អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​​នឹង​​យក​​ផែនទី​​ទិញ​​ពី​​បារាំង​​ទៅ​​ផ្ទៀង​ផ្ទាត់​​ជាមួយ​​ផែនទី​​រដ្ឋាភិបាល ​និង ​UN​នៅ​​ថ្ងៃ​​ចន្ទ​

មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​លោក​អ៊ូ ច័ន្ទ​ឫទ្ធិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី០៨ សីហា​នេះ ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រគល់​ផែនទី​ដែល​ខ្លួន​បាន​ទិញ​នៅក្នុង​ប្រទេស​បារាំង​ទៅដល់​រដ្ឋាភិបាល ព្រះមហាក្សត្រ និង រាជបណ្ឌិត្យសភាកម្ពុជា​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ក្រោយ។ ការផ្តល់​នេះ គឺ ដើម្បី​យកទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល និង ផែនទី​ដែល​ខ្ចី​ពី​អង្គការសហប្រជាជាតិ ដើម្បី​បញ្ជាក់ថា មួយណា​ជា​ផែនទី​ដែល​ត្រឹមត្រូវ។

ផែនទី​ដែលលោក​សម រង្ស៊ី ​ទិញ​នៅ​ក្នុង​ប្រទេស​បារាំង​
ផែនទី​ដែលលោក​សម រង្ស៊ី ​ទិញ​នៅ​ក្នុង​ប្រទេស​បារាំង​ @Sam Rainsy
ផ្សាយពាណិជ្ជកម្ម

ផែនទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ផ្តល់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ គឺជា​ផែនទី​បង្ហាញ​ពី​ព្រំដែន​កម្ពុជា វៀតណាម​ខ្នាត១/១០០.០០ បែប​ឌីជីថល(Digital)ចំនួន២៦ផ្ទាំង ដែល​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជា​ទិញ​នៅក្នុង​ប្រទេស​បារាំង​ក្នុងតម្លៃ១៦៨ដុល្លារ​អាមេរិក។ 

ការសម្រេច​ផ្តល់​ផែនទី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បាន គី​មូ​ន អង្គការ​លេខាធិការ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី០៥ សីហា បានសម្រេច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ផែនទី​ដែល​ខ្លួន​បាន​ត​ម្ត​ល់​ទុក​នៅ​អង្គការសហប្រជាជាតិ។ ម្យ៉ាងទៀត ក៏​ការ​ជា​ឆ្លើយតប​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ដែល​ទាមទារ​ឲ្យ​គណបក្សប្រឆាំង​បង្ហាញ​នូវ​ផែនទី​ដែល​ខ្លួន​មាន​នេះ​ផងដែរ ។

លោក​អ៊ូ ច័ន្ទ​ឫទ្ធិ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ការប្រគល់​ផែនទី​នេះ គឺ​ដើម្បី​យកទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ និង ផែនទី​ដែល​អង្គការសហប្រជាជាតិ​ឲ្យ​រដ្ឋាភិបាល​ខ្ចី ដើម្បី​បញ្ជាក់ថា មួយណា​ត្រឹមត្រូវ និង​រក​ចំណុច​រួមមួយ​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា។

សូមបញ្ជាក់ថា កន្លងមក ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុងការ​បោះគោល​បង្គោលព្រំ​ដែន​ជាមួយ​វៀតណាម ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ទឹកដី។ ការលើកឡើង​នេះ បាន​បង្កើតជា​ភាពចម្រូងចម្រាស​គ្នា​យ៉ាងខ្លាំង​រវាង​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​ចំពោះ​រឿង​ព្រំដែន​កម្ពុជា វៀតណាម។ ព្រំដែន​កម្ពុជា វៀតណាម ដែល​មិនទាន់បាន​បោះបង្គោល​បញ្ចប់ និង កំពុង​ធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​មើលមុខ​គ្នា​មិន​ចំ។

ដោយឡែក ចំពោះ​ការផ្ទៀងផ្ទាត់​ផែនទី​វិញ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មកា​រ​មួយ​ដែលមាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស​លោក ហោ ណាំហុង ជា​ប្រធាន លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ចម្រុះ​ព្រំដែន និង លោក​អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​ដែនដី ជា​អនុប្រធាន។ គណៈកម្មការ​នេះ នឹង​ចាត់ចែង​សម្របសម្រួល​ការទទួល ប្រគល់​និង​ការពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី​របស់​អង្គការសហប្រជាជាតិ ដោយមាន​ការចូលរួម​ពី​គណបក្សប្រឆាំង រាជបណ្ឌិត្យសភាកម្ពុជា និង​អ្នកជំនាញ​ការងារ​ផែនទី​ជាតិ​និង​អន្តរជាតិ​ផងដែរ ដើម្បី​ឲ្យ​ការផ្ទៀងផ្ទាត់ ធ្វើឡើង​ប្រកបដោយ​តម្លាភាព​និង​ភាពត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ