អានតួអត្ថបទ
កម្ពុជា

កុមារ​កម្ពុជា​​​ប្រមាណ​​១ ០០០ ​នាក់​​ស្លាប់​ក្នុង​​មួយ​ឆ្នាំ​ៗ​​​ដោយសារ​​ទឹក​​មិន​​ស្អាត​

នៅ​​តំបន់​​ជន​បទ​របស់​​ប្រទេស​​កម្ពុជា​ មាន​​ទឹក​​ស្អាត​​ប្រើ​ប្រាស់​​ប្រមាណ​​​តែ​​ជាង​​៥០​ភាគរយ​​តែ​ប៉ុណ្ណោះ ​ហើយ​​កង្វះ​​ទឹក​​ស្អាត​​ប្រើប្រាស់ ​បាន​​បណ្តាល​​​ឲ្យ​​ប្រជាជន​​រង​​នូវ​​ជំងឺ​​ផ្សេងៗ ​ពិសេស​​គឺ​​កុមារ​​។ ​ក្នុង​​នោះ ​មាន​​កុមារ​​ប្រហែល​​១ ០០០​នាក់​​ បាន​​​ស្លាប់​ក្នុង​​មួយឆ្នាំៗ​​​ដោយសារ​​ទឹក​​មិន​​​ស្អាត ​និង​​ជំងឺ​រាក​​។​ នេះ​​បើ​​តាម​​ការ​​អះអាង​​របស់​​មន្ត្រី​​នៃ​​អង្គការ​​យូនីសេហ្វ​ក​ម្ពុជា​។

​អង្គការ​​យូ​នី​សេ​ហ្វ ​និង​​ក្រសួង​​អភិវឌ្ឍន៍ជនបទ ​ព្រម​ទាំង​អង្គការ​សុខភាព​ពិភព​លោក​ បាន​រៀប​ចំ​ការ​ពិភាក្សា​អំពី​ប្រធានបទ​ទឹកនិង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​ជប៉ុន​  ​នៅ​ថ្ងៃទី​២១ ខែមីនានេះ
​អង្គការ​​យូ​នី​សេ​ហ្វ ​និង​​ក្រសួង​​អភិវឌ្ឍន៍ជនបទ ​ព្រម​ទាំង​អង្គការ​សុខភាព​ពិភព​លោក​ បាន​រៀប​ចំ​ការ​ពិភាក្សា​អំពី​ប្រធានបទ​ទឹកនិង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​ជប៉ុន​ ​នៅ​ថ្ងៃទី​២១ ខែមីនានេះ
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា​ ទឹក​ស្អាត​មិន​ទាន់​ត្រូវ​បាន​ផ្គត់​ផ្គង់​បាន​គ្រប់​គ្រាន់​នៅឡើយ​ទេ។ នៅ​ទី​ជន​បទ​ ប្រព័ន្ធ​ទឹក​ស្អាត​ប្រមាណ​៥០ភាគ​រយ​តែប៉ុណ្ណោះ​ដែល​បាន​ផ្តល់​សេវា​ជូន​ដល់​ប្រជាជន ហើយ​នៅ​ទី​ប្រជុំ​ជន​និងតំបន់​​ជាយ​ក្រុង​ ក៏​មាន​ប្រព័ន្ធ​ទឹក​ស្អាតមិន​ទាន់​គ្រប់​គ្រាន់​ដែរ​​។

ការ​ប្រើប្រាស់​​ទឹក​គ្មាន​អនាម័យនិង​មិន​បាន​សម្លាប់មេរោគឬ​បាក់​តេរី បាន​ធ្វើ​ឲ្យ​ប្រជាជន​ទទួល​រង​នូវ​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​រាករូស​។ តាម​របាយការណ៍ បាន​បង្ហាញ​ថា ​អ្នក​ដែល​រងគ្រោះ​ច្រើន​ជាង​គេ​ គឺ​កុមារ។ ពោលគឺ​កុមារខ្មែរ​​ជា​មធ្យម ​​១ ០០០នាក់​ បានបាត់​បង់​ជីវិត​ដោយ​សារ​​​តែ​ជំងឺ​រាក ដែល​បណ្តាល​ពី​ប្រើប្រាស់​និង​ទទួល​ទាន​ទឹក​មិន​ស្អាត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក មាស ប៊ុនលី មន្ត្រី​របស់​អង្គការ​យូនីសេហ្វកម្ពុជា។

តាម​មន្ត្រី​រូប​នេះ ដើម្បី​ឲ្យ​សេវា​ទឹក​ស្អាត​បាន​ផ្គត់​ផ្គង់​ដល់​ប្រជាជា​ពល​រដ្ឋ​គ្រប់គ្នា​ ក្រសួង​អភិវឌ្ឍ​ជន​បទ​និង​អង្គការ​ពាក់​ព័ន្ធ​ត្រូវ​ធ្វើ​ការ​ច្រើន​ជាង​មុន ដើម្បី​ការ​ចែកចាយ​សេវា​ទឹក​ស្អាត​ឲ្យ​ដល់​មូលដ្ឋាន​និង​ទី​ជន​បទដាច់​ស្រយាល។ គឺធ្វើ​ឲ្យ​មាន​និរន្តភាព​ចំពោះ​ការ​គ្រប់​គ្រង​និង​ផ្គត់​ផ្គង់​ទឹក​ស្អាត។ មិន​តែប៉ុណ្ណោះ​ លោក មាស ប៊ុនលី បាន​រម្លឹក​ថា ពលរដ្ឋ​ត្រូវតែ​ផ្លាស់​ប្តូរ​ឥរិយាបថ​និង​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ថែរក្សា​​សុខភាព​និង​អនាម័យ​។

សម្រាប់​ ទិវាទឹក​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៥ ​នៅ​ថ្ងៃទី​២១ ខែមីនានេះ អង្គការ​យូ​នី​សេ​ហ្វ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ​ព្រម​ទាំង​អង្គការ​សុខភាព​ពិភព​លោក​ បាន​រៀប​ចំ​ការ​ពិភាក្សា​អំពី​ប្រធានបទ​ទឹកនិង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​ជប៉ុន​។

អ្នក​ចូលរួម​ប្រមាណ​ជាង​២០០នាក់​ សុទ្ធសឹង​តែ​ជា​សិស្ស​និងនិ​ស្សិត។ គោលបំណងនៃសិក្ខានេះ គឺជំរុញឱ្យយុវនិស្សិតយល់ដឹងស្តីការរប្រើប្រាស់ទឹកស្អាត និងធ្វើយ៉ាងណាបព្ឈប់​ជំងឺរាកនិងទឹកគ្មានមេរោគ។ បន្ទាប់ពី​សិក្ខាសាលា​ពេញ​មួយ​ព្រឹក ពួក​គេ​​នឹងធ្វើ​ទស្សនកិច្ច​សិក្សាទៅកាន់​គម្រោង​ទឹក​សហគមន៍ ដែលមាន​លក្ខណៈ​ច្នៃប្រឌិត មាន​ឈ្មោះថា​ គម្រោង​ទឹកស្អាត១០០១ នៅក្នុង​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្ដ​កណ្ដាល​។

គួរ​ជម្រាប​ជូន​ដែរថា ​គម្រោង​នេះ បាន​ផ្ដល់នូវ​ជម្រើស​ទឹកស្អាត សម្រាប់​បរិភោគ​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​តំបន់ ដែល​រង​ផលប៉ះពាល់​ពី​សារជាតិ​អាសេនិច​។ គម្រោងទឹកស្អាត១០០១ បាន​​ផ្គត់ផ្គង់​ទឹក​ក្នុងតម្លៃ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ ចំនួន ៨២១ គ្រួសារ និង​ផ្ដល់​ទឹក​ដោយ​មិន​គិតថ្លៃ​ដល់​សិស្ស​ជាង ២.០០០ នាក់ នៅតាម​សាលា​មួយចំនួន​ផងដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ