អានតួអត្ថបទ
បទយកការណ៍

គ្រាប់​កាំភ្លើង “​អនាថា” បាន​ប្រហារ​យុវជន​ម្នាក់​ឲ្យ​ផ្ញើ​វាសនា​លើ​រទេះ​រុញ​អស់​មួយ​ជីវិត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជិត ៩​ខែ​មក​ហើយ ស្រមោល​អន្ធការ នៅ​តែ​តាម​លង​យុវជន ហឿន ចាន់ ស្ទើរ​គ្រប់​​ពេល​​វេលា។ ជា​​ស្រមោល​ខ្មៅ​ងងឹត​តែ​មួយ​ពព្រិច​ភ្នែក​សោះ តែ​បាន​ធ្វើ​ឲ្យ​យុវជន​ស្លូត​ត្រង់​ម្នាក់​នេះ ត្រូវ​ផ្ញើ​​វាសនា​​លើ​​រទេះ​​រុញ​​អស់​​មួយ​ជីវិត។ នោះ គឺ​នៅ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​មួយ រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​កម្មករ​រោងចក្រ SL នៅ​ម្តុំ​វត្ត​​ស្ទឹង​មាន​ជ័យ កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៣​​កន្លង​​ទៅ ​មាន​គ្រាប់​កាំភ្លើង “អនាថា” មួយ​គ្រាប់ ដែល​គេ​សង្ស័យ​ថា​ បាន​ហោះ​ចេញ​ចុង​កាណុង របស់​សមត្ថកិច្ច​នោះ បាន​មក​ទម្លុះ​ឆ្អឹង​ខ្នង​​យុវជន ហឿន ចាន់ ពេល​ឈរ​មើល​ហេតុការណ៍​នោះ។  បច្ចុប្បន្ន យុវជន​រូប​នេះ កំពុង​ស្នាក់​នៅ​មណ្ឌល​មូល​​និធិ​ជន​ពិការ​ ដើម្បី​ព្យាបាល​​តាម​បែប​ធ្វើ​ចលនា ដែល​​ការ​សង្ឃឹម​ថា នឹង​ជា​សះ​ស្បើយ​ឡើង​វិញ​នោះ គ្មាន​​ទាល់​​តែ​​សោះ​។​ សម្រាប់ ហឿន ចាន់ យុត្តិធម៌ គឺ​នៅ​ឯ​ជើង​មេ​ឯ​​ណោះ​។

RFI/Van Sokunthea
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ