អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​ខ្លះ​តាំង​ខ្លួន​ជា​​ “តុលាការ” កាត់​ទោស​ជន​ល្មើស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​រឿយ​ៗ គេ​តែងតែ​បាន​សង្កេត​ឃើញ​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ចូលចិត្ត​តាំង​ខ្លួន​ឯង​ជា​អ្នក​កាត់​ក្តី​ឫ​គេ​ហៅ​ថា “ជា​តុលាការ​មហា​ជន” នៅ​ពេល​ចាប់​បាន​ចោរ​ប្លន់ ឆក់ លួច ឫ​ក៏​ជន​ល្មើស​ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ​ជា​ដើម។ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ បាន​កាត់​ទោស​ជនល្មើស​ ដោយ​ព្រួត​គ្នា​វាយ​សម្លាប់​យ៉ាង​សាហាវ​ឃោរឃៅ​ ឫ​វាយ​រហូត​ដល់​ដង្ហើម​ចង្រិត​ទើប​អស់​ចិត្ត។ ពួក​គេ​ហាក់​ដូចជា​មាន​មោទនភាព​ណាស់​ក្នុង​ការ​ធ្វើ​បែប​នេះ តែ​តាម​ការ​ពិត​ទៅ គឺ​ពួក​គេ​បាន​ធ្វើ​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។ ដូច្នេះ​ហើយ មាន​ការ​ចោទ​ជា​សំណួរ​ថា នៅ​ពេល​ចាប់​បាន​ជន​ល្មើស ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​ខ្លះ​ចូលចិត្ត​ធ្វើ​ខ្លួន​ឯង​ជា ​“តុលាការ” ដើម្បី​កាត់​ទោស​ពួក​គេ​ទាំង​នោះ?សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់​វណ្ណ​ សុគន្ធា៖

@Google
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ