អានតួអត្ថបទ
កម្ពជា

អាជ្ញាធរ​​រក​​មិន​​ទាន់​​ឃើញ​​មូល​​ហេតុ​​ករណី​​បាញ់​​សម្លាប់​​សមត្ថកិច្ច​​ការពារ​​ព្រៃ​ឈើ​​ខេត្ត​ព្រះវិហារ​

អាជ្ញាធរ​ខេត្ត​ព្រះវិហា​កំពុង​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​សមត្ថកិច្ច​ការពារ​ព្រៃ​ឈើ​ពីរនាក់ និង របួស​ធ្ងន់​ម្នាក់ នៅ​តំបន់​ការពារ​ព្រៃឈើ ក្នុង​ខេត្ត​ព្រះវិហារ​កាល​ពី​ម៉ោង​២​យប់ទាប​ភ្លឺ​ឈាន​ចូល ថ្ងៃទី០៧ វិច្ឆិកា ២០១៥ ។ មិន​ទាន់​រក​ឃើញ​ពី​មូល​ហេតុ​ករណី​បាញ់ប្រហារ​នេះ​ទេ តែ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​មន្ត្រី​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារថា ករណី​បាញ់​សម្លាប់​នេះ អាច​មន្ត្រី​រក​ស៊ី​ខុស​ច្បាប់​ជា​អ្នក​នៅ​ពី​ក្រោយ។  

អាជ្ញាធរ​​រក​​មិន​​ទាន់​​ឃើញ​​មូល​​ហេតុ​​ករណី​​បាញ់​​សម្លាប់​​សមត្ថកិច្ច​​ការពារ​​ព្រៃ​ឈើ​​ខេត្ត​ព្រះវិហារ​
អាជ្ញាធរ​​រក​​មិន​​ទាន់​​ឃើញ​​មូល​​ហេតុ​​ករណី​​បាញ់​​សម្លាប់​​សមត្ថកិច្ច​​ការពារ​​ព្រៃ​ឈើ​​ខេត្ត​ព្រះវិហារ​ @ Facebook
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​រក​មិន​ទាន់​ឃើញ​មូល​ហេតុ​នៃ​ករណី​បាញ់​ សម្លាប់​យ៉ាង​សាហាវទៅ​លើ​មន្រ្តី​ការពារ​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់ពី​លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ។ លោក អ៊ុំ ម៉ារ៉ា បាន​បញ្ជាក់​ថា អាជ្ញាធរ​កំពុងបើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។  ប៉ុន្តែ​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង មាន​ការ​លើកឡើង​ថា ការ​ចុះ​ល្បាត​របស់​ក្រុម​មន្ត្រី​ការពារ​ព្រៃឈើ អាច​នឹង​ជួប​ក្រុម​ឈ្មួញ​ទុច្ចរិត ជាអ្វី​ដែល​លោក​ចាត់​ទុក​ថា ក្រុម​អ្នក​ល្បាត​ជា​សត្រូវ​របស់​អ្នក​បំផ្លាញ​ធន​ធាន​ធម្មជាតិ។

សូម​បញ្ជាក់ថា កាល​ពី​វេលា​ម៉ោង១​រំលង​អធ្រាត្រ ​ថ្ងៃ​ទី​៦ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកាសមត្ថកិច្ច​ការពារ​ព្រៃឈើ​២​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ខណៈ​ពួកគេ​កំពុង​ដេក​ក្នុង​ជំរុំ​ក្នុង​ព្រៃ ក្នុង​ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ ក្នុង​ពេល​ដែល​មន្ត្រីទាំង​នោះ ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​ជាមួយ​នឹង​ក្រុម​អភិរក្ស​សត្វ​ព្រៃ(WCS)។ ជនរង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ សៀង ណា​រ៉ុង​ ជា​ប្រធាន​ក្រុម​ល្បាត​រដ្ឋបាល​ព្រៃឈើ និង​ម្នាក់ទៀតឈ្មោះ សាប់ យស់ ជា​មន្ត្រីនគរបាល​ស្រុក​ឆែប​។ ចំណែក​អ្នក​រង​របួស ឈ្មោះ ភេទ សុភា​ន់ ជា​មន្ត្រី​នគរ​បាល​វរសេនាតូច​ការពារ​ព្រំដែន​គោក​លេខ​១០៥ ។

ករណី​បាញ់​ប្រហារ​នេះ កើត​ឡើង​នៅ​ចំណុច​ភូមិ​សែន​រុង​រឿង​៣ ឃុំមរតក ស្រុកជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។  លោក ឡោ រស្មី អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ចាត់​ទុកករណី​បាញ់​សម្លាប់​នេះ​ថា ជា​រឿង​ដែល​មិន​អាច​លើក​លែង​បាន​ទេ។

ចំណែក​ឯ លោក ឡោ ចាន់ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ចាត់ទុក​ករណី​បាញ់​សម្លាប់​នេះ​ថា ជា​ទង្វើ​របស់​ក្រុម​ឈ្មួញ​អ្នក​មាន​អំណាច​រក​ស៊ី​ឈើ​ខុសច្បាប់ ជា​អ្នក​នៅ​ពី​ក្រោយ។ លោក ឡោ ចាន់ ឲ្យដឹងថា មន្រីអភិរក្ស​ព្រៃឈើ​ទាំង​ពី​រូបនេះ​ត្រូវ​បាន​សម្លាប់​នៅ​កណ្ដាល​ព្រៃ​ ក្នុង​ព្រះវិហារ​ដែល​ជា​តំបន់​មួយ​ត្រូវ​ប៉ាន់​សម្រាប់ក្រុម​ឈ្មួញ​រក​ស៊ី​ ខុស​ច្បាប់។ លោកថា ហេតុការណ៍នេះ បាន​កើត​ឡើង​ក្រោយ​ពេលដែល​ក្រុម​ល្បាត ចុះ​ចាប់​ម៉ាស៊ីន​អារ​ឈើ​ពី​ក្រុម​ឈ្មួញ​ខុស​ច្បាប់​ចំនួន​២​គោល​ដៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ