អានតួអត្ថបទ
កម្ពុជា

ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ គ្រោង​ចំណាយ​ថវិកា​រៀបចំ​១ម៉ឺន៧ពាន់​ដុល្លារ

ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​លើក​ទី៥បានចាប់ផ្តើម​ធ្វើឡើង​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ​នៅ​ជិត​វត្តភ្នំ។ ក្រោម​ប្រធានបទ​ថា “បង្កើន​ការអាន បង្កើត​ការសរសេរ” ពិព័រណ៍​សៀវភៅ​ខ្នាត​ធំ​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​អ្នករៀបចំ​បញ្ជាក់ថា គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ១ម៉ឺន៧ពាន់​ដុល្លារ​អាមេរិក​ក្នុងការ​រៀបចំ​រយៈពេល​បី​ថ្ងៃនេះ។

ពិព័រណ៍សៀវភៅឆ្នាំនេះ គ្រោងចំណាយថវិការៀបចំ១ម៉ឺន៧ពាន់ដុល្លារ
ពិព័រណ៍សៀវភៅឆ្នាំនេះ គ្រោងចំណាយថវិការៀបចំ១ម៉ឺន៧ពាន់ដុល្លារ
ផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​សៀវភៅ​ឆ្នាំ២០១៦នេះ បានចាប់ផ្តើម​បើក​ឲ្យ​សាធារណជន​ចូលរួម​ទស្សនា​ដោយ​សេរីភាព​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​វា​នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ទី៤ ធ្នូ​ខាងមុខ។ លោក​ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា និង​ជានា​យក​អង្គការ Sipar បាន​លើកឡើងថា ការរៀបចំ​ពិព័រណ៍​សៀវភៅ​លើក​ទី៥នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​ប្រមាណ១ម៉ឺន៧ពាន់​ដុល្លារ​អាមេរិក។ ចំនួន​នេះ គឺ​លើសពី​ឆ្នាំ​ចាស់ ដែល​កាលពី​ឆ្នាំទៅ អ្នករៀបចំ​បាន​ចំណាយ​ថវិកា​រៀបចំ​ចំនួន១ម៉ឺន២ពាន់​ដុល្លារ។ ជាមួយនឹង​គម្រោង​ចំណាយ​នេះ អ្នករៀបចំ​ពិព័រណ៍​ក៏​សង្ឃឹមថា នៅ​ឆ្នាំនេះ អ្នកចូលរួម​ទស្សនា​នឹងមាន​ចំនួន១ម៉ឺន៥ពាន់​នាក់ គឺ​កើន​លើស​ឆ្នាំ២០១៥ ដែលមាន​ចំនួន១ម៉ឺន២ពាន់​នាក់។

ដោយឡែក​ចំពោះ​ស្តង់​តាំង​លក់​សៀវភៅ​នៅ​ឆ្នាំនេះ​វិញ មាន​ចំនួន៦៥ស្តង់ គឺ​បាន​កើន​ឡើង ១៥ស្តង់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៥កន្លងទៅ​ដែលមាន​ស្ដង់​ចំនួន​តែ៥០ប៉ុណ្ណោះ។ លោក​​​ខៀវ កញ្ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​បាន​ចូលរួម​បើក​ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំនេះ បាន​បញ្ជាក់ថា ចំនួន​នៃ​ការកើនឡើង​ស្តង់​តាំង​លក់​សៀវភៅ​ច្រើនជាង​ឆ្នាំ​មុននេះ គឺ​ស​បង្ហាញ​ឲ្យ​ឃើញ​ពី​រីកចម្រើន​ផ្នែក​វិស័យ​បោះ​ពុ​ម្ភ និង​ការអាន​នៅ​កម្ពុជា។ លោក​បន្តថា ទាំងនេះ គឺជា​លទ្ធផល​នៃ​ការយកចិត្តទុកដាក់​ពី​សំណាក់​អ្នកនិពន្ធ អ្នកសរសេរ​ដែល​ចង់​ផ្ទេរ​ចំណេះដឹង​មកកាន់​អ្នកជំនាន់ក្រោយ។ យ៉ាងណាក៏ដោយ លោក​កញ្ញា​រិ​ទ្ធ បាន​បង្ហាញថា នៅ​កម្ពុជា​គឺ​ខ្វះ​ការលើកទឹកចិត្ត​ដល់​អ្នកនិពន្ធ​មិន​ដូច​ប្រទេស​គេ​ផ្សេង។ ដូច្នេះ​បើ​មានការ​លើក​ទឹក​ដល់​អ្នក​និពន្ធ  នោះ​វិស័យ​និពន្ធ​នៅ​កម្ពុជា​នឹង​កាន់តែ​ប្រសើរ។

គួរ​ជម្រាប​ជូន​ថា ក្រៅពី​ការដាក់​តាំង​លក់​សៀវភៅ ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ ក៏មាន​ការរៀប​វេទិកា​នានា​ដែលមាន​ការចូលរួម​ជា​វាគ្មិន​ពី​ក្រុម​អ្នកជំនាញ និង​អ្នកនិពន្ធល្បីៗនៅ​កម្ពុជា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ