អានតួអត្ថបទ
បទយកការណ៍

ម្តុំ​​ឈូក​ទិព្វ​ ក្លាយ​ជា​​ទីតាំង​​នារី​​លក់​ខ្លួន​​តាម​​ចិញ្ចឹម​​ផ្លូវ​​នា​ពេល​​រាត្រី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅតាម​បណ្តោយ​​កំណត់​​ផ្លូវ​​មុនី​រ៉េត​​ពី​​​ចំណុច​​ស្តុ​ប​​អាងទឹក​អូឡាំពិក​​​ទៅ​កាន់​​ផ្សារ​​ដើម​គរ​( ម្តុំ​​ច្រក​ចូល​​សណ្ឋាគារ ​និង​​ភោជនីយដ្ឋាន ​ឡាក់​គី​ស្តារ ​និង ​ផ្កាឈូ​ក​ទិព្វ​) ​បច្ចុប្បន្ន​នេះ ​កំពុង​​ក្លាយ​ជា​​កន្លែងនារី​​​​រកស៊ី​​ផ្លូវភេទ​​​ដ៏​​អនាធិបតេយ្យ​​មួយ​​នា​ពេល​​រាត្រី​។ ​ពេល​​រាត្រី ​ដែល​​នារី​​ទាំង​នោះ ​បាន​ចេញ​​មកឈ ​និង ​អង្គុយ​​អម​​សង​ខាង​​ផ្លូវ ​ហើយ​ក៏​​មាន​​ខ្លះ​​អង្គុយ​​នៅ​លើ​​របាំង​​ថ្ម​​ចែក​​ទ្រូង​ផ្លូវ ​ដើម្បី​​ហៅ​​ម៉ូយ​។ ប្រជាពលរដ្ឋ​ និង​ អ្នក​ធ្វើការ​​ពេល​យប់​​នៅ​​ម្តុំ​នោះ​ បាន​​សំណូមពរ​​ឲ្យ​​អាជ្ញា​ធរ​មាន​​សមត្ថកិច្ច ​ចាត់​វិធាន​ការ​​ឲ្យ​​មាន​​ប្រសិទ្ធភាព​​លើ​​ក្រុម​​នារី​​រកស៊ី​​ផ្លូវភេទ​​ទាំងនោះ​ ដើម្បី​​រក្សា​​សន្តិសុខ​ សណ្តាប់ធ្នាប់ ​និង​​ភាព​ថ្លៃថ្នូរ​​របស់​​នារី​​ខ្មែរ​។​

នារី​រកស៊ី​ផ្លូវភេទ​កំពុង​ឈ​ហៅ​​ម៉ូយ​​នៅ​តាម​បណ្តោយ​ផ្លូវ​មុនីរ៉ែត​
នារី​រកស៊ី​ផ្លូវភេទ​កំពុង​ឈ​ហៅ​​ម៉ូយ​​នៅ​តាម​បណ្តោយ​ផ្លូវ​មុនីរ៉ែត​ RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ