អានតួអត្ថបទ
បទសម្ភាស

លោកជៀប សុវិជ្ជា៖ ភាពយន្ត​ខ្មែរ​ត្រូវ​ពង្រឹង​គុណភាព​ដើម្បី​ចូល​ក្នុង​ទីផ្សារ​អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​របស់​យើង នៅ​សប្តាហ៍នេះ គឺ​លោក​ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​ជំនាញ និង​​ទទួល​ការ​ផលិត​ភាពយន្ត​បរទេស នៅ​កម្ពុជា។ លោក​ជៀប សុវិជ្ជា ក៏បាន​មក​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ នៅ​ទីក្រុង​កាន​នេះ​ដែរ។ គោលដៅ​ចម្បង​របស់​លោក គឺ​ដើម្បី​ទាក់ទាញ​ផលិតករ​ភាពយន្ត​បរទេស ឲ្យ​ចូល​ទៅ​ថត​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា។ លោក​បាន​ឲ្យដឹង​ថា កម្ពុជា​គួរ​បង្កើន​កិច្ចសហការ​ថត​ភាពយន្ត​ជាមួយ​ផលិតករ​បរទេស ដើម្បី​បង្កើន​ជំនាញ​ និង​បង្កើន​គុណភាពខ្សែភាពយន្តខ្មែរ។ នៅពេល​ដែល​ខ្សែភាពយន្ត​ខ្មែរ​មាន​គុណភាព​ទទួល​ស្គាល់​ជាអន្តរជាតិ ផលិតករ​ភាពយន្ត​ខ្មែរ​អាច​លក់​ខ្សែភាពយន្ត​របស់​ខ្លួន ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ បន្ថែម​ពី​លើ​ទីផ្សារ​ខ្មែរ ដែល​មាន​ទំហំ​តូចតាច។ 

លោក ជាប​ សុវិជ្ជា
លោក ជាប​ សុវិជ្ជា © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ