អានតួអត្ថបទ
បទសម្ភាស

លោក ប៉ាវ ស៊ីណា៖ ការ​វិវត្ត​ផ្នែក​នយោបាយ ជះ​ឥទ្ធិពល​ដល់​សេចក្ដី​ព្រាង​ច្បាប់​សហជីព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ខែ​ធ្នូ​នេះ មាន​ការ​វិវត្តន៍​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​សេចក្ដី​ព្រាង​ច្បាប់ស្ដី​ពី​សហជីព។ កាល​ពី​ថ្ងៃ​ទី​៤​ធ្នូ​កន្លង​ទៅ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​សហជីព​ អំពី​ក្ដី​បារម្ភ​របស់​សហជីព​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ ចំណែក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥​ធ្នូ​ខាង​មុខ​ ក៏​ត្រូវ​បាន​រដ្ឋសភាលើក​ទៅ​ធ្វើ​នា​ពេល​ក្រោយ​វិញ​ផង​ដែរ​។ ការ​វិវត្ត​ថ្មី​នេះ ត្រូវ​បាន លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​ជា​ភ្ញៀវ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​នេះ ​គូស​បញ្ជាក់​ថា កើត​ឡើងដោយ​សារ​តែ​ការ​វិវត្ត​ផ្នែក​នយោបាយ​។ លោក​បង្ហាញ​សេចក្ដី​សង្ឃឹម​ថា ការ​វិវត្ត​ថ្មី​ទាំង​នេះ នឹង​ផ្ដល់​ឱកាស​​ឲ្យ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ពិនិត្យ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​បាន​ស៊ី​ជម្រៅ​ជាង​មុន តាម​សំណើ​របស់​សហជីព​​។  

@fb Pav sina
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ