អានតួអត្ថបទ
បទយកការណ៍

ក្រុម​អ្នកភូមិ​បឹងកក់ អុជ​ធូប​បែរបន់​អ្នក​តា​សូម​ដំណោះស្រាយ​ចំពោះ​ការបណ្តេញ​ចេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អ្នក​ភូមិ​ប្រមាណ ១០០ នាក់ ក្នុង​តំបន់​បឹងកក់ បាន​ប្រមូលផ្តុំ​គ្នា​អុជ​ធូប​សែន​ព្រេន​នំចំណី បែរ​បន់ និង​រៀបរាប់​ពី​ទុក្ខវេទនា ប្តឹងផ្តល់​នៅមុខ​ខ្ទម​អ្នកតា​ក្នុងភូមិ​។ ខ្ទម​លោកតា​ប្រាក់ និង​លោកយាយ ម៉ៅ ស្ថិតនៅ​ជាប់​នឹង​ផ្លូវលំ ខាងជើង​វិហារ​ចាម ក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ក្នុង​តំបន់​បឹងក​ក់​។ អាស្រម​អ្នកតា​នោះ ស្ថិតនៅ​ជិត​ការិយាល័យ​ក្រុមហ៊ុន ស៊ូ​កា​គូ ត្រូវបាន​អ្នកភូមិ សំពះ​បួងសួង ដល់​បារមី​អ្នកតា ឲ្យជួយ​បន្ទន់ចិត្ត​ក្រុមហ៊ុន ដើម្បីឲ្យ​ពួកគេ​ទទួលបាន​សំណង​សម​រ​ម្យ និង​អ្នកខ្លះ​ទៀត សូម​បន្ត​រស់ ក្នុង​ប្លុក​បឹងកក់ ដែល​កំពុង​អភិវឌ្ឍ ដោយ​ធ្វើ ឲ្យ​ប្រជាជន​ជាង ៤.០០០ គ្រួសារ ត្រូវ​បណ្តេញចេញ​ពី​លំនៅឋាន ចាប់តាំងពី​ឆ្នាំ​២០០៦​។​

អ្នកភូមិបឹងកក់អុជធូបបែរបន់អ្នកតា
អ្នកភូមិបឹងកក់អុជធូបបែរបន់អ្នកតា ©លី ម៉េងហួរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ