អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អំណាច​សាល​ក្រម​លែង​ជា​អន្ទាក់​សម្រាប់​បក្ស​ប្រឆាំង​ហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​គណបក្ស​ប្រឆាំង​លែង​ជាប់​ក្នុង​អន្ទាក់​តុលាការ​ខ្មែរ​ទៀត​ហើយ​នៅ​ពេល​ដែល​ប្រពន្ធ័​អ៊ីនធើណែត កំពុង​រីក​ចម្រើន។ លោក​បាន​ប្រើប្រាស់​អ៊ីនធើណែត​ជា​ឧបករណ៍​ជំរុញ​ការ​ឃោសនា​នយោបាយ​និង​បង្កើន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​និង​បណ្តាញ​ផ្សព្វផ្សាយ។ បទវិភាគ​របស់​គង់ សុឋានរិទ្ធ៖

គណបក្សសង្រ្គោះជាតិ
គណបក្សសង្រ្គោះជាតិ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​អ៊ីនធើណែត​កាន់​តែ​ជឿនលឿន​ គំនៀប​តុលាការ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី ហាក់​ដូចជា​មិន​សូវ​ទទួល​បាន​ជោគជ័យ​ប៉ុន្មាន​ទេ។ ពី​ព្រោះ​ថា​មេ​បក្ស​ប្រឆាំង​បាន​ប្រើ​ប្រពន្ធ័​អ៊ីនធើណែត​ពី​នាយ​សមុទ្រ​ដើម្បី​ធ្វើ​នយោបាយ ដើម្បី​ដឹក​នាំ​នយោ​បាយ​និង​ដើម្បី​ជួប​ជា​មួល​សកម្មជន​មូលដ្ឋាន​របស់​ខ្លួន​ពី​ចម្ងាយ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក មេដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទា​ទោស​ជា​ច្រើន​ដង​និង​ដោយ​បាន​ដាក់​ទោស​ធ្ងន់ធ្ងរ​ទៀត​ផង។ ការ​ផ្តន្ទាទោស​ដែល​ត្រូវ​គេ​អធិប្បាយ​ថា​ដោយ​សារ​មូល​ហេតុ​នយោបាយ​ដើម្បី​ឲ្យ​លោក​សម រង្ស៊ី ថយ​ឥទ្ធិពល​ក្នុង​ការ​ប្រមូល​សម្លេង​ឆ្នោត​។ ក្នុង​ពេល​នោះ​លោក​សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ផុត​ពី​ការ​ទទួល​ទោស។ ម្យ៉ាង​វិញ​ទៀត​នៅ​ពេល​នោះ មេដឹកនាំ​គណបក្ស​ប្រឆាំង​ក៏​មិន​សូវ​មាន​ឱកាស​ទាក់​ទង​ផ្ទាល់​មក​កាន់​សកម្មជន​មូលដ្ឋាន​របស់​ខ្លួន​ដែរ​ ហើយ​ការ​ភ្ជាប់​ទំនាក់​ទំនង​របស់​មេបក្ស​ប្រឆាំង​ពី​ក្រៅ​ប្រទេស​មក​កាន់​សកម្មជន​ឬ​ក្បាល​ម៉ាស៊ីន​នយោបាយ​ក្នុង​ស្រុក​ត្រូវ​ធ្វើ​តាម​ទូរសព្ទ័​ដោយ​ភ្ជាប់​សម្លេង​​ទៅ​កាន់​ឧឃោសនសព្ទ័​។

ប៉ុន្តែ​ក្នុង​ពេល​នេះ​អ្វីៗ​មាន​ភាព​ងាយ​ស្រួល​ច្រើន​សម្រាប់​មេបក្ស​ប្រឆាំង​ហើយ​សាល​ក្រម​របស់​តុលាការ​លែង​ជា​អង្គប់​ចាប់​បង្ខាំង​លោក​សម រង្ស៊ី មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ដូចជា​ការ​ឃោសនា ការ​ពិភាក្សា​នយោបាយ​ជាមួយ​ឥស្សជន​នយោបាយ​នៅ​ក្នុង​ប្រទេស​ទៀត​ហើយ។ នោះ​គឺ​ដោយសារ​តែ​ការ​នរីក​ចំរើន​ផ្នែក​នសេវាកម្មInternet។ ហើយ​អ្នក​នយោបាយ​ដូចជា​ប្រមុខ​បក្ស​ប្រឆាំង​ជា​ដើម​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដួចជា​សន្និសិទ​ដោយ​បង្ហាញ​រូបភាព​ ឬ​វីដេអូ កុងហ្វេរ៉ង់ស៍​ពី​ក្រៅ​ប្រទេស ឬ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​បង្ហាញ​វត្តមាន​របស់​ខ្លួន​ឡើង​វិញ​ចំពោះ​មុខ​សកម្មជន​ អ្នកគាំទ្រ​នយោបាយ​ ឬ​សមាជិក​ដឹកនាំ​បក្ស​។ ត្រង់​ចំណុច​នេះ​បញ្ជាក់​ថា​បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាច​ប្រើ​ប្រាស់​ជា​យថាហេតុ​នូវ​យន្តការ​តុលាការ​ដើម្បី​ដាក់​សម្ពាធ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ក៏ដោយ​ក៏​មេដឹកនាំ​គណបក្ស​នេះ​អាច​ធ្វើ​អាជីវកម្ម​លើ​ផល​ប្រយោជន៍​នៃ​ការ​រីក​ចម្រើន​ប្រពន្ធ័​បច្ចេក​វិទ្យា​Internet ​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​នយោបាយ​ដែរ។

ក្រៅ​ពី​នោះ​ប្រមុខ​បក្សប្រឆាំង​ក៏​បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​វេទិកា​បង្ហាញ​ទស្សន​យោបល់​ និង​ជា​ប្រភព​ដក​ស្រង់​របស់​អ្នក​សារព័ត៌​មាន​ទៀតផង។ ហើយ​ការ​ដក​ស្រង់​របស់​អ្នក​សារ​ព័ត៌​មាន​ពី​មេដឹក​នាំនិង​សកម្មភាព​បក្ស​ប្រឆាំង​នេះ​បាន​ផ្តល់​សារសំខាន់​ថែម​ទៀត​ដល់​មេបក្ស​ប្រឆាំង។

សរុប​មក​វិញ​ បើ​ទោះ​ជា​លោក​សម​ រង្ស៊ី មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ពេល​នេះ​ ដោយ​សារ​អំណាច​សាល​ក្រម​តុលាការ​ប៉ុន្តែ​លោក​សម រង្ស៊ី នៅ​តែអាច​ធ្វើ​សកម្មភាព​នយោបាយ​តាម​បែប​ជឿនលឿន​គឺ​ការ​ប្រើប្រាស់​អ៊ីនធើណែត​នេះ​ឯង។ ដូចនេះ​នៅ​ពេល​ដែល​ប្រពន្ធ័​បច្ចេក​វិទ្យា​Internet រីក​ចម្រើន​ នោះ​ការ​ធ្វើ​នយោបាយ​ក៏​មាន​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល​និង​បើក​ចំហ។ ហើយ​គំនៀប​តាម​ផ្លូវ​តុលាការ​នឹង​ចុះថយ​ប្រសិទ្ធិភាព៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ