អានតួអត្ថបទ
បទយកការណ៍

ក្បួន​ដង្ហែ​​ដាក់ញត្តិ​របស់​សមាគមន៍​កម្ពុជាក្រោម​គ្មាន​អំពើ​ហិង្សា​ និង​ការ​រារាំង​​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្បួន​ដង្ហែ​ដាក់​ញត្តិ​របស់​សមាគម​កម្ពុជា​ក្រោម គ្មាន​អំពើ​ហិង្សា និង​ការ​រារាំង​ទេ។ មនុស្ស​​រាប់​រយ​នាក់ ដែល​រួម​មាន​ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ​ផង​នោះ បាន​ដាក់​ញត្តិ​ចំនួន​៧​ផ្សេង​គ្នា ទៅ​កាន់​ស្ថានទូត​ប្រទេស​មហា​អំណាច​ទាំង​៥ និង​ប្រទេស​វៀតណាម​។ ជា​ការ​ដើរ​ដាក់​ញត្តិ ដើម្បី​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ចោទ​ថា បាន​និយាយ​បំភ្លៃ​ការ​ពិត ព្រោះ​តែ​រឿង​ទឹក​ដី​កម្ពុជា​ក្រោម ដែល​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​រូប​នេះ អះអាង​ថា មិន​មែន​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម​នោះ​ទេ​។ ពោល​គឺ​ជា​ទឹក​ដី​ដែល​វៀតណាម កាន់​កាប់​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​។ គួរ​ជម្រាប​ជូន​ដែរ​ថា ក្បួន​ដង្ហែ​ដែល​មាន​មនុស្ស​ចូល​រួម​ដាច់​កន្ទុយ​ភ្នែកនេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​។

ការ​ហែ​ក្បួន​ដាក់​ញត្តិ​របស់​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា និង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ថ្ងៃ​ទី​២១​កក្កដា ឆ្នាំ​២០១៤
ការ​ហែ​ក្បួន​ដាក់​ញត្តិ​របស់​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា និង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ថ្ងៃ​ទី​២១​កក្កដា ឆ្នាំ​២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ