អានតួអត្ថបទ
បទសម្ភាស

លោកស្រី ចក់ សុភាព៖ ការ​គោ​រព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ប្រៀប​ដូច​ជា​ចរន្ត​ឡើង​ចុះ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ គឺ​លោ​ក​ស្រី ចក់ សុភាព ប្រធាន​​មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​កម្ពុជា។ នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​១០​ធ្នូនេះ លោកស្រី ចក់ សុភាព បាន​​បរិហារ​​ថា ការ​គោ​រព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​មែន​ទែន។ ជា​ការ​ធ្លាក់​ចុះ​ដោយ​យោង​ទៅ​លើ​ព្រឹត្តការណ៍​បាញ់​សម្លាប់​លោកបណ្ឌិត កែម ឡី នៅ​កណ្ដាល​​ទី​​ក្រុង​ភ្នំពេញ​និង​ការ​ចាប់​ចងមន្ត្រី​អ​ង្គការសិទ្ធិ​មនុស្ស​ជា​ដើម។ និយាយ​​ថយ​​ក្រោយ​បន្តិច​​លោក​ស្រី ចក់ សុភាព បាន​បញ្ជាក់​ថា មិន​​មែន​​លោក​​ស្រី​​មើល​​ឃើញ​​ការ​​គោរ​ព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​មិន​ដែល​ល្អនោះ​ទេ។ ប៉ុន្តែ​​ការ​​គោ​រព​​សិទ្ធិ​​មនុស្ស​​នៅ​កម្ពុជា​ប្រៀប​បាន​​ចរន្ត​មួយ​ឡើង​ចុះ​អញ្ចឹង!  

លោក​ស្រី​ចក់ ​សុភាព ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថត​រូប​បង្ហាញ​ពី​ការ​ប្រឆាំង​និទណ្ឌភាព​នៅក​ម្ពុជា​
លោក​ស្រី​ចក់ ​សុភាព ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថត​រូប​បង្ហាញ​ពី​ការ​ប្រឆាំង​និទណ្ឌភាព​នៅក​ម្ពុជា​ CCHR
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ