អានតួអត្ថបទ
បទសម្ភាស

កញ្ញា សេង​ រាសី​៖​ សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ថ្មី​ រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់ ​NGO​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅថ្ងៃនេះ គឺ កញ្ញា សេង រាសី ជំនួយការ​នាយិការ​ប្រតិបត្តិ​អង្គការSilaka និង​ជា​អ្នកសម្របសម្រួល​គណៈកម្មកា​រ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៩​មីនា​នេះ កញ្ញា សេង រាសី តំណាង​អោយ​អង្គការ​Silikaបាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​សេចក្តីព្រាងច្បាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ធ្វើឡើង​នៅឯ​វិមាន​រដ្ឋសភា ខណៈដែល​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បានធ្វើ​ពហិកា។ បើតាម​កញ្ញា រាសី សេចក្តីព្រាងច្បាប់​ទាំងពីរ​មាន​ចំណុច​វិជ្ជមាន​មួយចំនួន ក៍​ប៉ុន្តែ​អ្វីដែល​ជាការ​ព្រួយបារម្ភ​បំផុត​នោះ ច្បាប់​នេះ បាន​រឹត​ត្បិត​ខ្លាំង​លើ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា ជាពិសេស​គឺ​សំដៅលើ​អង្គការ​សង្គម​ស៊ីវិល។ 

កញ្ញា សេង រាសី ជំនួយការ​នាយិការ​ប្រតិបត្តិ​អង្គការ ​Silaka
កញ្ញា សេង រាសី ជំនួយការ​នាយិការ​ប្រតិបត្តិ​អង្គការ ​Silaka RFI-សំណព្វ
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ