អានតួអត្ថបទ
កម្ពុជា

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​​៖​កុំ​យក​ស្ត្រី​ដាក់​បន្តុប​តំណែង​ដើម្បី​គ្រាន់តែ​លម្អរោង​

លោក ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ថា ​គ្រប់​ស្ថាបន័​ទាំងអស់​អាច​ផ្តល់​តំណែង​ជូន​ដល់​ស្ត្រី​លើសពីកូតា​ដែល​បាន​កំណត់​ ប្រសិន​បើ​ស្ត្រី​នោះ​មាន​សមត្ថភាព​ការងារ​ ។ តែ​សូម​កុំ​អោយមាន​ការ​តែង​តាំង​ដើម្បី​តែ​លម្អរោង​ ឬ​អោយ​តែ​គ្រប់​កូតា។​ទន្ទឹមនឹងនេះ​លោក​ក៏​បាន​ជម្រុញ​ដល់​ស្ត្រី​ទាំង​ឡាយ​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​របស់ខ្លួន​ ដើម្បី​កាន់​កាប់​តំណែង​ជា​ថ្នាក់​ដឹកនាំ។​ លោក​បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​​ពិធី​បិទ​វេទិកា​ជាតិ​ ស្តីពី​ "ស្ត្រី​ជា​ថ្នាក់​ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ ​និង​គោល​នយោបាយ​"​ នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃ​ទី១៥ ​ខែធ្នូនេះ។​

លោក​ នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា
លោក​ នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​តែងតាំង​គ្រាន់​តែ​យក​តួនាទី​បែបនេះ​ នឹង​ធ្វើ​អោយថមថយចុះ នូវ​ការ​ចូល​រួម​របស់ស្ត្រី​នៅ​ក្នុង​ឆាក​នយោបាយ​និង​ការ​សម្រចចិត្តនានា។ នេះបើតាមប្រសាសន៍របស់ថ្នាក់ដឹក​នាំកំពូល​របស់​កម្ពុជា​។ លោក ​ហ៊ុន សែន​ បាន​អំពាវនាវ​ទៅ​កាន់​ទាំង​ស្ថាបន័ ​និង​ បុគ្គល​ជា​ស្ត្រី​ផ្ទាល់​ធ្វើ​យ៉ាងណា​ដើម្បី​ជម្រុញ​អោយកា​រ​កាន់​តួនាទី​ជា​អ្នក​ដឹក​នាំ​របស់ស្ត្រី​ មាន​ប្រសិទ្ធិភាព​។
 

ក្រៅពីនេះ លោក នាយករដ្ឋមន្ត្រីហ៊ុនសែន ក៏បាន​អំពាវនាវ​អោយ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ​ដាក់​បេក្ខភាព​ស្ត្រី​ចូល​ទៅ​ក្នុង​ការ​បោះឆ្នោត​ ទាំង​ថ្នាក់ជាតិ​ និង​ថ្នាក់ឃុំ​សង្កាត់​​ ផងដែរ​។
 

ទាក់ទង​​នឹង​​សមភាព​យេនឌរ័​​នៅ​​កម្ពុជា​ ​លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទទួល​ស្គាល់​ថា ​កម្ពុជា​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​បន្ត​ដោះស្រាយ​ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ ​សមភាព​យ៉េនឌរ័​មាន​ភាព​ល្អប្រសើរ​ក៏ដោយ ។បញ្ហាទាំងនោះរួមមានដូចជា ទី១- ការ​ចូលរួម​របស់​ស្ត្រី​ទាំងវិសយ័សេដ្ឋកិច្ចនិងនយោបាយដែលនៅមានកំរិតនៅឡើយ។ ទី២ វិសមភាព​ក្នុង​វិសយ័អប់រំ​ ។​ទី៣​បញ្ហាសុខភាព​ ស្ត្រី​ និង​ទី៤ ​គឺ​ការ​ដោះស្រាយ​ បញ្ហា​អំពើ​ហឹង្សា​រំលោភ​បំពាន​លើ​ស្ត្រី​និងកុមារី ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ​មិន​ទាន់​មាន​ដំនើរ​ការ​រលូន ​និង​ មិន​ទាន់​ពេល​នោះ​ទេ​។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ នៅ​ក្នុ​ងឱកាស​ បិទ​វេទិកា​ជាតិ​ ស្តីពី "ស្ត្រី​ជាថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ ​និង​គោល​នយោបាយ​" នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃ​ទី១៥​ ធ្នូ​ ក៏​បាន​លើក​ឡើង​ថា ការ​ចូលរួម​របស់​ស្ត្រីនៅ​គ្រប់​វិសយ័​គឺចាំ​បាច់​ណាស់ ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សង្គ​ម​​ និង ​សេដ្ឋកិច្ចដោយ​ចីរ​ភាព​៕ ​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ