បទយកការណ៍
ពលករនេសាទត្រូវចោរសមុទ្រចាប់ជំរិត មិនបានងូតទឹក ជិត៤ឆ្នាំ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៣
ពលករនេសាទខ្មែរ ៤នាក់ ដែលត្រូវក្រុមចោរសូម៉ាលីចាប់ជំរិត ជាង៤ឆ្នាំ បានត្រឡប់មកដល់កម្ពុជាវិញ កាលពីចុងសប្តាហ៍កន្លងទៅ។ ជាកម្មករនេសាទម្នាក់នៅក្នុងចំណោមមនុស្សទាំង៤នាក់ យុវជន អែម ភូមិម៉ានី បានរម្លឹកពីស្ថានភាពនៅលើកប៉ាល់ និងនៅក្នុងព្រៃ ប្រាប់វិទ្យុបារាំងថា ការរស់នៅពេលនោះគឺលំបាកវេទនាណាស់! បាយមួយកូនចានចង្គឹះ ត្រូវរំលែកជាពីរ សម្រាប់បរិភោគមួយថ្ងៃ! គ្មានទឹកបរិភោគ ត្រូវបង្ខំចិត្តផឹកទឹកនោមខ្លួនឯង ហើយជាង៤ឆ្នាំនៃការចាប់ជំរិតនោះ គឺពួកគេមិនដែរបានងូតទឹកនោះទេ។