អានតួអត្ថបទ
បទយកការណ៍

រដូវ​​អាពាហ៍​ពិពាហ៍​​ជា​​រដូវ​​សប្បាយ​រីក​រាយ​​ តែ​ម្នាក់ៗ​​ស្វិត​​ហោ​ប៉ៅ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដូវ​អាពាហ៍ពិពាហ៍​ដែលជា​រដូវ​ដែល​សប្បាយរីករាយ​ ក៏​ព្រោះ​តែមាន​គូ​ស្វាមីភរិយា​ថ្មី បាន​ចាប់ដៃ​ជា​ជាមួយគ្នា រួមរស់​កសាង​ជីវិត​ថ្មី។ ចាប់តាំងពី​ខែធ្នូ​មក ​គេ​សង្កេតឃើញ​មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍ បាន​ប្រាកដ​ខ្លួន​ឡើងជា​ច្រើន​កន្លែង។ មជ្ឈមណ្ឌល​ដែល​ទទួល​រៀបចំ​កន្លែង​ពិសា​ភោជនីយ​អាហារ​ដូចជា មជ្ឈមណ្ឌល​កោះ​ពេ​ជ្យ មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ជាដើម​នោះ ​គឺ​រវល់​មិនសូវ​លុះ​ថ្ងៃ​នោះទេ។ ប៉ុន្តែ​ អ្នកវិភាគ​សង្គម​បាន​មើលឃើញ​​​ថា ក្នុង​រដូវ​អាពាហ៍ពិពាហ៍​នេះ​ មនុស្សម្នា​ក់នៅ​កម្ពុជា​បាន​ចំណាយ​យ៉ាងច្រើន​សម្រាប់​ពិធី​សង្គម​មួយ​នេះ។ ហើយ​ក្នុង​ពិធី​នេះ​ទៀតសោត អ្នក​ដែលមាន​ជីវភាព​ធូរធា​រ​ជាច្រើន​បាន​ចំណាយ​លើ​ម្ហូបអាហារ​ខ្ជះខ្ជាយ​ហួសប្រមាណ។ យ៉ាងណាក៏ដោយ សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច​វិញ ​រដូវ​អាពាហ៍ពិពាហ៍​នេះ បាន​ជួយ​ជម្រុញ​សេដ្ឋកិច្ច និង​បង្កើត​ការងារ​មួយចំនួន​ផងដែរ។

លិខិត​អញ្ជើញ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍
លិខិត​អញ្ជើញ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ