អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ហេង សួរ​៖​ រោង​ចក្រ​ចំនួន​៣៣ បាន​សុំ​ព្យួរ​ការងារ​ខ្លី ខណៈ​វត្ថុ​ធាតុ​ដើម​នឹង​មាន​វិញ​នៅ​ចុង​ខែ​មីនា​

គិត​មក​ត្រឹម​ថ្ងៃ​ត្រង់ ថ្ងៃទី៣ ខែមីនា​នេះ មាន​រោង​ចក្រ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សរុប ៣៣​រោង​ចក្រ បាន​ស្នើ​សុំ​ព្យួរ​កិច្ច​សន្យា​ការងារ ខ្លះ​២សប្តាហ៍ ខ្លះ​ទៀត​សុំព្យួរ​១ខែ និង​បាន​ប៉ះ​ពាល់​កម្មករ​ជាង ១៧ ០០០នាក់ ស្មើ​នឹង​១ភាគ៤​នៃ​កម្មករ​សរុប​ទាំង​៣៣​រោង​ចក្រ​នេះ​។ នេះបើ​តាម​ក្រសួង​ការងារ​។ ការ​សុំ​ព្យួរ​កិច្ច​សន្យា​ការងារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី រោង​ចក្រ​ទាំង​នេះ មិន​មាន​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ចិន​សម្រាប់​ដំណើរ​ការ​សង្វាក់​ផលិត​កម្ម ដោយ​សារ​តែវីរុស Covid-19។ 

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោ​មរោង​ចក្រទាំង៣៣នេះ មានរោ​ងចក្រតូចៗខ្លះព្យួរទាំ​ងស្រុង និងរោងច​ក្រធំៗខ្លះទៀតគឺព្យួរ​តែ១ឬ២ភាគ នៃសង្វា​ក់ផលិតក​ម្មរួមរបស់គេ ដោយភា​គច្រើនស្ថិតនៅ​រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តចំ​នួន៦ផ្សេងទៀត ដែលមាន​កម្មករតិ​ចតួច។

លោក ហេង សួរ អ្នកនាំ​ពាក្យ​ក្រសួងការងារ បានប្រាប់​វិទ្យុបារាំង RFI ថា ការដែ​លរោងច​ក្រមួយចំនួ​នបានសុំ​ព្យួរកិច្ចស​ន្យាការងាររយៈពេលខ្លី គឺដោ​យសារតែរោងចក្រ​ដឹងថាវត្ថុធាតុ​ដើម ដែលនាំចូល​ពីប្រទេសចិន នឹង​មកដល់​កម្ពុជាក្នុង​រង្វង់សប្តាហ៍ទី៤នៃ​ខែមីនានេះ។ ក្រសួងការងារចាត់​ទុកថា ការមក​ដល់នៃវត្ថុធា​តុដើមក្នុងពេ​លឆាប់ៗនេះ គឺជាចំ​ណុចវិជ្ជ​មានមួយ ដែលកើតចេ​ញពីការប្រឹង​ប្រែងសម្រ​បសម្រួលរបស់​រដ្ឋាភិបាល អ្នកបញ្ជា​ទិញ និងរោង​ចក្រកាត់ដេ​រផ្ទាល់។

​ជាមួយ​គ្នានេះ តំណាងស​ហជីពនានា បានសម្តែង​នូវការព្រួ​យបារម្ភ ចំពោះ​ការស្នើសុំព្យួ​រកិច្ចសន្យាការងារ នៅអំឡុ​ងពេលនេះ ដែលជា​ការផ្តល់ឱ​កាសដល់និយោ​ជកខិលខូចមួយ​ចំនួន ឆ្លៀតប្រើ​វិធីនេះ បិទរោ​ងចក្រដោ​យមិនទទួលខុ​សត្រូវ។

ទោះយ៉ាងណា លោក ហេង សួរ ក៏បា​នអំពាវនាវឲ្យ​តំណា​ងកម្មករ និយោ​ជិត មានកា​រប្រយ័ត្នប្រយែង ចំពោះជ​នខិលខូចមួ​យចំនួន ព្យាយា​មបង្វែរសភាព​ការណ៍នៃការស្នើ​សុំព្យួរ ឲ្យ​ទៅជាការទាមទា​របញ្ចប់កិច្ចសន្យា ក្នុងបំណ​ងទទួលបាននូ​វអត្ថប្រយោជន៍ ដែលមិនមា​នចែងនៅក្នុងច្បាប់។ លោកអះ​អាងថាក្រសួង​ការងារ និងស្ថាប័​នពាក់ព័ន្ធ នឹងពិ​និត្យតាមដា​នករណីព្យួរកិច្ចសន្យា​ការងារនេះ​យ៉ាងយកចិ​ត្តទុកដាក់។​

សូមបញ្ជា​ក់ថា នៅក្នុង​សន្និសីទសារព័​ត៌មាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ ក្រសួងការងារ បានធ្វើកា​រព្យាករថាឥ​ទ្ធិពលនៃវីរុសកូរ៉ូ​ណា អាចនឹងធ្វើ​ឲ្យរោងចក្រកា​ត់ដេរ ជិត២០០ នឹងរងផលប៉ះ​ពាល់ ប្រឈ​មនឹងការបិទទ្វារ​បណ្ដោះអាស​ន្ននៅក្នុងខែ មីនានេះ និងអាច​ប៉ះពាល់ ដល់កម្មករ និយោជិត ក្នុងករណីអា​ក្រក់ប្រហែលជា​១៦ម៉ឺននាក់ ដោ​យសារតែ ខ្វះវត្ថុធាតុដើម​ដើម្បីផលិត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ