបានទៀតឡើយ។14/05/202411:04 -
អ្នកឃ្លាំមើល៖ បាតុកម្មប្រឆាំងមេដឹកនាំខ្មែរនៅក្រៅប្រទេសគឺជួសឲ្យការសម្តែងមតិក្នុងស្រុក
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងផ្តើមទស្សនកិច្ចនៅកូរ៉េខាងត្បូងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ឧសភា។ វត្តមាន លោក ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង ក៏ត្រូវបានពលករខ្មែរប្រកាសធ្វើបាតុកម្មប្រឆាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែរ។ តាមអ្នករៀបចំកម្មវិធី បាតុកម្មនោះមានគោលបំណងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសង្គម និងវិបត្តិនយោបាយនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលចាត់ទុកគម្រោងធ្វើបាតុកម្មនោះ ជាសិទ្ធិរបស់ពួកគេ តែបញ្ជាក់ថា នៅក្នុងសម័យសេដ្ឋកិច្ច ការងារប្រជាធិបតេយ្យអាចដើរយឺត និងថា មានតែការរួមគ្នាបង្កើនសេដ្ឋកិច្ចពលរដ្ឋទេទើបការចូលរួមមានឥទ្ធិពល។13/05/202409:17 -
អ្នកតាមដានសង្គម៖«ប្រព័ន្ធបញ្ជរតែមួយជាតិ»ជួយកាត់បន្ថយ«ការិយាធិបតេយ្យ»
នៅថ្ងៃអង្គារ ទី៧ ឧសភានេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»។ តាមរដ្ឋាភិបាល «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឲ្យអ្នកវិនិយោគអាចស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញទៅកាន់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នាសម្រាប់បំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក។ ក្រុមអ្នកតាមដានបញ្ហាសង្គមគាំទ្រចំពោះប្រព័ន្ធថ្មីនេះ ព្រោះវាជួយកាត់បន្ថយ«ការិយាធិបតេយ្យ»។07/05/202409:45 -
២០២៤៖ ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន នឹងហុចផលវិជ្ជមានទេដល់ទេសចរណ៍កម្ពុជា?
ប្រទេសកម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជារំពឹងថានឹងអាចស្រូបទាញទេសចរចិន កាន់តែច្រើនបន្ថែមទៀត ខណៈទេសចរចិនបច្ចុប្បន្នបានឈរនៅលំដាប់ទី៣នៅឡើយ។ អ្នកជំនាញខាងវិស័យទេសចរណ៍នានាមើលឃើញថាទេសចរចិនមានការកើនឡើងពិតមែន តែនៅមិនទាន់បង្ហាញថាជាលទ្ធផលនៃព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងកម្ពុជា និងចិននោះទេ។04/05/202413:38 -
អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ
ការចាក់ដីលុបចូលទន្លេបានកើតឡើងជាថ្មីទៀតនៅខេត្តកំពង់ចាមដោយអាជ្ញាធរខេត្តបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។ តែនៅពេលមន្ត្រីចុះត្រួតពិនិត្យនៅថ្ងៃទី២៩ ខែមេសាបែរជារដ្ឋបាលខេត្តអះអាងថា ការវាយតម្លៃបឋមលើការចាក់ថ្មនៅច្រាំងទន្លេប្រវែង១៦៥ម៉ែត្រក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ មិននាំឲ្យមានការខូចខាតច្រាំងទន្លេ ឬប៉ះពាល់លំហូរទឹកឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានបញ្ជាឲ្យផ្អាកសកម្មភាពនេះសិនដោយរង់ចាំការវាយតម្លៃពីក្រសួងធនធានទឹក។ តែអ្នកការពារបរិស្ថានចង់ឃើញរដ្ឋាភិបាលមានយន្តការជាក់លាក់ក្នុងរឿងចាក់ដីទប់ច្រាំងទន្លេដើម្បីជៀសវាងការរំលោភយកសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។30/04/2024