អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សវនាការ​តុលាការ​ខ្មែរ​ក្រហម អាច​នឹង​គាំង​ជា​លើក​ទី​២​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សវនាការ​នៃ​សំណុំរឿង​០០២ វគ្គ​២ ដែល​តុលាការ​ខ្មែរ​ក្រហម​ប្រកាស នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា​ខាង​មុខ​នោះ គឺ​អាច​ប្រឈម​នឹង​ការ​គាំង​ដំណើរការ​ជា​លើក​ទី​២។ គាំង ក៏​ព្រោះ​តែ មេធាវី​ការពារ​ក្តីឱ្យ​ជន​ជាប់​ចោទ លោក នួន ជា និង​លោក ខៀវ សំផន​នោះ ប្រកាស​មិន​ចូលរួម បើក​សវនាកា​ជា​ដដែល។ ហើយ​ពួកគេ​ហៅ​ការ​បង្គាប់​បញ្ជា​របស់​តុលាការ និង​ការ​ព្រមាន​ថា ជា​ការ​រំលោភ​សិទ្ធិ និង​ខុសក្រម​សីលធម៌​របស់​មេធាវី​កម្ពុជា។ យ៉ាងណាក៏ដោយ អ្នក​ឃ្លាំ​មើល​ដំណើរការ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ហៅ​ការ​ប្រកាន់​គោល​ជំហរ​ទាំង​សង​ខាង​នេះ ថា​ជា​ចំណុច​ទាល់​ច្រក ដែល​ទាមទារ​ឱ្យ​តុលាការ​ប្រើ​ប្រាស់​យន្តការ​សម្រប​សម្រួល​មួយ។​

ទិដ្ឋភាពក្នុងសាលាក្ដីខ្មែរក្រហម។
ទិដ្ឋភាពក្នុងសាលាក្ដីខ្មែរក្រហម។ ECCC
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ