អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ធនធាន​កម្រ​របស់​ជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បុរស​ខ្លាំង​ជួប​សិស្ស​ខ្លាំង​១១​នាក់​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ម្សិល​មិញ។ កាយ​វិការ​លោក​ ហ៊ុន សែន​ លើក​ទឹក​ចិត្ត​បេក្ខជន​ដែល​បាន​និទ្ទេស​ល្អ​ប្រសើរ​បំផុត ​ក្នុង​ចំណោម​អ្នក​ជាប់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​លើក​ទី១​ ចំនួន​២៣ ១២៦នាក់​ ក្នុង​សម័យ​កំណែ​ទម្រង់​ឆ្នាំ២០១៤។ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​ថ្លែង​ថា ​យុវជន​ទាំង​១១​នាក់​នេះ​បាន​មក​ពី«ការចម្រាញ់​ទឹក​១០​យក​ទឹក​១​»។ ដូច្នេះ​ ការ​គិត​អំពី​ពួកគេ​គឺ​ចាំ​បាច់។ សូម​ស្តាប់​លោក​យ៉ែម​ បុញ្ញឫទ្ធិ​ ប្រធាន​គណៈ​កម្មការ​អប់រំ​រដ្ឋសភា ​លោក ​រស់ សាលីន ​នាយក​ខុទ្ទកាល័យ​ក្រសួង​អប់​រំ​ និង​លោក​ ជាង​ សុខា ​ប្រធាន​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​ធនធាន​យុវជន។ 

សិស្សទាំង១១នាក់បានជួបជាមួយនឹងលោក ហ៊ុន សែន នៅវិមានសន្តិភាព កាលពីថ្ងៃសុក្រ។
សិស្សទាំង១១នាក់បានជួបជាមួយនឹងលោក ហ៊ុន សែន នៅវិមានសន្តិភាព កាលពីថ្ងៃសុក្រ។ @Kham Pouri/Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ