អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​សង្កាត់​ស្ទឹងមានជ័យ​សកម្ម​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ខណៈដែល​ពលរដ្ឋ​មួយចំនួន​មិនសូវ​ចាប់​អារម្មណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈពេល​បី​ថ្ងៃ​មកហើយ​ដែល​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បិទ​ផ្សាយ​នៅ​តាម​បណ្តា​ឃុំ​សង្កាត់​នៅ​ទូទាំងប្រទេស។ ដោយឡែក​ពលរដ្ឋ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ បាន​បណ្តាក់​គ្នា​ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​របស់ខ្លួន។ ពលរដ្ឋ​ស្ទឹងមានជ័យ​ដែល​បានឱ្យ​តម្លៃ​យ៉ាងខ្លាំង​លើ​ការបោះឆ្នោត ពលរដ្ឋ​ទាំង​នោះបាន​ថែមទាំង​ហៅ​គ្នីគ្នា ឬក៏​ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ឱ្យ​គ្នា​ក៏មានដែរ បើទោះបីជា ពលរដ្ឋ​នៅ​តំបន់​ទីក្រុង​មួយចំនួន​ត្រូវបាន​គេ​មើល​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​មិនសូវ​ចាប់​អារម្មណ៍​ចំពោះ​ការបោះឆ្នោត។  

ប្រជា​ពល​រដ្ឋ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ មក​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី
ប្រជា​ពល​រដ្ឋ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ មក​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី © Sun Mesa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ