អានតួអត្ថបទ
បទសម្ភាស

លោក មួង សូនី៖ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន គួរ​អាន​សៀវភៅ​លោក​បណ្ឌិត​កែម ឡី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នា​រាត្រីនេះ​គឺ លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​។ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ គឺ​ជា​សមាគម​តែ​មួយ​គត់ ដែល​បាន​រៀបចំ​ចង​ក្រង​ទស្សនៈ​និង​ស្នាដៃ​របស់​លោក​បណ្ឌិត កែម ឡី ដើម្បី​បោះ​ពុម្ព​ជា​សៀវភៅពីរ​ក្បាល​ ក្រោម​ចំណង​ជើង​ថា «អ្នក​រូត​វាំង​នន​សង្គម» និង «​កម្រង​ទស្សន​នយោបាយ​»។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក មួង សូនី បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​លោក​នាយ​រដ្ឋ​មន្ដ្រី ហ៊ុន សែន តែ​ម្ដង មាន​ឱកាស​អាន​សៀវភៅ​ប្រកប​ដោយ​ពុទ្ធិ​សំខាន់​ទាំង​ពីរ​នេះ។ បើ​តាម​លោក មួង សូនី​ សៀវភៅ​ទាំង​ពីរ​ចំណង​ជើង​នេះ បាន​ឆ្លុះ​បញ្ជាំង​ពី​តថភាព​ពិត​ជាក់​ស្ដែង​របស់​ប្រទេស​កម្ពុជា តាម​រយៈ​បទ​វិភាគ​និង​ទស្សនៈ​របស់​លោក​បណ្ឌិត កែម ឡី​។

លោកមូង សូនី ​ប្រធាន​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ
លោកមូង សូនី ​ប្រធាន​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ