អានតួអត្ថបទ
កម្ពុជា

កិច្ចប្រជុំ​គណៈ​កម្មការ​អន្តរជាតិ​​អភិវឌ្ឍន៍​តំបន់​អង្គរ​​លើកទី២៣ ​​នៅ​សៀមរាប

នៅ​ថ្ងៃ​ទី ៤ និង​ទី​៥ ខែ​មិថុនា ឆ្នាំ ២០១៤ គណៈកម្មការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា ICC អង្គរ ​រៀបចំ​ប្រជុំ​បច្ចេកទេស លើក​ទី​២៣ របស់​ខ្លួន នៅ​ខេត្ត​សៀមរាប ។ កម្មវិធី​នេះ ត្រូវ​បាន​ធ្វើឡើង ដើម្បី​ពិនិត្យ​របាយការណ៍​ការងារ​របស់ ICC និង​ស្តាប់​របាយការណ៍​ការងារ របស់​អាជ្ញាធរ​អប្សរា ឆ្នាំ ២០១៣ ពិនិត្យ​របាយការណ៍​ របស់​ស្ថាប័ន​អន្តរជាតិ និង​ជាតិ​ចំនួន ១១​គម្រោង ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ ២០១៣​ ទាក់ទង​នឹង​ការងារ​អភិរក្ស​រមណីយដ្ឋាន និង​ការដ្ឋាន​ជួសជុល​ប្រាសាទ របស់​អាជ្ញាធរ​អប្សរា ប្រទេស​ចិន ឥណ្ឌា បារាំង ជប៉ុន និង​របាយការណ៍​ជា​ច្រើន​ផ្សេងៗ​ទៀត។

ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ គណៈកម្មការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា ICC អង្គរ លោក​ទី​២៣ បាន​រៀប​ចំ​ធ្វើ​ហើយ នៅ​ថ្ងៃ​ទី​៤ និង​ទី៥ ខែ​មិថុនា​នេះ នៅ​ទី​ក្រុង​សៀមរាប​​ ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ជា ៣០០​នាក់។

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា បាន​ធ្វើ​ជា​អធិបតី​នៃ​ពិធី​នេះ រួម​ជាមួយ​សហប្រធាន ICC ភាគី​បារាំង​លោក Romain Louvet ទី​ប្រឹក្សា​ស្ថានទូត​បារាំង​ផ្នែក​សហប្រតិបត្តិការ និង​ការងារ វប្បធម៌ និង​ភាគី​ជប៉ុន​លោក Yoshihiro Higuchi រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​បេសកកម្ម​ការទូត​ជប៉ុន ដឹកនាំ​ការប្រជុំ​ចំនួន​ពីរ​ថ្ងៃ។

ប្រធានបទ​នៃ​កិច្ចប្រជុំ​ទាំងពីរ​ថ្ងៃនេះ​ត្រូវគេ​ផ្សា្យ​ដឹងថា មាន​ចំនួន១៤ប្រធានបទ​ក្នុងនោះ​ក៏មាន ការពិនិត្យ​ទៅលើ​របាយការណ៍ ICC និង​ស្តាប់​របាយការណ៍​របស់​អាជ្ញាធរ​អ​ប្សា​រា​ឆ្នាំ២០១៣ កម្មវិធី​ស្រាវជ្រាវ​ក្រុង​អង្គ​ធំ កោះ​កេរ វិធីសាស្ត្រ​ស្រាវជ្រាវ​កុលា​ភាជន៍​និង​សាសនា គម្រោង​អភិវឌ្ឍន៍​ភ្នំ​គូ​លេន គម្រោង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​រមនីយដ្ឋាន​អង្គរ និង​កម្មវិធី​ថត ៣D នៅ​អង្គរវត្ត​ជាដើម។

កិច្ចប្រជុំ​លើក​ទី២៣នេះ ជាដំបូង គឺ​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ របស់​អ្នកជំនាញការ​អន្តរជាតិ​បី​រូប​ដែល​បាន​ចែក​ឋាន​ទៅ​កាលពីពេលថ្មីៗនេះ។ មនុស្ស​សំខាន់​ទាំងបី​រូបនោះ​មាន លោក​បណ្ឌិត​ Pascal Royere ស្ថាបត្យករ​បារាំង​ដែល​បាន​ចំណាយពេល១៦ឆ្នាំ​សម្រាប់​គម្រោង​ជួសជុល​ប្រាសាទ​បា​ភួ​ន។ លោក បណ្ឌិត Hyroyuki Suzuki អ្នកជំនាញ​អភិរក្ស​បេ​តិក​ភ័​ណ្ឌ​ជនជាតិ​ជប៉ុន ដែល​បាន​ជួយ​ការងារ​អង្គរ​ប្រចាំ ICC ជាង១០ឆ្នាំ និង លោក​បណ្ឌិត Tsuyoshi Narita អ្នកជំនាញ​អភិរក្ស​បេតិក​ភ័​ណ្ឌ​ជនជាតិ​ជប៉ុន​ដែរ ដែល​បាន​ជួយ​ការងារ​អង្គរ​ប្រចាំ ICC ដែរ​ជាង​១០ឆ្នាំ។

សូមបញ្ជាក់ថា​ ​គណៈកម្មកា​រ ICC បាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៣ ក្រោយ​ស​ន្នី​សីទ​អន្តរជាតិ​លើក​ទី១ ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​សំណូមពរ​របស់​គណៈកម្មាធិកា​រ
បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ ពេល​ទទួល​ចុះ​អង្គរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោ​ក។ ការបង្កើត​យន្តការ​អន្តរជាតិ ICC សម្រាប់​អង្គរ​ជា​លក្ខខណ្ឌ​មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ទាំង៥ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ក្នុង​រយៈពេល៣ឆ្នាំ ១៩៩៣ដល់​ឆ្នាំ១៩៩៦ ហើយ​សមាជិក​ICC មាន​ចំនួន៣៧ប្រទេស មកពី​ទ្វីប​​ទាំង៥ និង​មាន​អង្គការ​ជាតិ​ចំនួន១៣ទៀត​ចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ